special Part 1

267 34 5
                                    

ថ្ងៃប្រែជាខែ ខែប្រែជាឆ្នាំ ពេលវេលាដើរទៅមុខមិនបកក្រោយចាំអ្នកណាឡើយ ចំណែកគ្រួសារតូចមួយនេះវិញក៏កាន់តែមានសុភមង្គលទៅទៀត ជីវិតស្នេហាក៏ល្អូលល្អើន ការរកស៊ីក៏ឡើងស៊្រិបៗ កូនប្រុសក៏សុខភាពល្អ និងឆ្លាតទៀត និយាយទៅជាគ្រួសារដែរអ្នកណាៗក៏ច្រណែន អ្នកណាៗក៏ចង់បាន តែគ្មានអ្នកដឹងទេថាខាងក្រោយភាពស្រស់ស្អាតនៃគ្រួសារនេះមានព្យុះភ្លៀងអ្វីកើតឡើងខ្លះ ពេលខ្លះការគ្រាន់តែឃើញតាម social វាមិនមែនសុទ្ធតែដូចមួយរយភាគរយនិងជីវិតពិតនោះទេ វាក៏មានការរកាំរកូសគ្នាដែរ តែមិនមែនរកាំរកូសប្ដីប្រពន្ធ តែវាជារកាំរកូស ឪកូន 

" អាប៉ាកួត ហ៊ឹមៗៗ អា៎ៗៗៗ " Baer អង្គុយយំនៅលើពូកយ៉ាងគួឲអាណិតព្រោះប៉ាៗគេបានលួចយកម៉ាក់ៗទៅងូតទឹកតែពីរនាក់បាត់ហើយ ដោយទុកឲកូនប្រុសដ៏កម្សត់នៅយំតែម្នាក់ឯង

" ហ៊ឹមៗៗ ម៉ាៗៗៗៗ ហ៊ឹមៗៗៗ " ក្មេងតូចយំមិនឈប់យំឡើងស៊ឺតស៊តហើយនៅតែមិនទាន់ឃើញម៉ាក់ៗគេចេញមកទៀតនេះប្រហែលជាប៉ាៗគេកំពុងតែចាប់ឃុំម៉ាក់ៗហើយមើលទៅ

តុ តុ តុ " ម៉ាៗៗៗ ហ៊ឹមៗៗៗ ម៉ាៗៗៗ ហ៊ឹមៗៗៗ " អត់ទ្រាំមិនបានក្មេងតូចក៏ប្រឹងចុះពីលើគ្រែទាំងរដាប់រដួសហើយមកគួសទ្វាបន្ទប់ទឹក ដែរប៉ាៗចាប់ម៉ាៗគេមកមួយសន្ទុះហើយអត់ឃើញចេញទៀត

ក្រាក " Baer កុំយំណាកូនណា៎ ម៉ាៗមកហើយបាត់យំណា៎កូនណា៎ " build ប្រញាប់បើកទ្វាចេញមករកកូន នាយទារចេញមកយូរហើយតែអាប្ដីចិត្តមាមិនព្រមឲចេញនៅសុំមួយៗណឹងលូវឃើញទេកូនយំឡើងក្រហមមុខអស់ហើយចឹងៗអីបានតែចាប់បោះឲដេកក្រៅផ្ទះបានសម

" ម៉ាៗៗ អ៊ឹម ហ៊ឹមៗៗៗ " bear លោកទៅអោប Build ដើម្បីឲ Build ពរខ្លួនមកលើគ្រែ

" Baer ឆ្លាតបាត់យំណា៎ ម៉ាៗ មកហើយ " នាយតូចចាប់និយាយលួងកូនទាំងក្នុងទ្រូងស្ទើស្ទះទៅហើយកូនមានតែមួយផង មើលចុះយំដល់ថ្នាក់នេះ នេះបើនាយមិនសម្រុកចេញមកទេប្រាកដណាស់កូននាយច្បាស់ជាសន្លប់មិនខាន

" ប្ដីប្រពន្ធគេនៅមួយគ្នាសោះយំដែរ " ចំណែកអ្នកដែរទើបតែចេញពីបន្ទប់ទឹកនេះវិញចេញមក គែនិយាយឌឺអាតូចដែរកំពុងអោបម៉ាៗគេឲងើបក្បាលមកសម្លក់ទាំងភ្នែកសុទ្ធដាមទឹកភ្នែកហើយច្រមុះសុទ្ធតែសំបោរ

អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]Where stories live. Discover now