ថ្ងៃពិសេស មានមនុស្សពិសេស មានវត្តមានមនុស្សថ្មីដ៏ពិសេស ដូចនេះត្រូវតែមានម្ហូបពិសេសដែរធ្វើដោយចុងភៅដៃឯកហើយ នាយតូចដែរមិនធ្លាប់សូម្បីតែចៀនពងទាតែពេលនេះបែជាចូលចង្ក្រាន្តធ្វើម្ហូបដោយខ្លួនឯងព្រោះចង់យកចិត្តលោកប្ដី និង បង្ហាញថាថ្ងៃនេះជាថ្ងៃដែរពួកគេទាំងពីរនឹងចងចាំវាអស់មួយជីវិត
+ ម៉ោង 1 រសៀល
យ៉ែម : អ្នកប្រុសតូចចា៎ត្រូការអ្វីទៀតទេ (យ៉ែម និង ជីប ពេលនេះកំពុងតែញាប់ដៃញាប់ជើងជួយអ្នកប្រុសតូចធ្វើម្ហូប)
Build : បងញ៉ែមយកអានេះទៅបុកបន្តិចទៅ ហើយបងជីបជួយលាងបន្លែនេះផង (build ពេលនេះឆ្កាដៃឆ្កាជើងពេញចង្រ្កាន្តហើយនៅឯតុបាយវិញមានចយដែរកំពុងតែរៀបចំយ៉ាងស្អាត)
ចយ : អ្នកប្រុសបាទ អានេះយើងត្រូវដាក់ត្រង់ណាទៅបាទ (ចយដើរមកដោយដៃកាន់នៅរបស់អ្វីម៉្យាងសម្រាប់តុបតែងយកទៅសួរ Build)
Build : អាណឹងជាទានក្រអូបណាបងចយ បងយកទៅដាក់រាយតាមប្រលោះតូចៗនោះទៅ (build ងាកមកតបនិងចយហើយក៏ប្រាប់ថាត្រូវទុកដាក់កន្លែងណាខ្លះ)
ចយ : បាទអ្នកប្រុស
នៅក្នុងផ្ទះពេលនេះរវល់ណាស់រវល់ដូចការកូនមួយយ៉ាងចឹងម្នាក់ៗញាប់ដៃញាប់ជើងធ្វើទម្រាំតែហើយចំណាយពេលអស់ឡើងពីរម៉ោងហើយនេះក៏ម៉ោងបីទៅហើយនាយក្រាសក៏ជិតមកដែរទើប Build ត្រូវប្រញាប់ឡើងទៅងូតទឹករៀបចំខ្លួនឲស្អាតរង់ចាំស្វាមីមក Dinner ក្រោមពន្លឺភ្លើងទៀនពីរនាក់
តិតុតិតុ នាឡិការចង្អុលដល់ម៉ោង 4 : 35 ហើយតែមិនឃើញវត្តមានអ្នកដែរត្រូវស៊ុបប្រាយ៍មកសោះ build ក៏ទាញទូរសព្ទខលទៅរកប្ដី
ទូតៗៗៗ លេងទូរសព្ទដែរលោកអ្នកបានហាវមិនអាចទាក់ទងបានទេនៅពេលនេះសូមទាក់ទងម្ដងទៀតនៅពេលក្រោយ
យ៉ែម : លោកប្រុសធំអាចកំពុងតែជិះឡានមកក៏អាចថាបានអ្នកប្រុសបន្តិចទៀតគាត់ប្រហែលជាមកដល់ហើយ (ដោយឃើញចៅហ្វាយដូចជាមិនស្ងប់ក្នុងចិត្ត យ៉ែមក៏ចូលមកនិយាយលើកហេតុផលប្រាប់ build ដើម្បីកុំឲនាយតូចខូចអារម្មណ៍)
![](https://img.wattpad.com/cover/354031120-288-k314623.jpg)
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]
RomanceEnjoy your reading with my third novel don't forget to vote and cmt to make me have more courage to write till the end