ការធ្វើដំណើរអស់រយៈពេលប្រមាណជា 2 ម៉ោងពួកគេទាំងប្រាំអ្នកក៏បានមកដល់ រីស៊ត ស្នាក់នៅក្បែរមាត់សមុទ្រដែរវាមានទម្រង់ជាផ្ទះស្នាក់នៅដាច់មានបន្ទប់គេងពីរ ផ្ទះបាយ បន្ទប់ទទួលភ្ញៀវ អាងហែលទឹក និងកន្លែងហាត់ប្រាណទៀតផង JeffBarcode បានលើកយករបស់របររបស់ពួកគេយកទៅដាក់បន្ទប់មួយចំណែក BibleBuild និង Baer ក៏នាំគ្នាយកអីវ៉ាន់មកបន្ទប់ខ្លួនដូចគ្នា
" ហ៊ើយ ហត់អាររររររ " Baer ដែស្ពាយកាតាបដាក់សៀវភៅរឿងនិទាននិងនំចំនីរបស់ខ្លួនបន្តិចបន្ទួតនោះគ្រាប់តែមកដល់បន្ទប់ភ្លាមក៏លោតឡើងលើពូកហើយត្អូញត្អែមើលតែឯងណឹងធ្វើអីហត់ណាស់ចឹង
" កុំទាន់ហត់មកងូតទឹកសិនចាំមកគេងលឿនស្អុយខ្លួនណាស់ " Build ចូលទៅចាប់កូនប្រុសឲចេញពីពូកទៅងូតទឹកសិនមុននឹងមកគេងព្រោះតាមសភាព Baer ពេលនេះស្អុយខ្លួនខ្លាំងណាស់ មិនអាចឲនៅបែបនេះបានទេខ្លាចកូនរោល ឬ ឡើងក្រទួលរមាស់
" អូនយកកូនទៅងូតទឹកទៅចាំបងរៀបចំខោអាវ " bible កាន់វ៉ាលីមកហើយក៏រៀបចំខោអាវដាក់ក្នុងទូរឲមានរបៀបរៀបរយ
" ចឹងអូនចូលងូតទឹកជាមួយកូនសិនចាំចេញមកវិញចាំបងចូលទៅងូតទឹកម្ដងណា៎ ខ្សឺត " មុននឹងចេញទៅក៏មិនភ្លេចថើបលោកស្វាមីដ៏ល្អមួយខ្សែតទុកជារង្វាន់លើកទឹកចិត្តដែរ
Build និង Baer ចូលទៅងូតទឹកប្រលែងគ្នាមួយឆ្អែតទើបចេញមកវិញឲ bible ចូលទៅងូតទឹកម្ដង ហើយនាយតូចក៏បានសម្ងួតសក់ឲកូនប្រុស លាបលេមុខ និង លេកាពារកម្ដៅថ្ងៃព្រោះដឹងថាបន្ទប់ពីគេងហើយច្បាស់ណាស់ថាក្មេងនេះនឹងរត់ទៅលេងសមុទ្រជាមិនខានទើបរៀបចំឲហើយ
ធ្វើកិច្ចការក្មេងអស់ហើយនាយតូចក៏យកទឹកដោះគោឲគេញាំដើម្បីគេង ហើយនាយក៏ឡើងទៅគេងជាមួយកូនទម្រាំតែនាយក្រាសចេញពីបន្ទប់ទឹកវិញ ពីរនាក់ម៉ាក់កូននេះក៏គេងលង់លក់សង្ឃឹងសង្ឃៃបាត់ឈឹងទៅហើយធ្វើឲនាយក្រាសរាងអស់សំណើចនឹងក្នក់ក្នាញ់ជាខ្លាំង នាយជីតសក់ស្ងួតអស់ហើយក៏ឡើងទៅគេងឲប្រពន្ធខ្លួនក្រអូបៗសាច់ទន់ៗនោះគេងជាមួយគ្នាបាត់ទៅ
+ ម៉ោង 3 រសៀល
តុតុតុៗៗៗៗៗៗ
" នេ៎មកដើរើងក៏មកគេងហា៎ បង B បង Bib " នាយតូច Barcode ឈរគោះទ្វាបន្ទប់ខ្លាំងៗទាំងមួមៅប្រាប់ថាមកដើរលេងតែនេះមើលចុះទាំងម៉ែ ទាំងឪ ទាំងកូនមកគេងមិនព្រមក្រោកសោះ ចឹងៗអីមកដើរលេងធ្វើស្អីមិននៅដេកផ្ទះទៅមិនអស់ថ្លៃបន្ទប់ហើយមិនអស់ថ្លៃសាំងទៀត
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]
RomanceEnjoy your reading with my third novel don't forget to vote and cmt to make me have more courage to write till the end