Part 33 (end)

252 36 11
                                    

+ប្រាំបួនខែក្រោយមក

ពេលនេះអ្វីៗក៏ប្រែមកជាស្រស់បំព្រងទាំងព្រមតែម្ដងជីវិតគូជីវិតគ្រួសារការរកស៊ីគឺសុទ្ធតែរលូនមិនមានអ្វីដែរជាកង្វល់នោះទេ ហើយថ្ងៃនេះក៏ជាថ្ងៃខួបកំណើតរបស់នាយតូច Baer ផងដែរអាចនិយាយបានថាតាំងពី Baer ចាប់កំណើតមកគ្រូសារនេះក៏មើលទៅពេញលេញជាងមុន មានភាពចាស់ទុំជាងមុនឆ្ងាយមិនមែនក្មេងដែរឈ្លោះគ្នាប្រចណ្ឌគ្នាគ្មានហេតុគ្មានផងព្រឹកល្ងាចទេ នៅវីឡា Biblebuild មានការរៀបចំយ៉ាងស្រស់ស្អាតដើម្បីត្រៀមក្នុងការឆ្លងអាយុកូនប្រុសបណ្ដូលចិត្តឲចូលដល់ 1 ឆ្នាំពេញលេញ 

" bear នៅឲស្ងាមខ្លះទៅប្រយ័ត្នរត់ដួលអស់ធ្មេញមុខណឹងទៅ " build រាងតូចដែរកំពុងតែហាន់បន្លែក៏ងាកមកថាឲកូនប្រុសដែរដើរសឹងមិនត្រង់ផ្លូវតែប្រឹងរត់ទៅរត់មកដួលចង់ធ្លាក់ក្អួតហើយតែនៅតែរត់មិនឈប់ចាប់មិនឈ្នះ

" មីមី " ក្រោយឮការស្ដីបន្ទោសពីម្ដាយភ្លាមអាល្អិតក៏ងាកទៅស្រែកដាក់ម៉ាក់ៗហើយធ្វើមុខខឹង

" កុំមកហាវម៉ាក់និយាយមិនចេះស្ដាប់គ្នាចឹងម៉ាក់ឈប់ស្រលាញ់ហើយ "

" ដាដា *ខ្សឺតៗ* " គ្រាន់តែមកភ្លាមក៏រត់មកថើបកូនប្រុសយកកម្លាំងអាងចាប់ម៉ាក់វាយកអាអូនមួយទៀតភ្លាមតែម្ដង

" បងមកហើយយក Baer ទៅងូតទឹកផងលេងមួយថ្ងៃហើយប្រលាក់ប្រលូកអស់ហើយ " គ្រាន់តែឃើញស្វាមីមកភ្លាមក៏ហាមាត់ប្រើភ្លាមតែក៏ជួយមិនបានណាព្រោះនាយតូចក៏រវល់ដូចគ្នាតាំងពីព្រឹកមកដល់ពេលនេះម៉ោងជិត 2 ទៅហើយនាយមិនទាន់រួចដៃទេជាមួយ ជីប និង យ៉ែម នៅតែចង្រ្កាន្តមួយថ្ងៃហើយ

" តោះ shower " គ្រាន់តែឮសម្ដីប្រពន្ធបញ្ជាភ្លាមនាយក្រាសមិនចាំយូរក៏លើកកូនប្រុសទៅងូតទឹកព្រោះបើនៅយូរទៀតអាចនឹងខ្លាចូលខ្លួនស៊ីមួយវែកឆា

Bible យក Baer មកងូតទឹកដុះខ្លួនរួចហើយក៏ដល់ពេលដែរនាយត្រូវសម្រួលអារម្មណ៍ផងដែរគឺជាពេលដែរត្រូវស្លៀកពាក់ឲ Baer នេះឯង នាយនិយាយតាមត្រង់ចុះថាកូនមួយនេះគឺពិបាកស្លៀកពាក់ជាទីបំផុតហើយទម្រាំតែស្លៀកពាក់ឲហើយណឹងនាយចង់សន្លប់ម្ដងៗទៅហើយ នាយមិនមែនចេះតែនិយាយទេវាជារៀងពិតបើមិនជឿមើលខ្លួនឯងទៅ

អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]Where stories live. Discover now