ម៉ោង 7 យប់
នៅបន្ទប់គេងរបស់ Build ពេលនេះកំពុងតែមានសង្រ្គាមស៊ីសាច់ហុតឈាមកើតឡើងរវាងបង្គោលខៀវនិងបង្គោលខ្មៅដោយម្នាក់ៗសម្លក់សង្រ្គឺតជើងធ្មេញដាក់គ្នាមិនឈប់សោះ
Build : លោកគេងនៅក្រោមទៅខ្ញុំមិនឲមកគេងលើគ្រែខ្ញុំទេ (build ស្រែកថាឲ bible ទាំងខ្លួននៅឈរលើគ្រែស្រែកដាក់គេឡែតៗ)
Bible : អត់ខ្ញុំចង់គេងលើគ្រែដែរ (bible ដែរឈរនៅក្រោមហើយងើយទៅតបនឹងអ្នកខ្លះដែរនៅឈរកាងគ្រែមិនឲនាយចូលដេក)
Build : បើចង់គេងលើគ្រែមិចមិនទៅគេងនៅផ្ទះលោកទៅនេះបន្ទប់ខ្ញុំដូចនេះលោកមិនអនុញាត្តិឲគេងលើគ្រែរបស់ខ្ញុំទេ (សម្ដីច្រឡឺមរួមជាមូយកាយវិការហក់លោតលើគ្រែទៀតនោះធ្វើឲ bible ក្នក់ក្នាញ់កាន់តែខ្លះចង់តែចាប់មកទះគូឲបែកទេ)
Bible : យើងទៅប្រាប់អ្នកម៉ាក់ថាឯងមិនឲយើងគេងលើគ្រែ(ទៅប្រាប់ម៉ាក់ចាំមើលម៉ាក់មកស្ដីឲអ្នកណាតែថាមិនមែនម៉ាក់នាយទេគឺម៉ាក់ក្មេកនេះឯង)
Build : លោកហ៊ានទៅ (build ចាប់ផ្ដើមភ័យពេលឮគេថាគេនឹងទៅប្រាប់ម៉ាក់ខ្លួនព្រោះបើសិនជាគេទៅប្រាប់មែននាយចប់មិនខានច្បាស់ជាត្រូវម៉ាក់ទេសនាគ្រែបីគ្រែបួនមិនខានទេ)
Bible : បើចឹងក៏ឲគេងលើគ្រែដែរមក (បើមិនចង់ឲនាយទៅទូពិតទេក៏ឲគេងដែរមកអ្នកណាទៅព្រមគេងលើសាឡុងតូចមួយណឹងហើយគ្រែប៉ុនណាប៉ុនណីមិនព្រមគេងទៅសុខចិត្តអីទៅគេងលើសាឡុង)
Build : ក៏បានតែលោកហាមចូលកន្លែងខ្ញុំណា (build ដោយខ្លាចម៉ាក់ជេក៏ព្រមឲ bible ឡើងមកគេងលើគ្រែជាមួយតែត្រូវតែមានខ្នើយអោបពីរដាក់ចំកណ្ដាលព្រោះទុកចិត្តមិនបានទេខ្លួនជាប្រុសស្អាតខ្ជូតៗក្លិនក្រអូបៗផងតែមិនការពារណឹងជនឈ្លាតឱកាសចាប់ស៊ីអីទៅចប់មិនខាន)
Bible : តែប៉ុន្នឹងក៏ចប់ (bible និយាយហើក៏ឡើងទៅគេងលើគ្រែធ្វើប្រងើយនិយាយគ្នាស្រួលៗចឹងទៅក៏ឆាប់ចប់ហើយមិនបានឈ្លោះគ្នាបែកអូហូស្ទឹងចឹងទៀត តែអ្នកខ្លះចូលចិត្តតែអាឈ្លោះមិនដឹងមុខមិនដឹងក្រោយបែបណឹងឯង)
+ ម៉ោង 12យប់
Build គេងរើទៅរើមកព្រោះនៅមិនសុខទើសខ្នើយនៅកណ្ដាលតែមិនអាចយកចេញបានព្រោះខ្លាច bible ប៉ះពាល់ខ្លួន រើហើយរើទៀតក៏ងាកទៅរកអ្នកខ្លះគឺថាដេកដូចងាប់ចឹងដេកលក់ស្រួលដល់ហើយខុសពីនាយដែរគេងមិនសុខសោះ អយុត្តិធម៌ណាស់មិនអាចបណ្ដោយបែបណឹងទៀតទេបើនាយគេងមិនលក់គេម្នាក់នោះក៌ត្រូវតែមិនបានគេងដែរ គិតរួច build ក៏ងើបអង្គុយហើយក៏
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]
RomanceEnjoy your reading with my third novel don't forget to vote and cmt to make me have more courage to write till the end