ពេលព្រឹកប្រលឹមព្រះអាទិត្យនៅមិនទាន់ក្រោកមកផ្ដល់រស្មីនៅឡើយ តែនាយតូច Build បែជាក្រោកមកបាត់ទៅហើយ ស្នាមញញឹមលើថ្ពាល់មើលទៅកាន់ឪកូនទាំងពីរដែរឈ្លោះគ្នារាល់យំ រាល់ថ្ងៃមិនដែរត្រូវគ្នាទេ តែបែជាគេងអោបគ្នាខ្វិតបែខ្នងដាក់នាយទៅវិញ មាត់ប្រាប់ថាស្រលាញ់ប្រពន្ធ ស្រលាញ់ម៉ាក់ តែមើលចុះគេងអោបគ្នាបែខ្នងដាក់នាយទាំងឪទាំងកូន ឈ្មោះគ្នាលើកណាក៏ប្រាប់ថាមិនស្រលាញ់ ប៉ាទេ ប៉ាតួត ប៉ាអាក្រក់ តែគេងគងប៉ាគ្មានអាណាប៉ះបាន បើប៉ាវិញថ្ងៃណាក៏ថាកូនខូច មិនចូលចិត្តក្មេងខូច តែមើលចុះអោបកូនជាប់ នេះហ៎ជីវិតគ្រួសារតូចរបស់នាយ ពិតជាគួឲស្រលាញ់ណាស់
គិតចប់ហើយ Build ក៏ចាប់ផ្ដើមចូលទៅងូតទឹករៀបចំខ្លួនយ៉ាងសង្ហារចុះមករៀបចំអាហារពេលព្រឹកឲប្ដីនឹងកូនហើយក៏ឡើងមករៀបចំរបស់របរ ខោអាវ សម្ភារៈផ្សេងៗរបស់ Baer ព្រោះថ្ងៃនេះត្រូវមានណាត់ទៅលេងសមុទ្រជាមួយ Barcode និង Jeff ទើបនាយប្រញាប់ភ្ញាក់មករៀបចំឲរូចរាល់នឹងបានឆាប់ចេញដំណើរទៅ
* ខ្សឺត " morning daddy " នាយតូចនៅពេលរៀបចំរួចរាល់ហើយក៏ចាប់មកដាស់ប្ដីនឹងកូនម្ដង ស្នាមថើបទៅលើថ្ពាល់ក្រាស រួមជាមួយសម្លេងស្រួយដូចសារីកា បានធ្វើឲអ្នកដែរកំពុងលង់លក់នោះញញឹមចេញមកទាំងភ្នែកនៅបិទនៅឡើយ
" ឆាប់ក្រោកឡើងភ្លឺហើយនឹងបានទៅលេងសមុទ្រ "
" លេងឆាមុត " ក្មេងតូចគ្រាន់តែឮពាក្យថាសមុទ្រភ្លាមក៏ក្រោកមកអង្គុយឆ្ងក់
" មិនឲទៅទេ " bible យកដៃទាញក៏កូនឲគេងវិញក្នុងន័យញ៉ោះអាល្អិតណឹងឲខឹងទៀតហើយ
" លែងអូនអាប៉ាកួត អូនទៅឆាមុត " ក្មេងតូចរើពេញពូកពេលដែរប៉ាៗគេមិនព្រមលែងគេឲទៅលេងសមុទ្រសោះ ក្មេងតូចផ្ដើមរើប្រកាច់តែរើយ៉ាងណាក៏រើមិនរួច
" បានហើយឆាប់ងើបទាំងប៉ាទាំងកូនណឹងហើយទៅងូតទឹក ប្រយ័ត្ន Barcode មកឃើញថាមិនទាន់រៀបខ្លួនហើយណឹងយ៉ាប់ទាំងអស់គ្នាលូវហើយ " តែមកហើយឃើញមិនទាន់រៀបចំហើយណឹងមី code រអ៊ូដូចឃ្មុំលូវហើយ វ៉ឺតៗឆាប់ហើយកុំឲវាមកទាន់ងាប់ទាំងបងទាំងប្អូនលូវណឹងកុំជោរមួយ code វៃផ្អើលលូវណឹង
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]
RomanceEnjoy your reading with my third novel don't forget to vote and cmt to make me have more courage to write till the end