រៀបការជាមួយគ្នារស់នៅជាមួយគ្នាសុខៗនេះក៏ចំណាយពេលជាមួយគ្នាជិត 2 ខែបាត់ទៅហើយពេលវេលាពិតជាដើរលឿនមិនចាំអ្នកណាមែន អ្វីៗក៏ប្លាស់ប្ដូរទៅតាមវេនតាមកម្មរបស់វាចំណែកគូស្វាមីភរិយាក៏មើលទៅដូចជារាងយល់ចិត្តគ្នាជាងមុនដែរព្រោះចំណាយពេលនៅជាមួយគ្នាច្រើនៗទៅក៏ធ្វើឲពួកគេកាន់តែយល់ពីគ្នាទៅវិញទៅមកដូចគេថា ស្នេហ៍មិនឈ្នះស្និតទេ អ្នកណានៅជិតបានអ្នកណឹងហើយ
Build : បងយ៉ែមបាទ (រាងតូចដែរទើបតែចុះមកពីខាងលើផ្ទះក៏ស្រែករកយ៉ែមដែរជាអ្នកបម្រើជំនិតរបស់ខ្លួនមិនដឹងជាមានការអីសំខាន់ឬអត់ទេព្រោះនាយតូចស្រែកហាវឡើងចង់បែកផ្ទះទៅហើយ)
យ៉ែម : មានការអីមែនទេអ្នកប្រុស (យ៉ែមគ្រាន់តែឮសំនាងម្ចាស់ហាវភ្លាមក៏ប្រញាប់រត់ចេញពីផ្ទះបាយមកភ្លាមព្រោះខ្លាចមិនទាន់ហេតុការ)
Build : ថ្ងៃនេះមិនបាច់ធ្វើម្ហូបសម្រាប់ខ្ញុំទេខ្ញុំទៅញាំអីខាងក្រៅជាមួយមិត្ត (build ដែស្ថិតនៅក្នុងឈុតបែប cute² គួឲស្រលាញ់រួមជាមួយការផាត់មុខបែបក្រហមតិចៗទៀតធ្វើឲនាយតូចក្លាយជាទេវបុត្រតូចភ្លាមៗតែម្ដង)
យ៉ែម : ចា៎អ្នកប្រុស (បន្ទាប់ពីទទួលបានបញ្ជាពីម្ចាស់ខ្លួនហើយយ៉ែក៏អោនលំទោនបន្តិចមុននិងដើរជាសផ្លូវឲកម្លោះតូចចេញក្រៅ)
Build បានយកឡាន BMW ពណ៌ខៀវរបស់ខ្លួនមកជិះនេះក៏ខានជិះយូហើយណា៎ព្រោះទៅណាមកណាជិះតែឡានប្ដីទើបត្រូវទុកបញ្ឈវាចោលនៅពីមុខផ្ទះតែថ្ងៃនេះត្រូវប្រើការវាហើយមិនដឹងថាមានកណ្ដុលលួចកាត់ខ្សែរភ្លើងអត់ទេនេះ
+ Royamalica restaurant
ពេលនេះកម្លោះតូចក៏ធ្វើដំណើរមកដល់ហាងដែរខ្លួនបានណាត់ជាមួយមិត្តរួចហើយនាយក៏ចុះពីឡានហើយដើរតម្រង់ទៅតុដែរមានមនុស្សប្រុសម្នាក់ពាក់អាវពណ៌ខ្មៅ ជាមួយសក់ពណ៌បែបធម្មជាតិ មើលតែទម្រង់ខាងក្រោយក៏អាចឲយើងទាយដឹងពីភាពស្រស់សង្ហាពីខាងមុខបានដែរ
Build : Blue (ខានជួបគ្នាយូហើយនឹកណាស់នឹកខ្លាំងគ្រាន់តែនាយដើមកភ្លាមឃើញតែពីក្រោយក៏ធ្វើឲនាយរំភើបបេះដូងចង់ចេញក្រៅខ្លួនដែរ)
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]
RomanceEnjoy your reading with my third novel don't forget to vote and cmt to make me have more courage to write till the end