ពេលវេលាប្រៀបបានទៅនិងខ្យល់ដែរបក់បែត់ទៅហើយមិនអាចត្រឡប់វិញទេ បើគិតតាំងពីថ្ងៃរៀបអាពាហ៍ពិពាហ៍មកនេះនៅសល់តែមួយខែទៀតទេដល់ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំរបស់ bible និង build ហើយវាពិតជាលឿនមិនគួឲជឿពិតមែនទើបតែឈ្លោះគ្នាឡែតៗថ្ងៃមុននេះសោះពេលនេះមកជាផ្អែលល្ហែមជាមួយគ្នាអីណា ចិត្តមនុស្សពិតជាមិនទៀងរេរាងដូចចុងស្រល់ចឹង
Nob : លោកប្រធានថ្ងៃនេះកូនប្រុសលោក Sun ដែជាដៃគូពាណិជ្ជកម្មយើងនៅប្រទេស Italy និងមកដល់ប្រទេសថៃនៅម៉ោង 4 ល្ងាចបាទ (Nob ដែរស្គាល់ច្បាស់ថាជាលេខារបស់ bible បានចូលមករ៉ាយរ៉ាប់ពីការមកដល់របស់កូនប្រុសដៃគូពាណិជ្ជកម្មថ្មីរបស់នាយនាល្ងាចនេះ)
Bible : ត្រៀមឡានចាំទៅទទួលលោក Dewa ផង (នាយក្រាសនិយាយទាំងភ្នែកនៅជាប់ណឹងកុំព្យូទ័រមិនដកអីបន្តិចសោះ)
Bible : នៅមានទៀតរៀបចំសណ្ឋាគារសម្រាប់ឲគេសម្រាកផង (បិះតែភ្លេចទៅហើយថាត្រូវរៀបចំកន្លែងសម្រាប់ឲគេសម្រាកផងបើមិនចង់ទេចង់ឲគេទៅរកកន្លែងសម្រាកខ្លួនឯងមែនទេវាដូចជាមិនសូវសម)
Nob : បាទលោកប្រធាន (Nob អោនជាការគោរពទទួលបាននៅការបញ្ជាហើយក៏ដើរចេញទៅខាងក្រៅដើម្បីរៀបចំតាមបញ្ជារបស់ចៅហ្វាយ)
រីងៗៗៗៗ Nob ចេញទៅភ្លាមទូរសព្ទនាយក៏រោទ៍ដែរធ្វើឲម្ចាស់ទូរសព្ទទទួលដឹងថាអ្នកណាខលមកភ្លាមក៏ញញឹមភ្លេត
Bible : Hello ប្រពន្ធសម្លាញ់
[Build : លោកប្ដីថ្ងៃនេះមកផ្ទះម៉ោងប៉ុន្មានដែរ]
Bible : នឹកបងហ៎ (សម្លេងស្រួយៗធ្វើឲនាយបាត់អស់ភាពហត់នឿយញញឹមចង់រហែកមាត់ទៅហើយ)
[Build : build នឹកលោកប្ដីរហូតណឹង តែបងមកវិញម៉ោងប៉ុន្មាន]
Bible : ប្រហែលជាម៉ោងប្រាំអូនមានអីមែនទេ (នាយក្រាសងាកមកមើលនាឡិការបន្តិចហើយក៏និយាយផ្ដល់ចម្លើយទៅកាន់ប្រពន្ធបណ្ដូលចិត្ត)
[Build : លោកប្ដី build ចង់ញាំ strawberry បងជួយចូលទិញឲអូនផងបានទេ]
Bible : អូនត្រូវការអីទៀតទេចាំបងចូលទិញឲ
[Build : Melon និង blueberries ផងចឹង]
Bible : អូខេៗ ចាំបងចូលទិញឲណា តែអូនមានអីតបស្នងបងវិញឬអត់ (មកធ្វើការរកស៊ីចិញ្ចឹមហើយនៅប្រើឲទិញអីផ្ញើទៀតគួណាស់តែមានអីជារង្វន់លើកទឹកចិត្តទើបបាន)
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]
RomanceEnjoy your reading with my third novel don't forget to vote and cmt to make me have more courage to write till the end