Part 17

333 39 24
                                    

ព្រឹកថ្ងៃថ្មីមកដល់ នាពេលព្រឹកបរិយាកាសគឺស្រស់ស្រាយមិនខុសពីបរិយាកាសនាថ្ងៃមុនៗទេ តែខុសតែថាថ្ងៃនេះ Build ក្រោកលឿនជាងរាល់ដងហើយថែមទាំងបានមកអង្គុយចាំ bible នៅតុបានទៀត

Bible : ថ្ងៃនេះខ្ញុំមិនញាំបាយព្រឹកទេ ហើយរសៀលក៏ខ្ញុំមិនបានមកដែរ (នាយនិយាយតែប៉ុន្នឹងក៏ដើរចេញទៅបាត់ដោយមិនខ្វល់ពីវត្តមានរបស់នាយតូចដែរនៅអង្គុយធ្វើមុខស្អុយខំងើបមកចាំបានាយតាំងពីព្រឹកនោះទេ)

យ៉ែម : អ្នកប្រុសញាំបាយតែម្ដងដែរទេចា៎ (ដោយឮ bible មិនញាំបាយហើយទៅធ្វើការបាត់យ៉ែមក៏ងាកមកសួរអ្នកដែរអង្គុយនៅតុព្រោះនាងសួរពីរដងហើយនាយឆ្លើយថាចាំញាំជាមួយប្ដីតែពេលនេះប្ដីមិនញាំមានតែញាំម្នាក់ឯង)

Build : បាទ (build ព្យាយាមឆ្លើយទាំងញញឹមតិចៗព្រោះកំពុងអន់ចិត្តអន់ថ្លើមជាមួយអ្នកខ្លះ)

យ៉ែម : លោកប្រុសកំពុងខឹងអ្នកប្រុសហើយ (យ៉ែមបន្ទាប់ពីដួសបាយឲនាយតូចហើយនាងក៏ចាប់និយាយព្រោះគ្រាន់តែឃើញអាការៈរបស់ទាំងគូនេះនាងដៅមិនខុសទេគឺមានម្នាក់ងរហើយម្នាក់ទៀតមិនដឹងតែប៉ុន្នឹង)

Build : គេខឹងរឿងអីហ៎ (build ចាប់ផ្ដើមដេញដោលសួរយ៉ែមព្រោះនាយមិនដឹងពិតមែនថាគេខឹងខ្លួនដោយសារអី)

យ៉ែម : គឺរឿងម្សិលមិញនេះហើយ( ក៏ម្សិលមិញនេះពេលនាយតូចទៅដើរលេងសប្បាយជាមួយមិត្ត តែ bible មកពីក្រុនហ៊ុនវិញមុនម៉ោងហើយសួររកនាយតូចមិនឃើញក៏កើតចិត្តខឹងឡូឡាពេញផ្ទះមួយថ្ងៃពេញ)

Build : ម្សិលមិញ build មានធ្វើអីខុសណា (ឱកូនស្រីម៉ែ បើថ្ងៃណាមួយប្ដីកូនឯងលែងកូនឯងចោលកំមកហិតហេតក្បែរម៉ែណាមកពីកូនឯងល្ងង់គ្មានដឹងអីពិតមែន)

យ៉ែម : តាមពិតទៅនាងខ្ញុំមិនចង់ដឹងរឿងរបស់ចៅហ្វាយច្រើនទេព្រោះវាមិនល្អតែមើលទៅវាទើសភ្នែកពេកទើបខ្ញុំចូលមកនិយាយទៅ គឺអ្នកប្រុសមានសង្កេតមើលលោកប្រុសទេថាមួយរយៈចុងក្រោយចាប់ពីរៀបការជាមួយអ្នកប្រុសមកគាត់ដែរជំទាស់ចិត្តអ្នកប្រុសទេ គាត់ដែរធ្វើឲអ្នកប្រុសខឹថហើយមិនលួងទេ គាត់យកចិត្តទុកដាក់អ្នកប្រុសខ្លាំងណាស់ ដែរទង្វើទាំងនេះមានតែក្ដីស្រលាញ់ទេដែរអាចធ្វើឲវាកើតឡើងបាន (និយាយប៉ុន្នឹងហើយបើមិនយល់ទៀតរត់ចូលព្រៃរស់នៅតែឯងទៅធំៗអស់ហើយ)

អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]Where stories live. Discover now