មានសិចជាមួយយើងវាដាច់ខ្យល់ស្លាប់ឬ

656 36 0
                                    

ភាគទី16


  "រឿងជីមីនបាត់ខ្លួន"រំលឹកទៅដល់រឿងនេះថេយ៉ុងបានទម្លាក់ទឹកមុខ ក្នុងចិត្តមានក្តីបារម្ភជាច្រើនទៅកាន់ជីមីន សុខៗក៏បាត់ដំណឹងអ្វីក៏មិនទាក់ទងមកតើមិនឲ្យគេបារម្ភបានយ៉ាងមិចមិត្តបាត់មួយទាំងមូល

"ចំពោះរឿងជីមីនចាំបងជួយតាមរក ក្រែងនិងទទួលបានដំណឹងអ្វី"ជីន ដាក់ដៃលើខ្នងដៃថេយ៉ុងត្រដុះអង្អែលតិចៗទាំងពោលពាក្យលួងលោម កុំស្មានថាគេមិនបារម្ភនោះចំពោះគេក៏បារម្ភពីរជីមីនដែល យ៉ាងណាជីមីនប្រៀបដូចជាប្អូនប្រុសគេម្នាក់ដែល វាមិនប្លែកទេដែលគេមានក្តីបារម្ភទៅកាន់ប្អូនប្រុសនោះ។

"ហ្អឹម!! សង្ឃឹមថាគេនិងមិនអីហើយអាចឲ្យពួកយើងតាមរកគេឃើញបានឆាប់ៗ"ថេយ៉ុង ញញឹមថើរៗនៅលើផ្ទៃមុខ ទោះបីក្តីសង្ឃឹមតាមរកមានតិចតែគេនិងប្រឹងប្រែងស្វែងរកមិត្តម្នាក់នេះឲ្យឃើញទោះបីដរាបណាក៏ដោយចុះ ពួកគេទាំងពីរបន្តសំណោះសំណាលនិយាយជាមួយគ្នាជាច្រើនរហូតដល់ម៉ោងដែលពួកគេត្រូវបែកគ្នាទៅកន្លែងធ្វើការរៀងៗខ្លួន។

   ក្រឡេកមកមើលខាងប៉ូលីសឯនេះវិញ ក្នុងបន្ទប់របស់លោកស្នងការគឺមានសម្លេងយ៉ាងតឹងសរសៃរក៏របស់លោកស្នងការស្តីថាឲ្យមនុស្សប្រុសស្រីពីរនាក់ ពួកគេម្នាក់ៗសុទ្ធតែអង្គុយស្ងៀមមិនដឹងគួរតបបែបណាវិញទេទៅកាន់ើោកស្នងការ

"យើងពិតជាអស់សង្ឃឹមចំពោះក្រុមពួកអ្នកខ្លាំងណាស់"លោកស្នងការ ពោលទាំងទឹកមុខស្ងួតដូចជារដូវប្រាំងដែលស្រះទឹករាំងស្ងួតដោយសារកម្តៅក្តៅពេក ព្រោះតែទំនុកចិត្តនិងសម្លឹងមើលឃើញថាកន្លងមកក្រុមពួកគេធ្វើបានល្អមិនដែលធ្វើឲ្យគាត់ខកបំណងម្តងណាឡើយ កាងារអ្វីក៏ដោយបើដាក់ឲ្យក្រុមពួកគេធ្វើប្រាកដខ្លាំងណាស់និងទទួលបានផលជោគជ័យ តែម្តងនេះគាត់ពិតជាអស់ក្តីសង្ឃឹមចំពោះក្រុមរបស់ពួកគេយ៉ាងខ្លាំង។

" ទុកឱកាសម្តងទៀតពួកយើងនិងធ្វើវាឲ្យបាន "អាន់ណា ស្នើរសុំឱកាស ពីលោកស្នងការទាំងទឹកមុខអង្វរ'ក' ចំពោះរឿងកាងារទាំថនេះនាងស្រលាញ់ណាស់ប្រសិនបើ....

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now