ផាកជីមីនឯងកំពុងចង់សាកល្បងជាមួយយើងផង

362 26 3
                                    

ភាគទី27

ចំណាយពេលខ្ទង់ជា5ម៉ោងចេញដំណើរពីររោងចក្រនៅតាមខេត្តមកទីក្រុងពេលនេះក៏ចូលដល់ច្រកផ្លូវសេអ៊ូលកង់ឡានក៏បន្តបើកទៅមុខឆ្ពោះទៅរកវិមានមីន...

រីងៗៗ*** សម្លេងទូរស័ព្ទរោទ៍ដូជុងបានយកកាសមកសកត្រជាក់លើកលេខទូរស័ព្ទដែលបានខលមកកាន់នាយ

"មានការអី"ដូជុងសួរទៅខ្សែររយះទូរស័ព្ទម្ខាងទៀត

<<ល្បងពេលនេះនៅឃ្លាំងដាក់អាវុធមានមនុស្សលួចដុតបំផ្លាញ>>សម្លេងចេញពីរខ្សែររយះម្ខាងទៀតបាននិយាយឆ្លើយឆ្លងមកកាន់ដូជុងវិញ ទឹកមុខអ្នកកម្លោះប្រែជាមាំដៃកាន់ចង្កូតឡានបើលរឿយៗ

"យើងដឹងហើយ កុំភ្លេចនាំកូនចៅទៅសំអាតផង"ដូជុង និយាយចប់ប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្តាច់

"មានរឿងអី"យ៉ុនហ្គី ចោទសួរទៅដូជុងក្រោយពីបានឃើញទឹកមុខអ្នកជាកូនចៅប្រែជាមិនល្អ

"មានមនុស្សចូលលួចដុតបំផ្លាញឃ្លាំងអាវុធចៅហ្វាយ"ស្តាប់ចប់ទឹកមុខយ៉ុនហ្គីប្រែជាឃូវមាំ តើអ្នកណាទៅថ្លើមធំហ៊ានសាកល្បងជាមួយនាយ រស់មិនចង់ចង់ស្លាប់ខ្លាំងណាស់ ទើបក្លាហានហ៊ានលេងល្បែងជាមួយមនុស្សដូចរូបនាយ

"បើកទៅឃ្លាំង"នាយបញ្ជារឲ្យដូជុងបើកឡានទៅកាន់ឃ្លាំងអាវុធ អ្នកជាកូនចៅមិននិយាយតែក៏កំពុងកាច់ចង្កូតឡានបើកឆ្ពោះទៅកាន់ឃ្លាំងអាវុធតាមបញ្ជារចៅហ្វាយបាននិយាយមុននេះ ជីមីនតាំងពីរចេញមកគេងលក់រហូតតែពេលមានរឿងដោយសម្លេងរញ៉េរញ៉ៃគេក៏ឮរឿងរ៉ាវគ្រប់យ៉ាងតែមិនលូកមាត់និយាយទេសុខចិត្តបិទភ្នែកគេងទាំងត្រជៀកស្តាប់ឮការសន្ទនារវាងកូនចៅនិងចៅហ្វាយទាំងអស់។

+ឃ្លាំងអាវុធ

ងឺត**ចំណាយមិនដល់20នាទីផងដូជុងក៏បើកឡានមកដល់កាន់ទីតាំងឃ្លាំងអាវុធនាយរហ័សជាន់ហ្រ្វាំងឡានបញ្ឈប់យ៉ាងលឿន នាយក្រាសចុះចេញពីរឡានឈរសម្លេងមើលអណ្តាតភ្លើងក្រហមឆ្អិនឆ្អៅកំពុងឆេះឃ្លាំងអាវុធរបស់នាយទាំងកំហឹងញ័រសាច់។

"តើមានរឿងអី"ជីមីនចុះចេញពីឡានមកក៏ធ្វើជាភ្ញាក់ផ្អើលពេលឃើញអណ្តាតភ្លើងជាច្រើនបែបនេះគេចោទសួររាងក្រាសបែបមនុស្សមិនដឹងទាំងការពិតគេលួចឮការសន្ទនាទាំងអស់រួចមុនហើយ។

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now