ឬត្រជៀកយើងមានបញ្ហា

593 31 2
                                    

ភាគទី25

"......."យ៉ុនហ្គី ឈប់ងក់ សម្លក់ជីមីនថ្លែ ឯដូជុងឈរក្រោយពួកគេក៏ធ្វើមុខងែមងឺៗ មិនបង្អែបង្អង់យូរយ៉ុនហ្គីបានចូលទៅចាប់លើកបីជីមីនយកតែម្តង

"អាយយយ៎ លោកធ្វើស្អីនិង"ដោយមិនបានត្រៀមខ្លួនទុកមុនជីមីនបើកបំពង់'ក'ស្រែកលះៗយកតែម្តង សុខៗមកចាប់បីបែបនេះអ្នកណាក៏គេស្រែកដែល ចំណែកកម្លោះសង្ហារដូជុងនេះវិញគ្រាន់ជីមីនហើបមាត់រកស្រែកនាយយកដៃខ្ទប់ត្រជៀកមុនរួចជាស្រេចបាត់ហើយ

"បិទមាត់ហើយនៅឲ្យស្ងៀមបើមិនចង់ឲ្យយើងបោះឯងតាមវេវង់ដានេះចុះទៅក្រោម"ជាមួយអ្នកណាមិនដឹងទេតែជាមួយបុរសបេះដូងទឹកកកម្នាក់នេះបើនាយនិយាយហើយមិនស្តាប់អាចនិងធ្វើតាមសម្តីមែន យោបល់ល្អគួរតែស្របខ្លួនតាមវាប្រសើរជាងការប្រឆាំងផងដែល ។ ជីមីនពេលស្តាប់ឮការគម្រាមបែបនិងក៏ព្រមខ្ជិបមាត់បិទជិតឈឹងយកតែម្តងឯដៃក៏អោប'ក'យ៉ុនហ្គីឡើងស្អិតរមួតបន្ទាប់មកពួកគេទាំងបីក៏ចូលប្រអប់ជណ្តើរយន្តចុះទៅជាន់ផ្ទាល់ដី។

"សម្លេងនេះ?? កូនមីន"កែវភ្នែកទាំងគូររំពៃមើលទៅឆ្វេងស្តាំតាមប្រភពសម្លេងដែលគាត់ស្តាប់ឮ គ្រាន់តែលោកផាកដើរមកជិតដល់ប្រអប់ជណ្តើរយន្តក៏ជួនពេលប្រអប់ជណ្តើរយន្តបិទទ្វាហើយ។ វាខ្វះតែបន្តិចទេខ្វះតែ5ជំហ៊ានទៀតទេគាត់និងអាចឃើញមុខកូនប្រុសទោលតែម្នាក់គត់របស់គាត់ដែលបានបាត់ខ្លួននោះហើយ តើព្រហ្មលិខិតកំពុងតែលេងឆើចជាមួយនិងគាត់មែនទេ។ លោកផាកបានឈរមើលពីរឆ្វេងស្តាំរកមើលថាឃើញមានមនុស្សទេប៉ុន្តែគ្រប់យ៉ាងទីនោះគ្មានអ្នកណាក្រៅពីរគាត់ឈរនៅតែម្នាក់ឯងឡើយ។

"ឬមួយក៏ត្រជៀកយើងមានបញ្ហារ"ក្រោយតាមរកក្រវែលៗក្បែរនិងអស់ពេលជា5នាទីឃើញថាគ្មានឃើញមនុស្សម្នាក់ណាលោកផាកក៏សន្និដ្ឋានថាត្រជៀកខ្លួនគាត់មានបញ្ហារមិនខាន ទើបគាត់សម្រេចបែរខ្នងដើរទៅបន្ទប់របស់គាត់ដើម្បីយកកាបូបធ្វើការរបស់គាត់។

រីងៗ**** សម្លេងទូរស័ព្ទរោទ៍ក្នុងហ៊ោប៉ៅអាវលោកផាក គាត់បានលូកដៃយកទូរស័ព្ទមកក៏ឃើញថាអ្នកដែលខលមកជាលេខាក្នុងក្រុមហ៊ុនគាត់។

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now