លោកគឺជាសត្រូវរបស់ខ្ញុំ

303 25 2
                                    

+មន្ទីរពេទ្យ
  
    ឈានជើងចេញពីរឡានតាក់សីុភ្លាមកាយតូចច្រឡឹងមាននាមជាដុកទ័រដែលគ្រប់គ្នាហៅគេថាដុកទ័រគីមៗកំពុងតែរត់យ៉ាងត្របាញ់ជើងឆ្ពោះទៅរកគោលដៅជាប្រញ៉ាប់

ក្រាក***

"តើអ្នកជំងឺគេយ៉ាងមិចហើយ"គ្រាន់តែឆក់យកឯងសណ្ឋានជាគ្រូពេទ្យពាក់បណ្តើរដើរមករកបន្ទប់អ្នកជំងឺបណ្តើរមិនប្រមាណ3នាទីផង ថេយ៉ុងដើរមកដល់ទម្លុះទ្វាខាងក្នុងចូលតែម្តងមិនគិតគោះជាមុនឡើយ។

"អ្នកជំងឺនៅតែមានការការប្រកាច់បែបនេះ បើទុកគ្មានលទ្ធផលដែលល្អនោះទេ"ដុកទ័រម្នាក់ផ្សេងទៀតបាននិយាយប្រាប់ទៅកាន់ថេយ៉ុង ទាំងរាងតូចកំពុងសម្លឹងមើលនាងតូចដែលកំពុងប្រកាច់ត្រឹកៗលើគ្រែ។

"ឆាប់ដាក់នាងឲ្យគេផ្អៀងភ្លាមទៅ ធ្វើបែបនេះកាពារនាងខាំអណ្តាតខ្លួនឯង"ថេយ៉ុង បញ្ជារទាំងខ្លួនគេផ្ទាល់កំពុងត្រៀមយកសារាុំងមកចាក់ថ្នាំសន្លប់ឲ្យនាងតូចដែលកំពុងតែប្រកាច់។

"ហ្អឹកៗ ជុងជីង កុំកើតអីឲ្យសោះ ហ្អឹកៗ ម៉ាក់មានតែកូនស្រីម្នាក់ទេកុំ ទៅណាចោលម៉ាក់និងប៉ាណា ជុងជីង ហ្អឹកៗ"ស្រ្តីដែលមានជាម្តាយ ឈរយំក្នុងដើមទ្រូងស្វាមីយ៉ាងសស្រាក់ទឹកភ្នែកហូរជោគជាំពេញផែនថ្ពាល់របស់គាត់ គាត់សម្លឹងមើលទៅកូនស្រីតាមចន្លោះប្រហោងទ្វាតូចមួយដែលគេដាក់បែបកញ្ចក់ថ្លាយ៉ាងតូចអាចឲ្យអ្នកខាងក្រៅឈរមើលមកឃើញ។ បុរសចំណាស់ជាស្វាមីបានត្រឹមអោបប្រពន្ធជាប់ក្នុងដៃ គាត់លើកដៃអង្អែលខ្នងអ្នកស្រីលួងលោមឲ្យបានស្ងប់អារម្មណ៍មិនយំច្រើន ទាំងគាត់កំពុងខាំមាត់សង្កត់ចិត្តបៀមរាល់ការឈឺចុកចាប់នៅក្នុងទ្រូង។

+អាល្លឺម៉ង់

   ក្រឡេកមកមើលខាងអាល្លឺម៉ង់ឯងនេះវិញ នៅក្នុងកម្មវិធីមាន តារាបង្ហាញម៉ូតជាច្រើនបានដើរកាចរាងនៅលើឆាកដ៏អស្ចារ្យជាការបង្កើតរូបភាពឲ្យអ្នកចូលរួមបានទស្សនាមើលជាការកំសាន។

"ទឹកក្រូចរបស់បង"សម្លេងមនុស្សស្រីនិយាយឡើងធ្វើឲ្យជីមីនងាកទៅរកក៏ឃើញវត្តមានក្មេងស្រីដែលចេញទៅមុននេះដែលនាងជាកូនស្រីលោកប៊ែនប្រាយ៍ម្ចាស់កម្មវិធីនេះ កំពុងឈរហុចកែវទឹកក្រូចមកឲ្យគេទាំងផ្ទៃមុខនាងពពេញទៅដោយស្នាមញញឹម

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now