ដកដៃដ៏កង្វក់ឯងចេញពីរយើងទៅ

458 41 5
                                    

ភាគទី19

"កុំរឹងទទឹងជាមួយយើងឲ្យសោះផាកជីមីនចេញទៅ"យ៉ុនហ្គីបានចូលមកចាប់ដៃជីមីនច្របាច់វាខ្លាំងៗរួចក៏ទាញជីមីនមកដល់មុខទ្វានាយក៏ក្រវែងរាងតូចដួលព្រូស**ទៅលើឥត្ឋការ៉ូ

"អួយយ៎"សម្លេងចុកចាប់បន្លឺចេញពីរបបូរមាត់ដ៏សិចសីុជីមីនលើកដៃទប់ចង្កេះសម្លឹងទៅទ្វាបន្ទប់ដែលបិទមុននោះទាំងមិនយល់ពីរអាការៈយ៉ុនហ្គី មិនចង់គិតច្រើនរាងតូចងើបទាំងឈឺចង្កេះដើរចេញពីមុខបន្ទប់យ៉ុនហ្គីបាត់មិនចង់នៅមុខបន្ទប់ប្រុសបិសាចនេះយូរឡើយ

   បើនិយាយចំពោះយ៉ុនហ្គីដែលនៅក្នុងបន្ទប់ឯនេះវិញសភាពបន្ទប់ដែលរៀបចំយ៉ាងរៀបរយក៏ប្រែជារញ៉េរញ៉ៃរបស់របរប្រើប្រាស់ត្រូវនាយក្រវែងក្រវ័ត្រចោលអស់គ្មានសល់

"ឈាម យើងចង់ឃើញឈាម "បើនិយាយតាមការមើលឃើញនៅពេលនេះបញ្ជាក់បានរាងក្រាសកំពុងតែរវើរវាយស្រែកហៅរកឈាមទាំង សតិសុបញ្ជៈរបស់នាយមិនល្អនោះទេ

"ហឺហា៎"សម្លេងខ្យល់ដង្ហើមដកចេញចូលទាំងធ្ងន់កន្តុកដៃប្រឹងព្យាយាមក្តាប់ណែនមុខវិញឡើងចេញសរសៃរមកបង្ហាញឲ្យឃើញថារាងក្រាសកំពុងទប់ទល់ប្រឆាំងជាមួយអ្វីម៉្យាង
រូបភាពដែលនាយលើកដៃចាក់សម្លាប់មនុស្សវះស្បែកជៀសាច់កាច់ឆ្អឹងបានលោតពេញប្រព័ន្ធប្រស័យប្រសាទខួរក្បាលយ៉ុនហ្គី កាន់តែធ្វើឲ្យនាយទប់ទល់ជាមួយអារម្មណ៍មួយនោះមិនបាន។

តុ²***សម្លេងគោះទ្វាបន្លឺឡើងប៉ុន្តែកុំស្មានថាយ៉ុនហ្គីឮឲ្យសោះត្រជៀកនាយពេលនេះហឹងអស់ហើយ តុៗ**ដោយមិនទាន់ឮសម្លេងអនុញ្ញាតទើបអ្នកខាងក្រៅគោះទ្វាម្តងទៀត

"ចៅហ្វាយគឺខ្ញុំដូជុងណា"ដូជុង នាយមករាយការណ៍រឿងដែលយ៉ុនហ្គីបញ្ជារនាយឲ្យទៅធ្វើតែមកឈរគោះទ្វា2ដងហើយរាងក្រាសមិនទាន់ឆ្លើយអនុញ្ញាតទៀត ទើបនាយត្រូវប្តូរជាស្រែកប្រាប់ពីរខាងក្រៅវិញ។

"......."ស្ងាត់គ្មានចម្លើយ

ក្រាក/ដោយស្ងាត់ពេកហាក់ធ្វើឲ្យដូជុងមានមន្ទិលក្នុងចិត្តគំនិតចាប់ផហតើនសង្ស័យទើបល្មើសបទបញ្ជារបើកទ្វាចូលបន្ទប់យ៉ុនហ្គីទាំងដែលចៅហ្វាយមិនទាន់បាននិយាយអនុញ្ញាតផង។

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now