ក្រែងឯងប្រាប់យើងឲ្យបិទមាត់យើងកំពុងយកមាត់ឯងមកបិទមាត់យើងហើយតើ

355 34 3
                                    

ភាគទី36

+វិលមកបច្ចុប្បន្នវិញ

ជីមីនបានទាញភួយយកមកដណ្តប់ឲ្យយ៉ុនហ្គីបានយ៉ាងត្រឹមត្រូវក្រោយពីររាងក្រាស់បានលេបថ្នាំហើយរួចរាល់

"លោកសម្រាកយកកម្លាំងចុះខ្ញុំចុះទៅជួយកិច្ចការបងៗ" រាងតូចដើរមកទាញវាំងននបិទដើម្បីកុំឲ្យពន្លឺជះចាំងពិបាកដល់យ៉ុនហ្គីសម្រាក ក្រោយទាញបិទហើយគេបានត្រឡប់មកក្បែរយ៉ុនហ្គីនិយាយប្រាប់នាយក្រាស់មុននិងបោះជំហ៊ានដើរទៅរកទ្វា

"ឈប់!!! យើងអនុញ្ញាតពីរពេលណាឲ្យឯងចេញទៅ"យ៉ុនហ្គី និយាយបង្អាក់ដំណើររាងតូចឲ្យឈប់មុននិងចោទសួរជីមីនជាមួយកែវភ្នែកដ៏ពិឃាតសម្លឹងមើលទៅជីមីនមិនដាក់។

"គឺ..."ពេលនេះរាងតូចមិនដឹងថាគួរនិយាយបែបណាយល់ថាអណ្តាតគាំងក្រលាស់មិនចេញ គេនៅទាក់ទើពិបាកនិយាយជាខ្លាំង។កែវភ្នែកមិនហ៊ានសម្លឹងមើលចំផ្ទៃមុខរាងក្រាស់ទេគេបានត្រឹមខាំបបូរមាត់ក្រោមអោនមុខចុះលេងក៏លេងជាយអាវខ្លួនឯង។

"ឡើងមកគេងក្បែរយើង"យ៉ុនហ្គី បន្ទាបសម្លេងយ៉ាងស្រទន់ជាមួយកែវភ្នែកមានមន្តស្នេហ៍សម្លឹងមើលជីមីននិងហៅគេឲ្យឡើងមកលើគ្រែគេងនៅក្បែរនាយ

"ហាស៎!!! "លើកនេះជីមីនរាងភ្ញាក់ផ្អើលបន្តិចពេលបានឮសម្តីទាំងអស់នេះចេញពីរមាត់យ៉ុនហ្គីច្បាស់ៗពេញត្រជៀកទាំងសងខាងរបស់គេ តើគេកំពុងយល់សព្វមែនទេ?អូ៎អត់ទេមេត្តាជួយយកគេចេញពីរការយល់សព្វមួយនេះផង មើលចុះមនុស្សទឹកកកម្នាក់នេះកំពុងចង់ធ្វើឃាតសម្លាប់បេះដូងខ្ញុំឲ្យគាំងស្គុបជាមួយសម្តីដ៏ពិរោះស្រទន់របស់នាយហើយ។

"តើថ្មឹងដល់ណាឆាប់ឡើង"សង្កេតឃើញថារាងតូចនៅថ្មឹងឆ្កឹងៗទើបយ៉ុនហ្គីនិយាយទាញស្មារតីរាងតូចម្តងទៀត ជីមីនឈរសម្លក់យ៉ុនហ្គីបន្តិចទើបសម្រេចចិត្តព្រមដើរទៅក្បែរគ្រែចូលទៅគេងក្បែរនិងយ៉ុនហ្គី។

"លោក!!!"ចូលដាក់ខ្លួនដល់ពូកភ្លាមក៏ត្រូវយ៉ុនហ្គីទាញគេចូលអោបក្នុងរង្វង់ដៃភ្លេត រាងតូចបើកភ្នែកសម្លឹងមើលមុខសង្ហារភ្លឹសៗហៅនាយទាំងសម្លេងខ្សៀវសញ្ញាសួរលោតពេញប្រព័ន្ធខួរក្បាល។

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now