វគ្គ2

364 15 1
                                    

   ខ្ញុំសម្រេចចិត្តឈប់រត់ចោលអ្នកអានទៀតហើយខ្ញុំនិងត្រឡប់មកសរសេរដូចមុនវិញ ទោះបីបើគ្មានអ្នកខមិនសាច់រឿងក៏ដោយ ខ្ញុំត្រូវសរសេរឲ្យចប់ព្រោះខ្ញុំត្រៀមគម្រោងច្រើនណាស់ដើម្បីចេញរឿងវគ្គ2

   ខ្ញុំសម្រេចចិត្តឈប់រត់ចោលអ្នកអានទៀតហើយខ្ញុំនិងត្រឡប់មកសរសេរដូចមុនវិញ ទោះបីបើគ្មានអ្នកខមិនសាច់រឿងក៏ដោយ ខ្ញុំត្រូវសរសេរឲ្យចប់ព្រោះខ្ញុំត្រៀមគម្រោងច្រើនណាស់ដើម្បីចេញរឿងវគ្គ2

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ឈុតខ្លីៗក្នុងរឿង ព្យាបាលស្នេហ៍ ក្បែរម៉ាហ្វៀ វគ្គ2

បន្តពីររឿង អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម

"អូនណាត់បងមកទីនេះតើមានរឿងសំខាន់អ្វីមែនទេ"អ្នកកម្លោះចោទសួរទៅកាន់សង្សារដែលអង្គុយតុអាហារនៅពីរមុខខ្លួន ថ្ងៃនេះនាងបានណាត់នាយមកហាងអាហារក្នុងរាត្រីភ្លើងពណ៏ជាច្រើន។

"គឺ..នេះ រឿងរវាងលោកហើយនិងខ្ញុំសុំចប់ត្រឹមនេះចុះ ហើយពួកយើងឈប់ពាក់ព័ន្ធជាមួយគ្នាតទៅទៀតទៅ"នាងបានហុចសំបុត្រម៉្យាងទៅឲ្យរាងក្រាស់ពោលពាក្យសុំចប់ដើម្បីបញ្ឈប់ទំនាក់ទំនងស្នេហារវាងនាងនិងរាងក្រាស ជុងហ្គុក បង្ហាញទឹកមុខមិនយល់សម្លឹងមើលសំបុត្រនោះព្រមទាំងមនុស្សស្រីដែលនាយស្រលាញ់។

"អូនចង់មានន័យថាយ៉ាងមិច អូននិយាយមកថាពាក្យអម្បាញ់មិញនិងអ្វីទាំងអស់នេះសុទ្ធតែជាការកុហក អូននិយាយមក"នាយស្រែកខ្លាំងៗព្យាយាមឲ្យនាងនិយាយម្តងទៀតពាក្យអម្បាញ់មិញជាពាក្យកុហកនាយតើមែនទេ ព្រមនិយាយការពិតទៅនិយាយទៅ....។ជុងហ្គុកឡើងមកអង្រួនស្មានារីម្នាក់នេះទាំងគ្មានសតិក្នុងខ្លួន។

"ពួកយើងបែកគ្នាទៅ"និយាយហើយនាងក៏បានក្រលាស់ដៃរាងក្រាសចេញរួចហើយក៏ដើរទៅ...មិនចាំយូរជុងហ្គុកបានទៅតាមនាងដោយមិនខ្វល់ក្រសែរភ្នែកជុំវិញខ្លួននោះទេ។

"ហឹុកៗ អ៊ីនយ៉ិន មកវិញ ហឹុកៗ មកនិយាយគ្នាឲ្យដឹងរឿងសិន ហឹុកៗ"នាយខំរត់ទៅតាមនារីម្នាក់នោះទាំងយំសស្រឹកខំហៅខំឲ្យនាងឈប់នៅនិយាយជាមួយគ្នាតែនាងនោះមិនព្រមទេ។

ផាំងៗវីវូៗ**សម្លេងខ្យល់និងផ្គរលាន់ទាំងភ្នែកបន្ទោរព្រាកៗពេញផ្ទៃមេឃដូចភ្លើងកាំរស្មី...។

"តោះពួកយើងឆាប់ចេញទៅ"នាងបានមកអោបដៃបុរសផ្សេងទៀតដែលកាន់ឆ័ត្រចាំនាងក្រោយខ្នងបុរសនោះក៏មានឡានចតចាំជាស្រេច។

"ចាស៎បងសម្លាញ់"នាងញញឹមអោបដៃបុរសនោះបម្រុងដើរចេញតែក៏....

"នេះអូនក្បត់បងមែនទេអ៊ីនយិុន អូនក្បត់មែនទេ អូនឮបងសួរទេថាអូនក្បត់បងមែនទេ ហឺៗហឹុកៗ"សភាពរាងក្រាសឈរយំសម្លឹងមើលមនុស្សដែលនាយស្រលាញ់អោបដៃប្រុសផ្សេងនៅចំពោះមុខ នាយព្យាយាមស្រែកសួរទាំងទឹកភ្នែកហូរប្រណាំងទឹកភ្លៀង។

"នៅទីបំផុតឯងក៏ចាញ់ហាសហា អាកំសាក ឯងនៅតែល្ងង់ ល្ងង់ខ្លៅទៀតផង សង្សារមួយកាពារមិនបាន ភ្លាត់ឲ្យយើងដណ្ដើមឯងនេះប្រៀបដូចជាសត្វទន្សាយគ្មានបញ្ញាប្រាជ្ញាអញ្ចឹង ហាសហាៗ"បុរសនោះសើចចំអកឲ្យរាងក្រាស់និយាយមាក់ងាយដោយក្តីរីករាយ អ៊ិនយិុនដែលជាសង្សារក្បត់របស់ជុងហ្គុក បានបណ្តើរប្រុសថ្មីចេញទៅ

"ហឹុកៗ  ទៅៗ នាងទៅៗ នាងស្រីក្បត់ នាងស្រីពេស្យា នាងស្រីសាវា នាងស្រីកាកី ហឹុកៗ" ព្រូស**ជើងដែលឈរក៏ប្រែជាលុតជង្គង់ចុះទឹកភ្នែកជាច្រើនហូរមិនឈប់សម្លឹងមើលទៅកាននារីនាយស្រលាញ់ក្បត់ដាក់នាយ សភាពបែបនេះយ៉ាប់យ៉ឺនបំផុត។

"ជុងហ្គុក បានហើយៗបានហើយណាឈប់យំទៅ ឲ្យស្រីសាវានិងនាងទៅៗឯងឈប់យំទៅណា មិនអីទេអស់អីហើយណា"អ្នកជាមិត្តមិនដឹងចេញពីរប្រឡោះណាបានមកអោបលួងលោមជុងហ្គុកក្រោមដំណក់ទឹកភ្លៀងហូរចុះមិនឈប់។

"ហឹុកៗ ឯងស្រីម្នាក់នោះក្បត់យើង ហឹុកៗយើងអាក្រក់មិនល្អត្រង់ណាហេតុអ្វីនាងកុហកយើង នាងក្បត់យើងហឹុកៗ"

____________________

"បន្ទប់សង្រ្គោះគ្រប់ទេក្មេងៗដែលគ្រោះថ្នាក់កំពុងបញ្ជូនមកបន្ថែមទៀតហើយ"ក្នុងមន្ទីរពេទ្យក៏វឹកវរមិនតិចដែល ដោយហេតុការណ៍ឡានក្រុងដឹកកូនសិស្សតូចៗចំនួន60នាក់ជាងត្រូវរេចង្កូតបុកនិងស្ពានបណ្តាលឲ្យក្មេងរបួសនិងស្លាប់

"គេចចេញៗ "សម្លេងពេទ្យរុញគ្រែអ្នកជម្ងឺរត់ឆ្លេឆ្លារកបន្ទប់សង្រ្គោះ ស្ថានការណ៍ពេលទាំងដុកទ័រតូចធំពេទ្យធម្មតាអ្វីទាំងអស់សុទ្ធតែរត់ជ្រួលច្របល់ពេញមន្ទីពេទ្យ

"ហឹុកៗ កូនខ្ញុំ លោកគ្រូពេទ្យសូមជួយកូនខ្ញុំផង ហឹុកៗ"សាច់ញាតិដែលត្រូវជាឪពុកម្តាយក្មេងៗបានមកដល់ទ្រហូរយំចាប់គ្រូពេទ្យកំពុងរត់ឆ្លេឆ្លានោះយំអង្វរសូមជួយដល់អាយុជីវិតកូនៗពួកគាត់។

"ខ្ញុំនិងប្រឹងប្រែងដើម្បីជួយក្មេងៗឲ្យបាន"ថេយ៉ុង ឆ្លើយតបនិងអ្នកស្រីដែលចាប់ដៃគេឃាត់នោះ បញ្ជាក់ជាមួយទឹកមុខមាំនិងប្រាកដប្រជា រួចហើយទើបគេរត់ទៅរកបន្ទប់សង្រ្គោះបន្ទាន់ភ្លាម...

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now