កុំថាយើងចិត្តខ្មៅគ្មានធម៌មេត្តា

443 40 4
                                    

ភាគទី37

ក្រោយពីជូតខ្លួនឲ្យយ៉ុនហ្គីនិងញាំអាហាររួមជាមួយគ្នាអស់រយះពេលជាង1ម៉ោងពេលនេះក៏ត្រូវចប់រួចរាល់ ជីមីនបានប្រមូលចានដែលប្រលាក់ទាំងអស់ដើរចេញពីបន្ទប់យកវាទៅលាងចេញ

រឹងៗ***សម្លេងទូរស័ព្ទត្រូវបានរោទ៍យ៉ុនហ្គីដែលអង្គុយផ្អែកខ្នងនិងក្បាលគ្រែអានសៀវភៅ ក៏ត្រូវដាច់ស្មារតីដោយសារសម្លេងរំខានរបស់ទូរស័ព្ទកំពុងតែរោទ៍

"ភ្លាមៗឯងខលមកយើងសាខានៅកូរ៉េមានរឿងអីឬ"ចម្លែកដែលឃើញមនុស្សចំនិតដែលនាយទុកនៅកូរ៉េដើម្បីមើលកាងារខាងនោះបែបខលមក ទើបយ៉ុនហ្គីលើកទូរស័ព្ទហើយនិយាយរះសួរមួយខ្សែរយកតែម្តង។

<<ចៅហ្វាយឃើញព័ត៌មានចុះផ្សាយថ្ងៃនេះឬនៅ>>ដូជុង បន្លឺសម្លេងពីរប្រព័ន្ធទូរស័ព្ទម្ខាងទៀត ចោទសួររាងក្រាសជាមួយសំលេងស្លន់ស្លោ។

"រឿងឥតប្រយោជន៍អស់និងយើងចេះតាមដានពីរពេលណា"ចំមែនហើយកូនចៅម្នាក់នេះ មកសួរនាយរឿងព័ត៌មានតើមនុស្សដូចគេទៅចេះមើលព័ត៌មានទាំងអស់និងពីពេលណាមក ។

<<ប៉ុន្តែព័ត៌មាននេះជារឿងធំចៅហ្វាយ>>ស្តាប់សម្តីចៅហ្វាយនិយសយហើយដូជុងចង់តែគក់ទ្រូងខ្លួនឯងឲ្យស្លាប់បាត់ៗទេ ប៉ុន្តែនាយក៏ត្រូវសម្រួលអារម្មណ៍មកជាធម្មតាវិញ និងបាននិយាយបន្តប្រាប់ចៅហ្វាយពីរព័ត៌មានដែលជារឿងធំ

"រឿងអី"តែពីរម៉ាត់ចេញពីមាត់យ៉ុនហ្គី ចោទទៅកាន់កូនចៅចំណិត។

<<ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍របស់អគ្គនាយកផាកម្ចាស់ក្រុមហ៊ុនទឹកអប់>>ដូជុង

"មនុស្សម្នាក់និងជាអ្នកណា"ជាការពិតទៅយ៉ុនហ្គីមិនបានស្គាល់អគ្គនាយកផាកម្នាក់នេះទេ ក៏រៀងឆ្ងល់ខ្លះដែលម្តេចសុខៗបានកូនចៅរបស់នាយក៏ត្រូវចេះដឹងរឿងព័ត៌មានទាំងនិងអ្វីដែលសំខាន់មកសួរនាយជាមួយករណីគ្រោះថ្នាក់ចរាចរណ៍អស់នេះ តើវាមានចំណុចអីដែលសំខាន់នោះ?

<< ខ្ញុំឃើញឈ្មោះគាត់ត្រូវនិងត្រកូលអ្នកប្រុសជីមីនក៏លួចសើុបជាសម្ងាត់ ទើបដឹងថានោះគឺជាលោកប៉ាបង្កើតអ្នកប្រុសជីមីន>>ដូជុងរៀបរាប់គ្រប់យ៉ាងប្រាប់ដល់ចៅហ្វាយ យ៉ុនហ្គីក្រោយបាស្តាប់ឮហើយរឹងអណ្តាតនិយាយមិនចេញស្ងាត់បាត់សម្លេងឈឹងតែម្តង

You've reached the end of published parts.

⏰ Last updated: Jun 03 ⏰

Add this story to your Library to get notified about new parts!

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now