ភាគទី20
"ដកដៃដ៏កង្វក់ឯងចេញពីរយើងទៅ"គ្រាន់តែបានអង្គុយស្រួលបួលរាងក្រាសសម្លឹងមើលទៅដៃជីមីនដែលជួយទប់នាយនោះទាំងទឹកមុខស្មើរស្រែកសម្លុតរាងតូចឲ្យយកដៃចេញពីរនាយ ជីមីនបិទមាត់ជិតសន្សឹមៗដកដៃចេញឈរខ្លួនត្រង់ភ្លឹងឆ្ងាយពីររាងក្រាសពីរជំហ៊ាន
"លោកសន្លប់មកយូរហើយប្រហែលជាឃ្លានខ្ញុំបានត្រៀមអាហារយកមកឲ្យលោកឆាប់ញាំវាទៅ"ជីមីន បានដើរមករៀបចំអាហារនៅលើតុក្បែរបង្អួចពោលហៅនាយមកញាំ
"ចេញពីបន្ទប់យើង"យ៉ុនហ្គី ក្រឡេកទៅមើលអាហារទាំងនោះហើយក៏វាសកែវភ្នែកយ៉ាងឃោឃៅសម្លឹងមើលទៅជីមីន ស្រែកដេញគេម្តងទៀតឲ្យចេញពីរបន្ទប់
"ហ្អឹម ខ្ញុំនិងចេញលោកកុំភ្លេចញាំអាហារទាំងនេះផងប្រយ័ត្នឈឺ" កាលដែលរាងក្រាសសម្តីអាក្រក់ស្រែកខ្លាំងៗដាក់គេបែបនេះវាមិនមែនជាស្ថានការដែលល្អនោះទេអញ្ចឹងក៏មានតែព្រមតាមអ្វីដែលនាយត្រូវការ គ្រាន់ជីមីនចេញផុតយ៉ុនហ្គីបានរៀបចំខ្លួនដូចជាទៅធ្វើអ្វីទៀតហើយ
"អៅ ជីមីនទើបមកពីរបន្ទប់ចៅហ្វាយមែនទេ"ជួនជាពេលចេញពីរបន្ទប់យ៉ុនហ្គីចុះមកដល់ជាន់ផ្ទាល់ដីជីមីនបានជួបជាមួយដូជុងនាយក៏ទាក់ផ្លូវចោទសួរតែម្តង។
ភ្លេចណែនាំប្រាប់ ដូជុងកាលដែលហៅជីមីនថាជីមីនក៏ជាការស្នើរសុំរបស់រាងតូចយើង ម៉្យាងដូជុងមានអាយុច្រើនជាងជីមីនដូច្នេះទើបរាងតូចអនុញ្ញាតឲ្យនាយហៅឈ្មោះគេ"មែនហើយបង"ជីមីន
"ហ្អឹមអញ្ចឹងបងសុំឡើងទៅមើលចៅហ្វាយសិនហើយជីមីនឆាប់ចូលសម្រាកផងយប់ណាស់ហើយ"ដូជុង គ្រាន់ក្រហឹមងក់ក្បាលបន្តិចរួចប្រាប់រាងតូចថាទៅជួបចៅហ្វាយទាំងមិនភ្លេចផ្តាំជីមីននេះប្រញ៉ាប់ទៅសម្រាកផងទេ ឯជីមីន គ្រាន់ញញឹមងក់ក្បាលផ្ទក់ៗមិនបានជាឆ្លើយតបវិញឡើយ ។
ដូជុងបានដើរចេញទៅរកយ៉ុនហ្គីបាត់រាងតូចជីមីនក៏បានយកទូរស័ព្ទដែលគេលាក់នោះចេញមក
"តើខ្ញុំគួរតែខលទៅរកអ្នកណាមុនទៅ"
____________________
YOU ARE READING
🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞
Vampire"សូមរងចាំបងពួកយើងនិងបានរស់នៅជុំគ្នាវិញនៅថ្ងៃណាមួយ" មីន យ៉ុនហ្គី 🖤 ផាក ជីមីន