សំអាងត្រឹមរូបថតប៉ុន្មានសន្លឹកនេះ

428 33 3
                                    

ភាគទី34

      +Morning

+ទីស្នងការប៉ូលិស(ក្រសួងសើុបអង្កេត)

    ដំណើរជំហ៊ានជើងវែងៗបានដើរចូលក្នុងទីស្នងការប៉ូលីសជាមួយស្មារតីស្វាហាប់ព្រមជាមួយទឹកមុខម៉ដ្ឋចត់

"គោរពរៀមច្បងឆយ"ប៉ូលីសរាយការណ៍ងើបឈរធ្វើការគោរពទៅកាន់អាន់ណាដែលនាងបានដើរចូលមក

"តើលោកឧត្តមសេនីយ៍នៅដែលទេ" អាន់ណា ងក់ក្បាលទទួលការគោរពពីរប៉ូលីសរាយការណ៍រួចក៏ចោទជាសំណួរសួរទៅផ្នែកប៉ូលីសរាយការណ៍អំពីវត្តមានរបស់លោកឧត្តមសេនីយ៍

"គាត់នៅក្នុងបន្ទប់ ចាំខ្ញុំទៅជម្រាមគាត់ឲ្យ"អាន់ណាមិននិយាយតែនាងងក់ក្បាលទើបប៉ូលីសនោះទៅរាយការណ៍ប្រាប់លោកឧត្តមសេនិ៍។

តុកៗៗ**សម្លេងទ្វាបន្ទប់ត្រូវបានអ្នកគោះ បណ្តាលឲ្យលោកឧត្តមសេនីយ៍ដែលនៅប្រតិបត្តិកិច្ចការខាងក្នុងត្រូវក្រឡេកមើល

"លោកឧត្តមសេនីយ៍ប៉ូលីសឆយចង់មកជួប"សម្លេងឮចេញពីខាងក្រៅ

"ឲ្យនាងចូលមក"លោកឧត្តមសេនីយ៍ឆ្លើយតបពីរខាងក្នុងវិញ

ក្រាក**** ទ្វាត្រូវបានបើកដោយស្នាដៃតបស់អាន់ណា

"អង្គុយទៅ"លោកឧត្តមសេនីយ៍ រាដៃបង្ហាញកៅអីខាងមុខឲ្យនាងចូលអង្គុយ អាន់ណាមិនខ្ចីមាត់សូម្បីមួយម៉ាត់គ្រាន់តែទាញកៅអីរួចក៏អង្គុយចុះទល់មុខលោកឧត្តមសេនីយ៍

"ប៉ូលីសឆយមករកខ្ញុំដល់ទីស្នងការប្រាកដជាមានរឿងសំខាន់ហើយមែនទេ"លោកឧត្តមសេនីយ៍ លើកពែងកាហ្វេរបស់គាត់ក្រេបជញ្ជក់វាមួយចឹបហើយក៏ទុកវាចុះទៅលើតុធ្វើការវិញដោយប្រើប្រយោគបោះជាសំណួរចោទសួរទៅអាន់ណាមួយខ្សែងវែង

   អាន់ណានាងបានដាក់ស្រោមសំបុត្រមួយទៅលើតុរុញវាទៅឲ្យលោកឧត្តមសេនីយ៍ដោយមិនមាត់និយាយអ្វីមួយម៉ាត់ នាងគិតតែសម្លឹងមើលលោកឧត្តមសេនីយ៍ជាមួយទឹកមុខរាបស្មើរ រហូតដៃដ៏គ្រើមជ្រួញបន្តិចរបស់លោកឧត្តសេនីយ៍ទាញយកសំបុត្រមួយនិងបើកមើល បានអាន់ណានិយាយឡើង

"ខ្ញុំចង់ស្នើរសុំលោកឧត្តមសេនីយ៍ផ្តល់ឱកាសឲ្យក្រុមរបស់ពួកខ្ញុំលូកដៃក្នុងការសើុបអង្កេតរឿងក្តីនេះម្តងទៀត"ក្នុងចិត្តបានរំពឹងយ៉ាងខ្ពស់គិតស្រម៉ៃថានិងទទួលឮបានពាក្យយល់ព្រមតែមួយម៉ាត់ចេញពីរមាត់លោកឧត្តមសេនីយ៍។

🔞🚬អ្នកស៊ើបអង្កេតរឿងក្តីឃាតកម្ម🚬🔞Where stories live. Discover now