The angel girl🎀 ep2

282 17 0
                                    

ងាកមកមើលឯមន្ទីរពេទ្យឯណេះវិញminjiរបស់យើងគេកំពុងតែប្រម៉ែប្រមូលឯកសារដាក់ចូលក្នុងទូដាក់ឥវ៉ាន់ រួចហើយក៏រៀបចំឯកសារដែលមានឈ្មោះអ្នកជំងឺដាក់ចូលក្នុងទូ និងផ្ទៀងពិនិត្យទៀត

minji:អ្នកជំងឺសរុបពេញមួយឆ្នាំនេះមានរហូតទៅដល់10លាននាក់ កើតជំងឺមហារីក4ពាន់នាក់ រលាកស្រោមខួរ2ពាន់នាក់ ស្លាប់ជាង45នាក់ ហឺយ!!សុទ្ធតែជំងឺកាចសាហាវនាក៎!!

តុក!តុក!តុក
minji:ចូលមក!!

rima:យ៉ាងមិចហើយ!!ទៅរួចអត់រឿងការងារ!!

minji:ហឺយធម្មតាទេឯងហើយយ៉ាងមិចហើយបុរសម្នាក់នោះ!!

rima:ក្រុមគ្រួសាររបស់គាត់ជួលឡានឲមកដឹកសាកសពគាត់ទៅផ្ទះដើម្បីធ្វើបុណ្យហើយ!!

minji:អរ!!

rima:អឺ!!ហើយនេះកាហ្វេរបស់ឯង យើងបានទិញមកឲឯងហើយណាមួយឃើញឯងហត់មួយថ្ងៃហើយ ន៎ែយើងប្រាប់បើឈ្លាតពេលបានក៏សម្រាកខ្លះទៅ លួចសុីម៉ោងការងារទុកសម្រាកខួរក្បាលឲស្រឡះខួរខ្លះទៅ!!

minji:អឺ យើងដឹងហើយ ឯងនេះប្រដៅជាងម៉ែឪយើងទៀត!!

rima:គ្រាន់តែប្រាប់ទេ យើងទៅវិញសិនហើយ!!

minji:អឺ!!
(minjiអង្គុយមើលឯកសារឈ្មោះអ្នកជំងឺបណ្តើរ ក្រេបកាហ្វេផឹកបណ្តើររហូតដល់ចប់សព្វគ្រប់អស់ហើយ កាហ្វេក៏អស់ទៅ ភ្នែករបស់minjiចាប់ផ្តើមទោរទន់ ព្រោះគេអស់កម្លាំងមួយថ្ងៃហើយ ត្រូវមើលថែអ្នកជំងឺ វះកាត់អ្នកជំងឺនិងយាមមន្ទីរពេទ្យទៀត ចឹងហើយភ្នែករបស់គេក៏ទោរទន់លង់លក់គេងលក់ស្កប់ស្កល់បាត់ទៅ
_ _ _ _ _ __

(ពេលវេលាកាន់តែចម្លែក នាឡិកាចេះតែលែងចង់វិលទៅខាងមុខ ឆ្នាំនៅលើក្រដាសបន្ទប់ធ្វើការក៏ចេះតែថយលេខចុះបកក្រោយទៅៗ អ្វីៗនៅទីនេះក៏លែងដូចមុនតើមានរឿងអ្វីកើតឡើងចេះ!!!)

កាត់មកមើលរាងតូចHanniយើងឯណេះវិញនាងល្អិតចាប់ផ្តើមបើកភ្នែកសន្សឹមៗព្រោះអស់ជាតិងងុយគេង ខ្លួនក៏រាងកម្រើកនិងប្រាស់ខ្លួនចេញពីគ្រែបន្តិច តែគួរឲចម្លែកចិត្តណាស់ គ្រែរបស់នាងមិនដូចសព្វមួយដងនោះទេ តើមានរឿងអ្វីកើតឡើងចំពោះនាងចេស៎ នាងល្អិតយកដៃញីភ្នែករួចងើបឡើង រួចហើយបើកភ្នែកព្រឹមៗសម្លឹងជុំវិញ តែខុសសព្វមួយដងអស់ បន្ទប់នាងបែរជាពោរពេញទៅដោយពណ៌មាស និងពណ៌ផ្កាឈូក ថូផ្កាមានផ្កាtulipនៅខាងក្នុង ជុំវិញបន្ទប់មានសត្វបក្សាបក្សីហោះហើរទំនង មិនមែនជាបន្ទប់របស់នាងដូចរាល់ដងនោះទេ guitarរបស់នាងក៏ប្តូរមកជាប្រអប់តូរ្យតន្រ្តីសម្រាប់ចុចលេងភ្លេងទៅវិញ(អានិងខ្ញុំក៏មិនដឹងថាយាយថាមិចដែរ ព្រោះអត់សូវស្គាល់នោះទេ)
នាងល្អិតបើកភ្នែកធំៗមើលជុំវិញខ្លួននាងរំកិលខ្លួនរកចុះពីលើគ្រែគេងក៏ប៉ុន្តែនោះមិនមែនជាឥដ្ឋការ៉ូធម្មតានោះទេគឺវាជាកម្រាលព្រំរុំព័ទ្ធដោយពណ៌មាសទៅវិញ ធ្វើឲនាងតូចយើងពិបាកក្នុងការប៉ាន់ស្មានជាខ្លាំងថានាងនៅទីកន្លែងណា៎

Hanni:នេ នេះ នេះ តើ តើខ្ញុំនៅទីណានិង??ក្រែងខ្ញុំនៅក្នុងបន្ទប់គេងរបស់ខ្ញុំតាសមិញ ហើយបន្ទប់នេះជារបស់អ្នកណា??ចោរចូលផ្ទះចាប់នាំយកខ្ញុំមកមែនទេ ???ហឺយទីនេះជាកន្លែងណា៎ !!(Hanniក៏ដើរមើលគ្រប់សព្វក៏ឃើញផ្ទាំងគំនូរដ៏ធំមួយដែលដាក់តាំងនៅលើតុធ្វើពីមាសសុទ្ធ)

Hanni:នេះ នេះស្រដៀងរូបខ្ញុំម្ល៉េះ (Hanniទាញវាយកមកសង្កេតមើលបន្តិច)មិនមែនស្រដៀងទេសគឺដូចតែម្តងនេះ!!!(Hanniរាងភាំងនិងបរិយាកាសជុំវិញខ្លួនបន្តិចនាងពិតជានឹកស្មានមិនដល់ពិតមែន) អ្ហេ៎ថ្ងៃខែទុកមើលតែនាង ថ្ងៃនេះជាថ្ងៃទី9 ខែមករា ឆ្នាំ1980 អរ ទើបថ្ងៃទី9តាស៎ ហាស៎ អីគេ1980??? នេ នេ នេះ នេះស្អីគេនិង!!(Hanniរាងភាំងទប់លំនឹងខ្លួនមិនជាប់អុកគូថនិងឥដ្ឋការ៉ូ ស្រែកមួយទំហឹងយកតែម្តង ព្រោះនាងបានឆ្លងភពមកកាន់ឆ្នាំ1980ហើយ)
Hanni:នេះ នេះ អ្ហាយយយយ៎ មិនពិតនោះទេ លោកអើយ!!

តុក!តុក!តុក

woman:អ្នកនាង អ្នកនាងតូចហា៎!!
តុក!តុក!តុក
woman:អ្នកនាងតូចហា៎ កើតអ្វីមែនទេបានជាស្រែកបែបនេះ!!
តុក!តុក!តុក
woman:អ្នកនាងតូចកើតអ្វីមែនទេ!!
(Hanniយើងរាងស្លន់ដែលក៏រត់ត្រហេបត្រហបស្រវ៉េស្រវ៉ាធ្វើពុតជាចូលគេងបាត់ទៅ)
ក្រាក!!
woman:អ្នកនាងតូច!!អ្ហេស៎គេងលក់បាត់ហើយតាស ហើយអ្នកណាគេស្រែកមិញនិង??ហេ៎សសង្ស័យតែអ្នកនាងតូចគេងមមើលហើយ មិនកើតទេ អ្នកតូចនេះ ហឺយគេងមមើល៎ទៀតហើយ!!(អ៊ំស្រីចំណាស់បានត្រឹមគ្រវីក្បាលហួសចិត្តរួចក៏ដើរចេញទៅវិញហើយបិតទ្វារបាត់ទៅ)
Hanni:ហឺយ!!ធូរទ្រូងបន្តិចអញ!!!
(កាត់មកមើលminjiយើងឯណេះវិញ)

minjiបើកភ្នែកសន្សឹមៗបញ្ជាក់ប្រាប់ថាគេអស់ជាតិងងុយគេងហើយ
minji:អ្ហេ៎ បន្ទប់ធ្វើការថ្ងៃនេះត្រជាក់ខ្លាំងម្ល៉េះដូចជាអត់បានបើកម៉ាសុីនត្រជាក់ទេ ហ្អេ៎ដល់ម៉ោងទៅធ្វើការទៀតហើយតាស៎ តែ អ្ហេ៎ខ្ញុំខ្ញុំនៅទីណានិង អ្ហេ៎ហើយមិចក៏ខ្ញុំមកនៅមាត់សមុទ្រចឹង ហើយហើយមិចក៏មកនៅលើវាលស្មៅហើយអាមិចបានជា អ្ហេ៎មិចក៏ដៃខ្ញុំកាន់វីយូឡុងចឹង ហើយខ្ញុំស្លៀកពាក់អីចឹង???ហឺយហើយខ្ញុំមកដល់ទីណានិង???
(នោះៗតួអង្គយើងវ៉ល់ជុំគ្នាហើយអ្នកអើយធ្វើមិចទៅនេះ)

To be continue ..............

The Angel girl🎀Where stories live. Discover now