The angel girl♡ep25

264 25 1
                                    

នាពេលព្រឹកព្រលឹម ព្រះអាទិត្យបានបញ្ចេញពន្លឺយ៉ាងខ្លាំងចាំងទៅលើផ្ទៃមុខមាឌល្អិតដែលកំពុងគេងកើយស្មាររាងក្រាស់របស់យើង
Hanni:អឹមមម ហឹមមមមមមម!!!(Hanniបើកភ្នែកមកតិចៗហើយរាងលើកដៃលើកជើងរកពុតតែគេមានអារម្មណ៍ថាមានអ្វីមួយមកគ្របដណ្តប់មកលើគេហើយពិបាកកម្រើកណាស់ Hanniក៏ក្រឡេកងាកមើលអ្នកខាងស្តាំដៃបន្តិច)

Hanni:minji anjernaillllllllllllllllll!!!!!!

minji:អីគេអ្នកណាងាប់ មានរឿងអ្វី??(minjiងើបស្ទុះស្លន់ស្លោរបន្តិចព្រោះឮសម្លេងអ្នកនៅជិតខ្លួនស្រែកខ្លាំងៗពេក)

Hanni:ដ ដៃ ដៃឯងមិចបានអោបយើងបែបនេះ!!(Hanniនិយាយទាំងលើកដៃចង្អុលបង្ហាញទៅដៃminjiខាងឆ្វេងដែលminjiបានអោបរិតHanniជាប់)

minji:ន៎ែមកស្រែកឡូឡាស្អី ស្រីដូចគ្នាសោះ ណាមួយម្សិលមិញណា៎ឯងដេកបណ្តើរស្រែករងារៗបណ្តើរហើយអោបរមួលខ្លួនឡើងតុញដូចសត្វផេនឃ្វីនចឹងនៅមិនដឹងខ្លួនទៀត នេះខំមានចិត្តជួយដោះអាវដណ្តប់ឲហើយនៅមកស្រែកឡូឡាទៀត!!!

(Hanniរាងភាំងដែរ ដែលឮminjiនិយាយបែបនេះនេះខ្លួនរងារដ៏ថ្នាក់ស្រែកមមើលផង Hanniបានត្រឹមតែសម្លឹងមុខminjiទាំងមិនសូវចំ តាញញឹមបន្តិចក៏អត់ផង)

អង្គុយភ្លឹករាងខ្លួនអស់មួយសន្ទុះminjiក៏ជាអ្នកផ្តើមប្រយោគនិយាយមុនគេ ព្រោះឃើញថាHanniក្បាលរឹងមិនព្រមនិយាយរកគេមុននោះទេ

minji:ឯងឃ្លានអីឬអត់ ចាំយើងទៅរកឲសុី!!!

Hanni:...............(ស្ងាត់ជ្រាបឈឹងមិនមានការឆ្លើយតបនោះឡើយ)

minji:ន៎ែHanni ឯងគរឬថ្លង់ ឯងមានបានឮយើងសួរទេ!!!!(minjiដោយឃើញថាHanniក្រតបនិងគេពេកគេក៏ដើរទៅស្រែកដាក់ត្រចៀកHanniយ៉ាងមួយទំហឹង )

minji:Hanniiii janecyyyyyមានឮយើងសួរទេថាឯងឃ្លានឬអត់!!!

Hanni:អ្ហាយយយយ ថ្លង់ណាស់មើស៎កុំមកស្រែកជិតយើង!!!(Hanniស្រែកដាក់minjiមួយទំហឹងវិញ ការពិតមិនមែនមកពីHanniមិនចង់ឆ្លើយតបនិងminjiទេតែដោយសាររវល់នឹកគិតដល់ទីលំនៅឋានខ្លួន ខ្លួនចង់ត្រឡប់ទៅផ្ទះវិញទើបបានជានឹកគិតភ្លឹកមិនចាប់អារម្មណ៍សម្តីរបស់minjiនិយាយ)

minji:ឯងអត់ឃ្លានទេអីចឹង ន៎ែប្រយ័ត្នតែយើងបរបាញ់សត្វបានយកមកអាំងសុី កុំមកដណ្តើមយើងឲសោះណា៎  យើងមិនឲទេវើយ៎!!!!

The Angel girl🎀Where stories live. Discover now