The angel girl☆ep17

167 14 0
                                    

បន្ទាប់ពីដើរចុះឡើងៗនៅក្នុងសាលាពេញមួយថ្ងៃទាំងមិនអស់ចិត្ត វាក៏ដល់ពេលដែលសិស្សនិស្សិតនាំគ្នាចេញពីហាត់សមតូរ្យតន្រ្តីឬប្រគុំភ្លេងហើយផងដែរ លើកលែងតែminjiអង្គុយអេះអុញៗមិនបានអ្វីជាសាច់ការមួយសោះមួយថ្ងៃនេះ នៅតាមដងផ្លូវទៅផ្ទះminjiដើរត្រម៉ង់ត្រម៉ោចទាំងមុខស្អុយព្រោះមិនទាន់រកកាឡះឈ្មោះអាវឃើញនៅឡើយនោះទេ តើឲគេទៅរកនៅឯណា ហើយបើគេរកមិនឃើញនោះទេតើគេនិងត្រូវអត់ចូលរៀនរាល់ថ្ងៃរហូតដល់រកកាឡះឈ្មោះឃើញមែនទេ រាងក្រាស់minjiយើងដើរទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនតតែសោះ អារម្មណ៍ពេលនេះគឺទទេរស្អាត កំពុងតែដើរភ្លឹកៗសុខៗ

(minji minji~yahhh~~minji anjernail ~anjernail minji)
គ្រាន់តែឮសម្លេងនរណាម្នាក់ហៅឈ្មោះខ្លួនភ្លាមminjiក៏ភ្ញាក់ព្រើតហើយទះខ្លួនឯង3កំផ្លៀងដោយគិតថាខ្មោចលងគេទាំងពេលរសៀលបែបនេះ
minji:ឱព្រះអើយ នេះខ្ញុំគិតច្រើនមែនទេ បានខួរក្បាឮសម្លេងគេហៅឈ្មោះដង្ហើយៗឮៗចឹង!!(minjiទះកំផ្លៀងខ្លួនឯងជាច្រើនដៃដើម្បីដាស់តឿនខ្លួនឯងឲមានស្មារតីនឹងនរឡើងវិញ កុំឲឮតែសម្លេងគេហៅឈ្មោះ)
(ឈប់សិន កាលណាឈប់ ន៎ែឮទេប្រាប់ថាឲឈប់ បើមិនឈប់ទេកាឡះឈ្មោះនិងខ្ញុំគប់ទៅកណ្តាលថ្នល់ហើយឮនៅ??)

គ្រាន់តែឮពាក្យកាឡះឈ្មោះភ្លាមminjiក៏បែរមកខាងក្រោយខ្នងតាមប្រភពសម្លេង នេះគេមិនបានភ្លឹកឮសម្លេងគេហៅឈ្មោះនោះទេ ការពិតHanniទេដែលបានហៅឈ្មោះគេឲគេឈប់

minji:នាងល្អិត??នាងល្អិតឯងទៀតហើយ!!ហើយ ហើយមកស្រែកឡូងៗអីនៅ អីយ៉ានេះគឺកាឡះឈ្មោះខ្ញុំតាស នាងយកវាលាក់មែនទេ!!ដោយសារតែនាងនិងហើយបានគ្រូដេញខ្ញុំចេញមិនឲចូលរៀន កាឡះឈ្មោះខ្ញុំត្រូវនាងល្អិតឯងលួចយកទៅមែនទេ ឆាប់ឆ្លើយឲត្រង់ភ្លាមមក!!

Hanniធ្វើមុខរាងឆ្ងល់បន្តិច នេះខំមានចិត្តរើសទុកហើយយកមកឲហើយនៅឈ្លាតចោទថាគេយករបស់ខ្លួនទៀត មើលចុះអត់វៃអត់បានមែនminji

minji:អូយ អូយយ៉ូយ អូយឈឺ ឈឺHanni Han Hanniនាងធ្វើឆ្កួតស្អីនាងនិង មិចបានមកក្តិចដៃខ្ញុំចឹង??

Hanni:ខ្ញុំគិតថាឯងមើលរឿងភាគច្រើនពេកហើយល្មមទៅលាងខួរចេញម្តងហើយ ក្នុងខួរក្បាលឯង ឯងបាត់របស់អីគឺចោទគេលួចហ្មងហី!!!នេះខំមានចិត្តយកមកឲហើយបែរជាចោទថាខ្ញុំចង់លួចរបស់ឯង ហើយខ្ញុំទៅលួចកាឡះឈ្មោះអាវរបស់ឯងមកធ្វើស្អី??យកដាក់អំពើមែន???ន៎ែបើថាខ្ញុំអត់ចិត្តវិញណា៎ខ្ញុំនិងយកកាឡះអាវរបស់ឯងដុតចោលមិនឲឯងចូលរៀនមួយជីវិតប្រាប់ឲហើយទៅ!!ហើយល្មមៗបានហើយកុំឃើញអីថានុងនោះ ឃើញខ្ញុំរើសឲសំណាងហើយមិនអរគុណហើយនៅមកចោទខ្ញុំទៀត!!(នាងតូចដាក់ផាំងៗទៅកាន់minjiទាំងមិនសុខចិត្ត)

minji:អ្នកផ្សេងករណីលើកលែង ខ្ញុំមិនថាអីនោះទេ តែនោះបើសិនជានាងវិញដឹងតែលួចយក100%ហើយ មនុស្សសម័យនេះស្អាតពិតមែនតែទុកចិត្តមិនបាន កម្រមានមនុស្សល្អខ្លាំងណាស់!!

Hanni:គិតអីក៏ស្រេចតាមចិត្តឯងចុះ អ្ហេ៎តែមិញឯងសរសើរខ្ញុំថាស្អាតពិតមែនទេ!!(នាងល្អិតធ្វើមុខក្រម៉ូវហើយឈ្លាតបែរមុខមកសើចហើយសួរminjiបញ្ជាក់ថាមុននេះគេថានាងស្អាតមែនអត់)

minji:អត់ទេខ្ញុំថាមនុស្សសម័យនេះតាស៎ អត់បានយាយសម្តៅលើឯងផង!!

Hanni:ហឺយយយយយ!!(ស្រែកដាក់minjiមួយវ៉ាសហើយមុខម៉ូវដើរចេញទៅ)

minji:នាងល្អិតនេះតឿហើយឆ្នាស់ទៀត មុខម៉ូវចឹងទៅមិនដឹងថាដូចផ្សោតឬត្រីបបែលនោះទេហាសហាសហា គួរឲអស់សំណើចខ្លាំងណាស់!!(minjiសើចរហឹសរឹងពោះតែឯងឯHanniបានត្រឹមឈប់ឈរសម្លក់minjiមួយសន្ទុះហើយដើរចេញទៅផ្ទះបាត់ទៅ)

minji:នេះគេកំពុងងរមែនទេ??ហឺយរិតតែគួរឲចង់សើចថែមទេនេះ!!(minjiដើរបណ្តើរសើចបណ្តើរ ស្មាទោសណាមិនដឹងស្មានមនុស្សមានបញ្ហាខួរក្បាល)
(minjiគង់មានងៃត្រូវរបស់Hanniទេកុំមាត់ បានប៉ុន្នឹងសិនណា៎ដោយសារadminរវល់ហើយអត់សូវមានពេលចឹងហើយសូមអធ្យាស្រ័យផងណា៎🙏❤)

To be continue ..................

The Angel girl🎀Where stories live. Discover now