The angel girl♡ep26

286 24 1
                                    

បន្ទាប់ពីឈ្លោះប្រកែកគ្នាអស់ចិត្តហើយ minjiក៏រៀបចំបោចរោមអាំងសាច់លលក minjiបានលាងសម្អាតសត្វលលកជាមួយទឹករួចហើយក៏ត្រដុសវាចុះឡើងៗ ដើម្បីឲសាច់មើលទៅទំនងញុាំបន្តិច និងឲអស់មេរោគផងដែរ(សុំទោសបើកន្លែងនេះខ្ញុំនិយាយមានការខុសឆ្គងព្រោះខ្ញុំមិនសូវបុិនប្រសព្វខាងនិយាយរឿងបរបាញ់សត្វឬសម្លាប់សត្វជាអាហារនោះទេ និយាយរួមគឺអត់ចេះហ្មងបើមានខុសឆ្គងអីសូមអភ័យទោសផងណា៎) បន្ទាប់ពីលាងសម្អាតរួចរាល់ហើយminjiក៏បានបង្កាត់ភ្លើងអាំងទៅ

minji:ពុទ្ធោ ឈើគូសសល់តែ3ទេ ហើយចុះឯណា៎ផ្សេងទៀតនោះ ខ្ញុំចាំច្បាស់ណាស់ យកឈើគូសមកមួយប្រអប់មិចនៅសល់តែ3ចឹង??(minjiនិយាយរួចក៏ងាកសម្លឹងទៅមើលមុខHanni)

Hanni:ទ ទេឯងមកមើលមុខយើងធ្វើស្អី ហើយយើងធ្វើស្អីឯង??ឈើគូសរបស់ឯងយើងមិចនិងដឹងទៅ!!!

minji:ន៎ែ គ្នានៅតែពីរនាក់បាត់ឈើគូសចឹងអ្នកណាអ្នកយកទៅ??

Hanni:ហឺយ ហើយយើងមិចនិងដឹងទៅ អ្ហេ៎តិចក្រែងលោសត្វស្លាបហើរចុះពាំឈើគូសយកទៅបាត់ទៅ??

minji:ឯងនេះប្រសៃប្រសាទមែនទែនហើយ ហឺយ!!!(minjiនិយាយទាំងហួសចិត្តគ្រវីក្បាលនិងHanni)

(បន្ទាប់មកminjiក៏បន្តបង្កាត់ភ្លើងបន្ត ភ្លើងឆេះគួរសមទើបminjiយកសាច់ដែលគេដោតនិងឈើនោះយកទៅដាក់អាំងទៅ ចម្អិនប្រហែលជា10-12នាទី សាច់ចាប់ផ្តើមសាយភាយក្លិនឈ្ងុយមកជិតច្រមុះHanni Hanniមិនអាចបញ្ឈប់ខ្លួនឯងឲឈប់ហិតក្លិននោះបាននោះទេ ព្រោះក្លិននោះពិតជាឈ្ងុយខ្លាំងណាស់ ដែលធ្វើឲពោះរបស់គេមិនអាចទប់សម្លេងកូរបាន)
គ្រូកកកកកក!!!!!

Hanni:ហីយ៉ា ពិតជាអៀវវវវខ្លាំងណាស់!!!!!!

minji:អ្ហេ៎ នេះឯងពិតជាមិនអាចទប់ភាពឃ្លានរបស់ឯងបានមែនហេ៎ មើលទៅខ្ញុំពូកែអាំងសាច់ពេកហើយទើបបានជាពោះរបស់ឯងទប់មិនជាប់សម្លេងបែបនេះ!!!

(Hanniក៏ងាកទៅសម្លក់minjiបន្តិច)
Hanni:និយាយច្រើនហា៎ ថ្លង់ហា៎!!!!

minji:ថ្លង់ៗទៅ អត់ខ្វល់!!!!(minjiធ្វើរឹកឌឺដងទៅកាន់Hanni ដែលធ្វើឲHanniយើងកើតទុកទោម្នេញដោយមិនសុខចិត្ត សម្លក់គេឡើងចង់ជ្រុះគ្រាប់ភ្នែកទាំងសងខាង)

The Angel girl🎀Where stories live. Discover now