The angel girl🎀ep6

191 14 0
                                    

កាត់មកមើលនារសៀលពេលព្រឹកminjiយើងបានគេងលក់យ៉ាងស្កប់ស្កល់ភួយគ្របមុខគ្របខ្លួនជិត កាយវិការគេងច្រងេងច្រងាងពេញនិង

តុក តុក តុក

<<អ្នកនាងងើបឡើងដល់ម៉ោងពួកយើងត្រូវអោយបន្ទប់ទៅភ្ញៀវថ្មីហើយ>> តុក តុក តុក

ទ្វារនៅតែបន្តការគោះរហូតដល់minjiបើកភ្នែកសន្សឹមងើបឡើងទាំងសក់កន្រ្ទីងកន្រ្ទើង
minji:ហឺយ!!ហើយចុះអ្នកណាស្រែកឡូងៗអ្វីនិង រកដេកពួនមិនបាន!!

(minjiក៏ងើបឡើងទាំងខ្លួនហើបមិនចង់រួច)
ក្រាក!!

អ្នកបម្រើ:អ្នកនាងសូមអនុញ្ញាតផងណា៎ បន្ទប់នេះពួកយើងនិងផ្តល់ជូនភ្ញៀវផ្សេងទៀត អ្នកនាងអាចរៀបចំឥវ៉ាន់និងទៅគិតលុយនៅជាន់ក្រោមបាន!!

minji:អ អ៎ អរ ចា ចា៎ ចាស!!
(minjiក៏ប្រញាប់បិទទ្វារយ៉ាងលឿន)
minji:ហឺយឡាបល់យ៎ ភ្លេចគិតថាខ្លួនឯងដេកផ្ទះសំណាក់ ច្រឡំស្មានផ្ទះខ្លួនឯង ហឺយអត់កើតទេថារៀបគម្រោងរត់ឥឡូវព្រឹកហើយរត់ទៅណា៎រួច ហើ ហើយព្រះអើយk'jiអឺយk'jiចប់ហើយ មានលុយណាបង់ឲគេបើនៅទីនេះចាយលុយប្លែកៗដឹងស្អីៗនោះទេ!!!(minjiអង្គុយស្តីបន្ទោសនិងទះថ្ងាសខ្លួនហើយ)

minji:ហឺយ!!បណ្តោយតាមដំណើរទៅ ទៅចរចាមួយម្ចាស់ផ្ទះសំណាក់សិន!!!

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

<<មិនបាន មិនបានជាដាច់ខាត>>

minji:awwហេតុអ្វីទៅលោក សូមអង្វរណា៎ចាំខ្ញុំធ្វើការរកលុយបាន ខ្ញុំនិងយកលុយមកសងលុយវិញណា៎ មកពីខ្ញុំរកការងារធ្វើមិនបាន!!

<<អ្នកនាង អ្នកនាងគិតអី សួរថាគិតអ្វីក្នុងខ្លួន បើដឹងថាខ្លួនក្រខ្សត់លុយមិនមានហើយ ហើយនៅដេកផ្ទះសំណាក់លំដាប់របស់អភិជនទៀត ទីនេះអ្នកលំៗមិនអាចចូលបាននោះទេ>>

minji:ឥឡូវបើជ្រុលជាខ្ញុំចូលហើយលោកអនុគ្រោះឲខ្ញុំផង មកពីខ្ញុំមិនដឹងនិងណា៎ ណាមួយខ្ញុំមានតែវីយ៉ូឡុងមួយកាន់ជាប់និងដៃតែប៉ុណ្ណោះឲទៅលុយមកពីណាបាន ណាមួយខ្ញុំមិនស្គាល់ទីនេះជាកន្លែងណា៎ផង!

<<អ្នកនាងនិយាយលេងសើចពេកហើយ នេ នេះវីយ៉ូឡុងនេះគ្រួសារធម្មតាគឺមិនងាយមាននិងអាចទិញបាននោះទេ មានតែគ្រួសារអភិជនតែប៉ុណ្ណោះ និងកូនស្រីរបស់វង្សត្រកូលchoiទើបមាន ចុះអ្នកនាងទៅបានវាមកពីណាមកឬក៏អ្នកនាងទៅលួចឆក់ប្លន់គេ ហើយអាវក្រាស្សេពណ៌សដែលអ្នកនាងពាក់នេះមិនធម្មតានោះទេនៅក្នុងប្រទេសប៉ារីសជាអាវតែមួយគត់ដែលដាក់លក់ចេញដំបូងគេបង្អស់ហើយក៏ជាលើកចុងក្រោយដែល ចុះអ្នកនាងទៅបានវាមកពីណា>>

The Angel girl🎀Where stories live. Discover now