The angel girl☆ep19

213 19 0
                                    


_____វិមានរបស់គ្រួសារត្រកូលchoi______

សម្លេងបានបន្លឺមកចេញពីក្នុងបន្ទប់ទឹកដោយសម្លេងមូលទឹកយ៉ាងឮៗហើយក៏មានសម្លេងអមច្រៀងជាមួយផងដែរ

<<La la~lala lalala lala A hopeless romantic all my life surrounded by couples all the time i guess i should take it as a sign(oh why oh why)i'm feelin' lonely>>

ក្រាក~(សម្លេងបើកទ្វារដោយដៃអ្នកមាននាមជាappaព្រមទាំងយកដៃខ្ទប់ត្រចៀកទំនងដូចជាថ្លង់និងសម្លេងកូនរបស់ខ្លួនច្រៀង)

jeonghan:minji~anjernailថ្លង់ណាស់ ថ្មើរនេះហើយគេដេកគេពួនអស់ហើយ មិនមែនម៉ោងឯងមកប្រគុំតន្រ្តីនោះទេ ហឺយថ្លង់ណាស់យើងដេកមិនបានទេ!!(បន្តិចក្រោយមកក៏មានដៃរឹមៗមួយសន្សឹមៗចេញពីក្នុងបន្ទប់ទឹក)

minji:appaជួយហុចកន្សែងឲខ្ញុំបន្តិច!!(ពុទ្ធោ!!jeonghanចង់ធ្លាក់ថ្លើមខំយាយស្រែកថាឲមួយថ្ងៃមានណា៎មិនស្តាប់ហើយនៅឈ្លាតប្រើឲទៅយកកន្សែងជូតខ្លួនឲទៀត)

jeonghan:ឯងអីក៏អត់មារយាទខ្លាំងម្ល៉េះ ស្រីស្អីច្រៀងឡូងៗមើលតែសត្វរៃយំ ហើយនៅឈ្លាតមកប្រើមនុស្សចាស់បានទៀត!!ឯងនេះអត់ប្រយោជន៍ហើយនៅមានអាចរឹកអាក្រក់និងមកតាមខ្លួនឯងទៀត ប៉ាឯងធ្វើការងារហត់គាត់ត្រូវការសម្រាន្តហើយបើឯងមកស្រែកច្រៀងចង់ផ្អើលមេឃដីចឹងគាត់សម្រាន្តមិចកើតហាស៎~/$#!£+×*****-'!€£¥%×#!!(jeonghanបានស៊ុតminjiយកមួយរយៗតែម្តងដោយមិនចាំទុកយូរដល់ថ្ងៃស្អែកនោះទេ)

minji:appaទេសនាចប់នៅ??

jeonghan:ហើយយ៉ាងមិចថ្ងៃក្រោយឲរាងឯង!!

minji:បើចប់ហើយជួយយកកន្សែងឲខ្ញុំតិចផង!!

jeonghan:ហឺយយយយយ អញញ្!!(jeonghanឈ្លាតសង្រ្គឺតជើងធ្មេញដាក់កូនទៀតហើយក៏ដើរទៅយកកន្សែងឲនាងទៅ បន្ទាប់ពីហុចកន្សែងឲminjiរួចហើយក៏បើកទ្វារបន្ទប់ដើរចេញទៅបាត់ទៅ)

minji:បើគង់តែយកកន្សែងឲដដែររអ៊ូរនោះរអ៊ូរមើលតែយាយចាស់អាយុ80ជាងទៅហើយ!!
ក្រាក!!

jeonghan:minji anjernailហាមនិយាយដើមយើងឲសោះ!!(ឈ្លាតបើកទ្វារថាឲកូនបន្តិច ពិតណាស់ព្រោះមិញនេះjeonghanមិនទាន់ដើរចេញទៅផុតទេក៏ឮសម្លេងminjiថាឲខ្លួនបាត់ទៅហើយ)(មើលចុះក្មេងអីនិយាយដើមអ្នកមានគុណខ្លួនចឹង)

___skip_____

នាពេលព្រឹកព្រលឹមស្រាងៗដែលជាថ្ងៃឈប់សម្រាករបស់សិស្សសាលាគ្រប់រូបមិនថាសិស្សសាលាឯកជនឬរដ្ឋនោះទេគឺឈប់ទាំងអស់ពិតណាស់ព្រោះវាគឺជាថ្ងៃសៅរ៍ដែលជាទម្លាប់សាលាទាំងអស់ឲសិស្សានុសិស្សសម្រាកចំនួន2ថ្ងៃ គឺសៅរ៍_អាទិត្យនិងឯង ដើម្បីមានពេលកាត់បំបាត់stress relaxខួរក្បាលបន្តិច បង្កើនការចងចាំ ឬចំណាយពេលដើរលេងជាមួយគ្រួសាររបស់ពួកគេរៀងៗខ្លួន

ខណះពេលនេះនាងល្អិតពាក់រ៉ូបសរខ្លីប៉ោងៗតូចល្មមអមជាមួយកន្រ្តកផ្លែឈើមួយផ្លែ រីឯសក់វិញគឺរួញចុងៗហើយគាបដង្កៀបលម្អពីលើសក់ក្បាលបន្តិច blushកន្លែងថ្ពាល់គឺពណ៌ផ្កាឈូកបែបសុីជម្ពូពីធម្មជាតិតែម្តង ភាពស្រស់ស្អាតរបស់គេគឺពិតជាទាក់ទាញជាខ្លាំង

Hanni:ហឹមបានឈប់សម្រាកហើយគួរតែទៅមាត់ស្ទឹងនៅម្តុំវិមានsora(សូ-រ៉ា)សិន!!(នាងល្អិតថារួចក៏ដើរចេញទៅខាងក្រៅហើយរត់លោតហក់ៗទាំងសប្បាយចិត្ត(គេបានឈប់សម្រាកគេហ៎)

(Hanniក៏ដើរនិងរត់បណ្តើរបេះផ្កាតាមផ្លូវច្រកចូលវិមាននោះបណ្តើរទាំងសប្បាយរីករាយ មិនកុហកអ្វីនោះទេវិមាននេះស្អាតពិតមែនសត្វក្ងានពណ៌សជាច្រើនដែលគេហៅថាwhite swanគឺនៅលើទឹកពេញនិង សត្វបក្សាបក្សីហ៊ោរខ្ញៀវខ្ញារ ផ្កាដុះលម្អមានtulip ផ្កាកុលាបដុះលាយចម្រុះសាយភាយក្លិនក្រអូបពេញនិង មេអំបៅហោះពាសវារពាសការពេញទីនោះ សម្លេងទឹកស្ទឹងហូរថ្លាឆ្វង់ឮសូរវូៗៗៗ បន្ថែមលម្អនៅទីកន្លែងនោះកាន់តែស្អាត×2 កំពុងស្លុងអារម្មណ៍និងក្លិនផ្កាហើយនិងទេសភាពនៅទីនេះសុខៗHanniក៏បានឮសម្លេងកូតវីយ៉ូឡុងមកពីណាក៏មិនដឹងពីរោះរណ្តំសម្តំចិត្តនាងដែលធ្វើឲនាងមិនអាចបញ្ឈប់អារម្មណ៍តាមរកម្ចាស់កូតវីយ៉ូឡុងម្នាក់នោះបាន)
Hanniបានដើរតាមសម្លេងvioletនោះក៏បានប្រទះភ្នឬកនិងមនុស្សម្នាក់ទំនងជាមនុស្សស្រីពាក់អាវក្រាស្សេយ៉ាងហំហាន មើលពីចន្លោះណា៎ក៏អស់ទាស់បំផុត កូតវីយ៉ូឡុងដោយស្នាដៃជំនាញរបស់គេ Hanniមានចិត្តមួយចង់ដើរទៅរកដែរតែចិត្តមួយទៀតហាមមិនឲខ្លួនឯងទៅព្រោះមិនស្គាល់ថាគេគឺជាអ្នកណា ខ្លាចគេមានបំណងអាក្រក់លើខ្លួន តែដោយហេតុចង់ដឹងចង់ស្គាល់ម្ចាស់កូតវីយ៉ូឡុងមួយនោះនាងល្អិតក៏ត្រូវបង្ខំចិត្តដើរទៅជិតអ្នកកូតវីយ៉ូឡុងមួយនោះភ្លាម

Hanni:អ្ហេ៎ អ្នកកូតវីយ៉ូឡុងដ៏អស្ចារ្យ!!!
(អ្នកកូតvioletនោះក៏ឈប់កូតហើយក៏បែរមុខមកតាមប្រភពសម្លេងហៅនោះ)

Hanni:គឺជាឯង!!!!!!

minji:នាងទៀត៎ហើយ!!!!!(នោះៗនិស្ស័យទៀតហើយគូរគេនេះ បានជួបគ្នាដោយចៃដន្យរហូត)

To be continue .............

The Angel girl🎀Where stories live. Discover now