The angel girl☆ep14

167 10 0
                                    

នាព្រឹកព្រលឹមស្រាងៗ ពន្លឺថ្ងៃក៏ចាំងជះមកលើផ្ទៃមុខស្បែកស្អាតស្រទន់ស្រមោចវារក៏ជ្រុះ បបូរមាត់ផ្កាឈូកព្រឺងៗ នោះគ្មានអ្នកណាឆ្ងាយឡើយក្រៅពីHanniរបស់យើង(កុំស្មានថាជាminjiឲសោះ តួឯកយើងនេះក្រោកមកបើសក់មិនកន្រ្ទីងកន្រ្ទើងadminហ៊ានភ្នាល់ទៅ)

Hanniពត់ខ្លួនចុះឡើងៗ និងដើរចូលទៅលុបមុខងូតទឹកដុសធ្មេញនិងសម្អាតខ្លួន ដោយថ្ងៃនេះសាលាគេមិនរៀននោះទេតែគេតម្រូវឲនិស្សិតអ្នកសិក្សាចុះសិក្សាស្វែងយល់ពីមន្ទីរពេទ្យនានាដែលនៅតាមបណ្តាក្រុង ហើយនិងផ្តល់ទិន្នន័យឲសាលានៅរយះពេល2សប្តាហ៍ទៀត Hanniពាក់អាវសររលុងវែងបន្តិចតាមបែបជាទម្លាប់របស់គេអាចយាយបានថាcute cuteអីចឹងទៅហើយជាមួយនិងសំពត់កាប៊ូយពណ៌ខៀវស្រាលមួយផងដែរ រួមទាំងពាក់មួកធ្វើពីសាច់ចាក់ឲសមល្មមនិងទំហំក្បាលរបស់នាង នាងល្អិតយើងទោះមិនបាញ់ទឹកអប់ ក្រមួនក៏នាងនៅតែធំុំក្លិនក្រអូបសាយភាយដែរ ក្លិនរបស់នាងឈ្ងុយឈ្ងប់ដូចផ្កាឡាវេនឌើរចឹង បបូរមាត់ផ្កាឈូក សមអស់ទាស់ តែទាស់ត្រង់កម្ពស់បន្តិច!!(Not bully)

Hanni:ហឺយ!!ថ្ងៃនេះឯងអីក៏ស្អាតខ្លាំងម្ល៉េះហា៎Hanni ស្អាតប្លែកជាងរាល់ដង!!(នាងតូចអង្គុយញញឹមមុខកញ្ចក់ទាំងស្រស់ថ្លា បិតស្នាមញញឹមមិនជិត តែអង្គុយសុខៗរៀងតូចក៏បែរជាប្រែទឹកមុខទៅជាស្រពាប់ស្រពោនវិញ ព្រោះគេនឹកគិតទៅដល់រឿងminji)

Hanni:មនុស្សឆ្កួត គ្រាន់តែចង់រាប់អានក៏ខុស! អ្ហើយ៎Hanniឯងទៅខ្វល់រឿងចឹងៗធ្វើស្អី បើគេមិនចង់រាប់អានឯងក៏អត់ទៅជារឿងរបស់គេ ឈប់គិត ឈប់ខ្វល់ ឈប់រវីរវល់ជាមួយមនុស្សព្រៃចឹងហើយ!!
(នោះkmeng minjiព្រៃសរគេលែងរវីរវល់ហើយនោះ!!)
(បន្ទាប់ពីសន្ទនាមុខកញ្ចក់តែម្នាក់ឯងរួចHanniក៏ងើបយកកាបូបពណ៌ប្រផេះតូចមួយស្ពាយចេញទៅខាងក្រៅបាត់ដោយមិនភ្លេចដាក់សៀវភៅ2-3ក្បាលទុកកត់ចំណាំចូលក្នុងនោះផងដែរ!!)
ងាកមកមើលminjiឯណេះវិញ ងើបពីដេកមកធីងធោងសម្លឹងមើលនាឡិកាកំពុងដើរយ៉ាងលឿន
minji:ងាប់!!ដេកឡើងម៉ាងៃហើយទើបម៉ោង6:30ទេស៎ ចុះថ្ងៃនិងខ្ញុំងើបលឿនម្ល៉េះ ងូតទឹកទៅសាលាសិន!!

jeonghan:មិនបាច់ទៅរៀនទៀតទេ ងើបមកអាលប្រញាប់ទៅញុាំបាយ!!

minji:appa??ហើយមិចបានមិនឲខ្ញុំទៅរៀន!!

The Angel girl🎀Where stories live. Discover now