The angel girl☆ep16

164 9 0
                                    

Hanniបន្ទាប់ពីចេញពីកន្លែងលក់គ្រឿងសម្អាងហើយគេក៏ព្យាយាមគ្រលាសភ្នែករកមើលminjiតែមិនបានឃើញនោះទេ ព្រោះminjiគេដើរទៅកន្លែងណា៎ផ្សេងបាត់ហើយ
Hanni:ហឹម!!មិននិយាយលាឯងអីសូម្បីម៉ាម៉ាត់ អ្ហេ៎ ស្អីរឹងៗនិង!!(Hanniសម្លឹងមើលចុះខាងក្រោម)

Hanni:អ្ហេ៎កាឡះឈ្មោះនរណាចេស៎!!
minji-anjernailអ៎ ការពិតគេត្រកូលanjernailហ៎(មិនបាច់ឆ្ងល់នោះទេថាហេតុអ្វីបានminjiអត់ប្រាប់ឈ្មោះHanniផងតែHanniដឹង ព្រោះរាល់ពេលចេញទៅផ្ទះHanniតែងតែលួចចូលក្នុងសាលារបស់minjiហើយមើលផ្ទាំងឈ្មោះសិស្សនៅលើសាលាThe vestar schoolនោះដែលមានបិតរូបថតសិស្សគ្រប់ជំនាន់មកជាមួយផងដែរ)ចឹងហើយបានHanniដឹងនោះ ថ្ងៃដែលHanniចង់ស្គាល់minjiនោះគេធ្វើពើជាមិនដឹងនោះទេ តាមការពិតគេដឹងយូរហើយ!!(បុិនសម្តែងម្ល៉េះអាតុញយើងនេះ)Hanniបន្ទាប់ពីឃើញកាឡះឈ្មោះនោះហើយគេក៏ដាក់វាចូលក្នុងហោប៉ាវអាវរួចដើរចេញទៅបាត់ទៅ!!
▪បន្ទាប់ពីចំណាយពេលយ៉ាងមួយថ្ងៃដើរផ្សារសប្បាយរីករាយminjiក៏ត្រឡប់មកផ្ទះវិញ

minji:អ្ហេ៎!!អ្នកផ្ទះខ្ញុំថ្ងៃនេះមុខក្រៀមក្រំខ្លាំងម្ល៉េះ ប៉ា ប៉ាធំកើតអីមែនទេ!!

seungcheol:អូ៎ minjiកុំបារម្ភអីប៉ាអត់កើតអ្វីនោះទេ!!

minji:ចឹងមិចបានប៉ាមុខអត់ស្រស់ចឹងថ្ងៃនិង!!

seungcheol:ប្រហែលមកពីការងារហត់ពេកទើបប៉ាញញឹមមិនចេញហើយ!!

minji:អរររ!!(ថារួចminjiក៏ឡើងទៅលើផ្ទះបាត់ទៅ)
បន្ទាប់ពីកូនដើរចេញទៅបាត់seungcheolក៏ទាញក្រដាសកាសែតនោះយកមកមើលបន្តទៀត
seungcheol:តើសង្គ្រាមនិងកើតមាននៅពេលឆាប់ៗនេះមែនទេ!!(seungcheolនិយាយទាំងទឹកមុខព្រួយបារម្ភ)

(minjiយើងឯណេះវិញ ថ្ងៃនេះគេអារម្មណ៍ល្អដល់ហើយអង្គុយមើលតែទឹកអប់ដែលខ្លួនឲHanniចេញលុយទិញឲរហូត តិចៗក្រឡេកមើលគូទដប តិចៗក្រឡេកមើលក្បាលដប តិចៗបញ្ឈិតមើលពីឆ្វេងទៅស្តាំ សង្កេតមើលអស់ចិត្តអស់ចង់ហើយទើបដាក់ទឹកអប់នោះចូលទៅក្នុងទូរហិបអនុស្សាវរីយ៍របស់ខ្លួន ហើយក៏ចូលទៅងូតទឹកបាត់ទៅ)
បន្ទាប់ពីចេញពីបន្ទប់ទឹកហើយ minjiក៏រៀបចំសៀវភៅត្រៀមទៅសាលាស្អែកផងដែរ
minji:អ្ហេ៎ រៀបចំអស់រួចរាល់អស់ហើយតែ មានអារម្មណ៍ថាបាត់អ្វីម្យ៉ាង កាតឈ្មោះក៏មានហើយៗ អ្ហេ៎ហើយខ្វះស្អីចេស៎!! អូ៎មែនហើយភ្លេចកាឡះឈ្មោះអាវ តែខ្ញុំបានទុកវានៅណា៎ចេស មែនហើយអាវដែលខ្ញុំពាក់ទៅផ្សារព្រឹកមិញច្រឡំដាក់ទៅជាមួយ ទៅរកមើលសិន!!(minjiដើរទៅកាន់អាវនោះយកមកមើល ហើយស្ទាបគ្រប់កន្លែងនៅតែមិនបានឃើញកាឡះអាវខ្លួនទៀត minjiចាប់ផ្តើមធ្វើមុខចង់រកយំព្រោះបើគេអត់កាឡះអាវទៅខាងសាលានិងមិនអនុញ្ញាតឲគេចូលរៀននោះឡើយ)

minji:ហឺយ ធ្វើមិចទៅៗ មានតែមួយនិងផងនាក៎ បើបាត់ហើយធ្វើមិចទៅ k'jiអឺយk'jiឯងនេះពិតជាដូចតាចាស់ខ្លាំងណាស់ភ្លេចភ្លាំងគ្រប់កន្លែងហ្មង ហឺយព្រឹកស្អែកបានអីទៅសាលាទៅ ហឹកហឹកហឹក!!អញអើយអញ!!
(ក្រឡេកមកមើលមនុស្សដែលរើសបានកាឡះអាវគេវិញ នៅសម្លឹងមើលកាឡះឈ្មោះអាវគេញញឹមនៅនិង ក្រឡេកមើលចុះឡើងដូចminjiមើលទឹកអប់Hanniមុននេះចឹងដែរ មើលដូចគ្នាចឹង មើលអស់ចិត្តអស់ចង់ហើយក៏ដាក់កាឡអាវនោះនៅលើតុដាក់ថូផ្ការបស់ខ្លួនហើយក៏ទម្រេតខ្លួនគេងទាំងញញឹមបិតមាត់មិនជិត)(អាតុញបែបត្រូវមន្តអាគមស្នេហ៍ពីminjiយើងហើយ)

▪កាត់មកមើលពេលព្រឹកស្អែក
minjiបានប្រញ៉ែប្រញ៉ាប់ស្លៀកពាក់យ៉ាងលឿន ក្រវ័តករអាវក៏មិនបានរៀបចំស្រួលបួល សក់វិញក៏មិនបានសិតត្រឹមត្រូវ អាហារក៏មិនទាន់បានញុាំនោះដែរតែគេក៏ប្រញ៉ែប្រញ៉ាប់រត់ទៅឲទាន់ម៉ោងសាលាចូលរៀន ទម្រាំតែគេរត់ទៅដល់ម៉ោងគឺ8:30ហើយ

in class
minji:លោកគ្រូសូមចូល!!

លោកគ្រូ:ឯងយឺតទៀតហើយ មិនដឹងថាឯងជាសិស្សប្រភេទមិចនោះទេ!!

minji:សុំទោសលោកគ្រូតាមផ្លូវមានឡានកង់ ម៉ូតូច្រើន!!

លោកគ្រូ:ល្មមដូរលេសចេញហើយ ឮអាលេសចឹងៗឡើងចង់សុាំត្រចៀកហើយ និស្សិតហើយណា៎មិនមែនកុមារីទៀតទេ!!

minji:ចឹងលោកគ្រូឲខ្ញុំចូលអត់??

លោកគ្រូ:ចូលមក តែអ្ហេ៎ឈប់សិនminji anjernailឯណា៎កាឡះសម្គាល់ឈ្មោះរបស់ឯង!!

minji:ហិហិហោ បាត់ បាត់ហើយលោកគ្រូ!!

លោកគ្រូ:ហិហិហិ នោះផ្លូវ....

minji:ហាស៎ ហើយទាក់ទងអីនិងផ្លូវលោកគ្រូ!!

លោកគ្រូ:អត់កាឡះឈ្មោះ មិនអនុញ្ញាតឲចូលក្នុងថ្នាក់នោះទេ!!

minji:លោកគ្រូ អនុគ្រោះផង លោកគ្រូ លោកគ្រូ!!

លោកគ្រូ:អនុគ្រោះជិត1លានដងហើយ លើកនេះធ្វើតាមច្បាប់សាលាហើយ អត់កាឡះឈ្មោះហាមចូលរៀន!!

minji:លោកគ្រូ ហឺយk'jiអឺយស៊យនោះស៊យម្ល៉េះទេឯងនេះ កើតមកគឺចង្រៃហ្មងហា៎កាលនៅឆ្នាំ2024ដូចមិនចឹងនោះទេ!!
(minjiដើរត្រុកៗពេញសាលាព្រោះអត់កាឡះឈ្មោះចឹងហើយអត់បានចូលរៀនទេបានត្រឹមត្រុកៗតែប៉ុន្នឹងឯង)
(ពានស៊យប្រចាំរឿងThe angel girlបានទៅលើminji anjernailចា៎សូមទះដៃអបអរសាទរជូនគ្នាយើងមួយ😘😘)

To be continue ...............

The Angel girl🎀Where stories live. Discover now