The angel girl☆ep11

169 11 0
                                    

នាយប់រាត្រីស្ងាត់ជ្រងំ នៅតាមចន្លោះបង្អួចនៅក្នុងវិមានត្រកូលkang យើងបានបើកបង្ហាញឲឃើញរាងកាយមាឌល្អិតមួយកំពុងអង្គុយសញ្ជឹងគិតនិងសម្លឹងមើលទៅព្រះចន្ទពីចម្ងាយ
Hanni:ខ្ញុំមិនយល់នោះទេ ថាវាជានិស្ស័យឬក៏យ៉ាងមិចប៉ុន្តែពេលខ្ញុំបាននៅជិតគេមានអារម្មណ៍ថាខ្លួនឯងមានសុវត្ថិភាព និងមានអារម្មណ៍ថាល្អជាងមុន ខ្ញុំឆ្លងភពមកទីនេះហើយជួបរឿងអាក្រក់គ្រប់ពេល គឺជាគេគ្រប់ពេលដែលមកជួយខ្ញុំមិនឲបាត់មុខនោះឡើយ ហឺយយ តើវាជានិស្ស័យឬយ៉ាងមិចទៅនាក៎!!! (រាងល្អិតនិយាយបណ្តើរសម្លឹងមើលព្រះចន្ទបណ្តើរ)

Hanni:ហឺយតើគេមានគិតដូចយើងអត់ណ៎!!!(Hanniអង្គុយសម្លឹងមើលព្រះចន្ទតាមរយះចន្លោះបង្អួចដ៏តូចល្មមមួយ)

Hanni:ហឺយបានហើយHanniឯងនេះចេះតែគិតរឿងឆ្កួតៗទៅកើតថ្មើរនេះគេដេកលង់លក់អស់ហើយមានតែឯងម្នាក់ទេដែលអង្គុយសញ្ជឹងគិតឆ្កួតតែឯង!!(Hanniទះថ្ងាស់ខ្លួនតិចៗរួចក៏ដាក់ខ្លួនគេងលង់លក់បាត់ទៅ ពិតណាស់ដូចHanniនិយាយចឹងគឺHanniពិតជាសញ្ជឹងគិតតែឯងនោះទេ minjiវិញដេកលង់លក់យ៉ាងស្កប់ស្កល់ហើយស្រម៉ុកឮគ្រលោដូចគោរោទ៍ចឹង ដៃជើងដេកច្រងេងច្រងាងពេញពូក ម៉ាពូកនិងគឺណែនបាត់ហើយគ្រាន់តែminjiដេក សំខាន់ដេកហ៊ាទឹកមាត់ទៀតដោយសារយល់សប្តិឃើញរបស់ញុាំនោះអី)
(គិតទៅminjiយើងតួអង្គឯកកំពូលមនុស្សតែម្តង មិនសូវមានមនោសញ្ចេតនាប៉ុន្មានទេតួtopពួកយើង)

ព្រះអាទិត្យក៏ចាប់ផ្តើមរះបំភ្លឺបញ្ចេញរស្មីឡើងធ្វើមនុស្សលោកចាប់ផ្តើមធ្វើការងារចេញរកសុី និងដាក់ឥវ៉ាន់ទៅក្នុងកំពុងផែដើម្បីយកទៅចេញលក់ឲស្រុកមួយទៀត មនុស្សម្នាមមាញឹកបើករកសុី អ្នកខ្លះលីសែងឥវ៉ាន់ទាំងថ្ងៃរហូតដល់បែកញើសហូរជោគជាំសស្រាក់ក៏មាន

minji minji minji anjernail minji yahhh ~minji

minji:ហឺយយយ ខ្ញុំដល់ម៉ោងទៅមើលអ្នកជំងឺហើយមែនទេ!!!

jeonghan:មើលអ្នកជំងឺស្អី??ដល់ម៉ោងទៅរៀនហើយ នៅគេងទ្រមក់ដល់ណាទៀត សាលាចូលរៀនម៉ោងម៉ាន??

minji:ម៉ោង7:30!!

jeonghan:ចុះឥឡូវម៉ោងប៉ុន្មានហើយ??

The Angel girl🎀Where stories live. Discover now