The angel girl◇ep34+35

407 36 6
                                    

ពេលវេលាមួយនិងការចងចាំដ៏ស្រស់ស្អាតជាទីបំផុតគឺបានកើតឡើងកើនពីមួយថ្ងៃទៅមួយថ្ងៃ Hanniនិងminjiតែងតែចំណាយពេលនៅជាមួយគ្នា លក់ដូរ សប្បាយរីករាយ និងយល់ពីចិត្តគ្នាផងដែរ(ទង្វើរនេះដែលគេហៅថាលើសពីមិត្តភក្តិផងដែរ)

កាត់មកមើលនៅខាងប្រទេសកូរ៉េឯណេះវិញផ្ទះរបស់លោកឧត្តមសេនីយ៍kang taehyunត្រូវបានប្រទេសចិនហ៊ុំព័ទ្ធនិងយកទីនេះធ្វើជាលំនៅដ្ឋានរបស់ខ្លួន ឯចំណែកtaehyunវិញត្រូវបានជនជាតិចិនចាប់ធ្វើទារុញកម្មនិងដាក់ឃុំឃាំងនៅឯមន្ទីរជំរុំឆ្លងដែនប្រទេសចិនផងដែរ ចំណែកbeomgyuត្រូវបានគេដាក់ខ្នោះនិងដៃហើយត្រៀមបញ្ជូនទៅប្រទេសចិននៅយប់នេះផងដែរ ដើម្បីឲទៅធ្វើជាពលករធ្វើការនៅស្រុកនោះផងដែរ អាចនិយាយបានថាគេជម្លាសប្រជាជនពីទីនេះទៅប្រទេសរបស់ចិនវិញនិងឯង beomgyuកណ្តោចកណ្តែងអង្គុយសញ្ជឹងគិតនៅក្នុងបន្ទប់ងងឹតតែម្នាក់ឯង ព្រោះចិត្តមួយខ្វល់ខ្វាយនិងស្វាមីរបស់ខ្លួន ឯចិត្តមួយទៀតនឹកគិតដល់កូនស្រីខ្លួនដែលមិនដឹងថ្មើរនេះនាងទៅដល់ណា៎នោះទេ ទឹកចិត្តជាភរិយា ជាម្តាយរបស់គេតែងតែសញ្ជឹងគិតដល់កូននិងប្តី បាយទឹកមិននឹក អង្គុយសញ្ជប់សញ្ជឹងគិតតែម្នាក់ឯង រីឯភ្នែកវិញក៏ដក់ខ្មៅជាប់ ព្រោះមិនចង់គេងនោះទេ ចិត្តមួយក៏មិនចង់ក្លាយទៅជាពលករស្រុកគេដែរ beomgyuគិតច្រើនខ្លាំងដល់ថ្នាក់នឹកឃើញរឿងគ្រប់យ៉ាង គេពិតជាសោកស្តាយខ្លាំងណាស់ ពីភូមិគ្រឹះដែលមានគ្រួសារ មានអ្នកបម្រើឆ្វេងស្តាំ មានគេឱនគោរពគ្រប់គ្នា និងប្រទេសដែលមានសុខសុវត្ថិភាព តែក៏បានក្លាយទៅជាមានសង្គ្រាម ពលរដ្ឋរត់ភ្លុកទឹកភ្លុកដីរកតែអាយុរៀងៗខ្លួន សម្លេងស្នូរកាំភ្លើងតែងតែបន្លឺដក់ជាប់ខួរក្បាលនិងត្រចៀករហូត មនុស្សស្លាប់គរជើងគ្នាផងដែរ វាសនាក៏ត្រូវធ្លាក់មកក្លាយជាបែបនេះ ត្រូវរស់បែកស្វាមីនិងកូន ភូមិគ្រឹះរបស់ខ្លួនក៏ត្រូវគេយកមកធ្វើជាទីស្នាក់នៅ និងយកផ្ទះក្រោមដីរបស់ខ្លួនធ្វើជាគុកឃុំប្រជាជនជនជាតិកូរ៉េរបស់ខ្លួន រាល់យប់មានតែការវាយដំច្រំធាក់ និងបញ្ជូនមនុស្សចុះឡើងៗ ដើម្បីបញ្ជូនឆ្លងដែនទៅប្រទេសចិនធ្វើជាពលករ អ្នកខ្លះស្លាប់ដោយសារជំងឺនៅក្នុងគុកក៏ត្រូវអូសយកទៅដុតចោលទាំងយប់ និងមានអាហារតិចតួចសម្រាប់ញុាំតែប៉ុណ្ណោះ ដោយឈឺចិត្តស្អិតទ្រូងខ្លាំងពេកbeomgyuក៏បានក្អករហូតទាល់តែធ្លាក់ឈាមចេញមកដោយពិបាកទ្រាំយ៉ាងខ្លាំងទ្រូងក៏ឈឺចុកចាប់ខ្លាំងទៀត មិនដឹងថាជីវិតទៅថ្ងៃខាងមុខនិងទៅជាយ៉ាងណា៎ដោយអស់ជម្រើសbeomgyuក៏បានដើរយ៉ាងត្រដាបត្រដួសរួចក៏បានសុំក្រដាសនិងប៊ិចពីអ្នកយាមគុកបន្ទប់ក្រោមដី

The Angel girl🎀Where stories live. Discover now