The angel girl♡ep29

229 24 3
                                    

Hanni:ហឺយឯងនេះពូកែរកផ្ទះជួលនៅណាស់ រកសុទ្ធតែអាតម្លៃថ្លៃទៀត ចាំមើលបានលុយអ្វីឲគេទៅចាំមើល!!

minji:ខ្វល់ច្រើនម៉េស ពួកយើងចេញធ្វើការរកសុីទៅមានលុយហើយ ហើយណាមួយនៅទីនេះជាតំបន់ប្រជាជនហើយសម្បូរមនុស្សណាស់ ឲតែមានជំនាញលក់អ្វីក៏បានដែរ!! (ពិតណាស់minjiគេអត់រកផ្ទះសំណាក់ដើម្បីគេងទេតែរកផ្ទះសម្រាប់ជួលស្នាក់នៅទៅវិញ ព្រោះគេចង់នៅប្រទេសចិននេះដើម្បីរកសុីតែម្តងដោយសារតែនៅតំបន់នេះមានមនុស្សម្នាច្រើន)

Hanni:អ្ហើយ!!!មិចក៏មិចទៅសំខាន់ហត់ណាស់សូមសម្រាកយកកម្លាំងសិនហើយ ដើរមួយថ្ងៃហើយចុកជើងហើយរោយទៀត!!

minji:អ្ហេ៎ខ្ញុំចេះធ្វើសរសៃតិចតួចដែរតាស៎ ខ្ញុំបានរៀនជំនាញខ្លះពីម៉ាក់របស់ខ្ញុំដែលការខ្ញុំមិនទាន់ឆ្លងអតីតកាល!!

Hanni:អរឡូយហើយចឹង ហាស៎ថាមិចមិញ!!(Hanniរៀងភ្ញាក់ក្រញ៉ាងវិញនៅពេលឮសម្តីឃ្លាចុងក្រោយរបស់minjiនិយាយនោះ)

minji:អ្ហឹ អ្ហឹគ្មានអីទេស៎មិញឯងច្រឡំមាត់និងណា៎!!អ្ហឹសអាមាត់ចង្រៃនេះនិយាយមិនចេះគិតសោះ !!(minjiងាកមកនិយាយខ្សឹបៗថាឲខ្លួនឯងតិចៗ)មកៗយើងធ្វើសរសៃឲឯងហេស៎!!

Hanni:មកយើងដោះស្រោមជើងហើយល្មម ឆាប់មកធ្វើមក!!
(minjiគ្រាន់តែឃើញចឹងគឺគាំងរកអ្វីនិយាយមិនចេញនោះទេ គេក៏ធ្វើសរសៃចឹងនិងសម្រួលសរសៃឲHanniទៅ)

កាត់មកខាងប្រទសកូរ៉េឯណេះវិញ ប្រទេសចិនចាប់ផ្តើមឈ្លានពានបន្តិចម្តងៗហើយ ពួកគេបានបាញ់គ្រាប់កាណុងតម្រង់មកខាងប្រទេសកូរ៉េលើកនេះគឺជាគ្រាប់ខ្នាតធំ ដែលបណ្តាលឲខ្ទាតត្រូវផ្ទះប្រជាពលរដ្ឋកូរ៉េអស់2ខ្នង ព្រមទាំងធ្វើឲអ្នកស្លាប់រហូតដល់6នាក់អ្នករងរបួស4នាក់ផងដែរ ហេតុការណ៍នេះហើយដែលធ្វើឲអ្នកខ្លះរត់ភៀសខ្លួនទៅតាមតំបន់ផ្សេងៗទាំងយប់ ដោយមិនខ្វល់ពីផ្ទះសម្បែងរីឯខាងទាហានកូរ៉េគ្រាន់តែបានដឹងដំណឹងបែបនេះ ក៏កាន់កាំភ្លើងធំម្នាក់1ដើម និងកាន់កាំភ្លើងកាណុងធំៗបាញ់តតាំងទៅកាន់ខាងទាហានជនជាតិចិនវិញ

+ភូមិគ្រឹះchoi

jeonghan:ហឹកហឹក ហឹក cheol cheolហឹកហឹក សម្លេងអ្វីនិងអូនខ្លាចណាស់ ហឹកហឹក!!(jeonghanស្រែកដង្ហើយឈ្មោះស្វាមីរបស់ខ្លួនព្រោះគេបានឮសម្លេងកាំភ្លើងបាញ់តតាំងគ្នា និងសម្លេងមនុស្សស្រែកឈូរឈរពេញនិង ដែលជាហេតុធ្វើឲគេមានការខ្លាចដល់ថ្នាក់ស្រែកយំខ្ទប់ត្រចៀករបស់ខ្លួន)

The Angel girl🎀Where stories live. Discover now