I

178 12 0
                                    


« Veeee- » Pete រត់មកទាំងត្រហេបត្រហបសំដៅមករកមិត្តប្រុសនិងមិត្តរបស់ខ្លួនដែលកំពុងតែដើរទៅសាលាជាមួយគ្នា ។

« Ve មកចោលខ្ញុំទៀតហើយ ប្រាប់រហូតថាពេលដើរមកសាលាឲ្យចាំខ្ញុំផង តែបងមិនដែលចាំទេ មនុស្សអាក្រក់! » Pete រៀបរាប់ទាំងធ្វើមុខស្អុយធ្វើឲ្យ Macau ដែលនៅជិតនោះសើចខ្លាំងៗ។

« ឯងក៏អញ្ចឹងដែរ Macau ឯងជាមិត្តទុរយស! »
Pete បែរទៅស្តីឲ្យមិត្តរបស់ខ្លួន។

« ជួយមិនបានទេណា៎ សង្សាររបស់ឯងជាអ្នកអូសកយើងមក យើងខំឈរចាំឯងមួយថ្ងៃហើយ » Macau និយាយទាំងបូញមាត់ចង្អុលទៅ Vegas ដែលគិតតែដើរទៅមុខជារឿយៗមិននិយាយស្តីមួយម៉ាត់។

« មិនបាច់មកដោះសារ ចិត្តអាក្រក់ទាំងបងទាំងប្អូនហ្នឹងហុឹស! » Pete ធ្វើភ្នែកក្រឡេបក្រឡាប់ហើយយកដៃអោបទ្រូងទាំងដើរទន្រ្ទាំជើងខ្លាំងៗ។

« យើងថាឯងបែកគ្នាជាមួយបងប្រុសយើងទៅ គាត់មិនដែលស្រលាញ់ឯងទេ! » Macau ចាប់ផ្តើមនិយាយញ៉ោះមិត្ត។

« មិនពិត! » Peteតបទាំងមុខក្រហមងាំងព្រោះខឹងមិត្ត មិនដែលចេះជួយឲ្យគេត្រូវគ្នាទេ រកតែផ្លូវឲ្យគេបែកគ្នាហ្នឹង ល្អខ្លាំងណាស់។

« ពិត! ឯងឃើញទេ គាត់មិនដែលខ្វល់ពីឯងទេ » Macau ឃើញមិត្តកាន់តែធ្វើមុខចង់យំ កាន់តែបានចិត្តទើបខំចាក់សាំងបន្ថែមលើភ្លើង។

« មិនពិត! បងស្រលាញ់ខ្ញុំមែនទេ Ve? » Pete គំហកដាក់ Macau ហើយងាកទៅសួរ Vegas ។

ស្ងាត់! គ្មានចម្លើយ Vegas នៅតែបន្តការដើររបស់ខ្លួនធម្មតា។

« ឃើញទេ! ដែលគាត់មិនចាំឯងព្រោះគាត់មិនស្រលាញ់ឯងហ្នឹងហើយ! » Pete មិនមាត់ហើយក៏ឈរស្ងៀមត្រឹងមិនបន្តដំណើរទៅមុខទៀត។ ប្រហែលជាបែបហ្នឹងពិតមែនហើយ Vegas មិនដែលខ្វល់ពីគេ សួរអ្វីសឹងតែមិនឆ្លើយ មិនដែលញញឹមដាក់ ក៏រឹតតែមិនចង់មើលមុខ Pete! ប៉ុន្នឹងហើយមិនច្បាស់ទៀតឬ?

« យ៉ាងម៉េច? មិនទៅរៀនទេឬ? » Vegas បែរមកសួរអ្នកដែលស្ងៀមឆ្ងក់ដូចគល់ឈើនោះ។ មិនដឹងជាស្អីណាស់ណាទេ ម្ងៃៗគិតតែនិយាយ សួរនាំច្រើន គួរឲ្យធុញ ឥតប្រយោជន៍ មិនចេះចាស់ទុំទាល់តែសោះធ្វើមើលតែជាក្មេងបៀមដៃទៅហើយ! បើម៉ាកៗហ្នឹងនរណាទៅទ្រាំទ្របានថាទៅមើល?

Liar - មនុស្សបោកប្រាស់ Where stories live. Discover now