IX

71 10 0
                                    

ស្ងាត់! នៅតែគ្មានសម្លេងអ្វីពីអ្នកទាំងពីរ ពួកគេសម្លឹងមុខគ្នាចំៗ តែនៅតែគ្មាននរណាហើបមាត់និយាយអ្វីឡើយ។

« ហើយវាថីឯង? » Pete និយាយឡើងទាំងឃ្នើសចិត្ត ខំអង្គុយចាំស្តាប់មួយថ្ងៃហើយតែគេបែជាស្ងាត់ហើយអង្គុយមើលមុខខ្លួនភ្លឹសៗទៅវិញ។

« ហា៎? » Macau អេសក្បាលខ្លួនឯងហើយសួរ ទៅកាន់ Pete វិញ។

« ចុះលោកប្រុសពេលណាទើបអញ្ជើញនិយាយ? ក្រែងថាមានអាថ៍កំបាំងនោះអី! » Pete ឆ្លើយហើយញញឹមទាំងមិនចេញធ្មេញ មិនមែនញញឹមព្រោះសប្បាយចិត្តអីទេ គឺញញឹមបែបចង់ហក់ទៅខាំក្បាលមិត្ត! ប្រាប់ថាមានអាថ៍កំបាំង ហើយមិនព្រមនិយាយ? គិតតែអង្គុយមើលមុខគេបែបនេះ សុខៗអាថ៍កំបាំងវាប្រាប់ខ្លួនឯងដែរឬ?

« អើយ! ចុះបើឯងអត់សួរថាអាថ៍កំបាំងអីផង! » ណ៎ក ឃើញអត់? គេប្រាប់ថាមានអាថ៍កំបាំង តែខ្លួនឯងស្ងាត់ ធ្វើដូចអត់ចង់ដឹង គេម៉េចហ៊ានប្រាប់?

អា៎វ? ហើយនេះនរណាខុស នរណាត្រូវឲ្យពិត ប្រាកដទៅហ៎ក?

« ហ៊ើយ យើងចង់តែសម្លាប់ឯងទេ អាមិត្តឆ្កួត » Pete ស្ទើរហក់ទៅច្របាច់កមិត្តទៅហើយតែក៏ព្យាយាមទប់ ណាមួយមិត្តកំពុងនៅពេទ្យ ជាពិសេសគឺមិត្តចូលពេទ្យដោយសារខ្លួន មិនអីទេ ផ្ញើរទុកសិនចុះ ចេញពីពេទ្យពេលណានឹងច្របាច់កឲ្យលានអណ្តាតតែម្តង។

« ចុះឥឡូវឯងចង់ដឹងទេ? » Macau ញាក់ចិញ្ចើមបែបឌឺដងទៅកាន់មិត្ត។ ក្នុងកាលៈទេសៈនេះ Pete មិនហ៊ានធ្វើអី Macau ទេ ចាំមើលចុះនឹងញ៉ោះឲ្យអស់ដៃម្តង។

« មើលមាត់យើងឲ្យច្បាស់! អត់! អូខេទេ? យើងចង់ងូតទឹក ចង់ញាំបាយ ចង់គេង! យ៉ាងម៉េច? » ឆ្លើយហើយ Pete ក៏ដើរកាន់ថង់សម្ភារៈនិងខោអាវដើេចូលក្នុងបន្ទប់ទឹកបាត់។

១៥នាទីក្រោយមក

« I'm super shy, super shy! But wait a minute while i make you mine, Make you mine>< » សម្លេងកញ្ចែស្រែកចេញពីក្នុងបន្ទប់ទឹក មន្ទីរពេទ្យប្រៀបបាននឹងមេក្រូគឺលាន់ឮដល់ជាន់ ក្រោមកំពុងតែលាន់ដូចការប្រគំតន្ត្រី ធ្វើឲ្យអ្នកគេងលើគ្រែនេះស្ទើរតែឆ្កួតទៅហើយ។

« ថ្លង់វើយយយយយយ!!! » Macau ស្រែកទាំងព្យាយាមខ្ទប់ត្រជាក់។

« បើថ្លង់គឺស្តាប់មិនឮទេ កុំឆ្កួតពេកអាមិត្តឆ្កួត! » Pete ស្រែកតបមកវិញហើយក៏បន្តការប្រគំតន្ត្រីក្នុងបន្ទប់ទឹករបស់ខ្លួនទៀត មិនខ្ចីខ្វល់ពីនរណាទាំងអស់។

Liar - មនុស្សបោកប្រាស់ Where stories live. Discover now