XXI

58 13 2
                                    

ម៉ោង៧ព្រឹក

Vegas ភ្ញាក់តាំងពីម៉ោង៦មកម្ល៉េះតែក៏មិនទាន់ងើបចេញពីគ្រែដោយសារតែមានដៃក្មេងណាក៏មិនដឹងមកអោបរឹតចង្កេះគេជាប់មិនព្រមលែងទាល់តែសោះ។

« Pete ងើបមក! ម៉ោង៧ហើយ » Vegas កេះដៃរបស់គូរដណ្តឹងរបស់ខ្លួនទាំងពោលតិចៗដោយសម្លេងស្អកៗបែបទើបនឹងងើបពីគេង។

« ហុឹមមមម » Pete គ្រវីក្បាលដោយគ្រហឹមតិចៗហើយក៏ត្រសុលក្បាលចូលទៅក្នុងទ្រូងដ៏កក់ក្តៅរបស់ Vegas កាន់តែជ្រៅ។

កូនជ្រូក! Vegas ពោលទាំងសើចតិចៗហើយយកដៃទៅច្បិចថ្ពាល់អ្នកដែលកំពុងគេងនោះ។ ចាំមើលពេល...ហើយពេលណា នឹងញ៉ោះមិនឲ្យគេងបានឡើយ!

ពេលអីគេហើយប្រូ???

Vegas ដកខ្លួនចេញពីរង្វង់ដៃកម្លោះតូចយឺតៗហើយក៏ងើបចេញទៅរៀបចំអាហារពេលព្រឹកបន្តិចបន្តួចសម្រាប់ខ្លួននឹងគូរដណ្តឹងខ្លួនដែលកំពុងគេងស្រមុកឃុលៗដូចជាជ្រូកនៅឯក្នុងបន្ទប់។

រីង!រីង!រីង

សម្លេងទូរស័ព្ទរបស់ Vegas រោទិ៍ឡើងតែក៏គ្មានអ្នកណាលើកព្រោះថា Vegas នៅឯផ្ទះបាយ ឯអ្នកខ្លះទៀតក៏គេងលក់ស្រមុកឃុលៗមិនទាន់ភ្ញាក់ទើបទូរស័ព្ទមានតែបន្តរោទិ៍ចោលជារយៈ។

រីង!រីង!រីង!

< អាឡូហ៊ា- >

« អាឡូ! អាឆ្កួតណាហ្នឹង? ខលម៉ោមានការស្អី? មិនដឹងគេដេកពួនទេហេ៎ស? » Pete ស្ទុះងើបពីលើគ្រែហើយក៏ទាញទូរស័ព្ទរួចចុចទទួលហើយដាក់ប្រាវៗធ្វើឲ្យខ្សែម្ខាងទៀតគាំងនិយាយមិនចេញ។

< K'pete! > Macau ស្រែកហៅឈ្មោះ Pete មួយវ៉ាសទើប Pete ភ្ញាក់ហើយប្រញាប់ទាញទូរស័ព្ទមកមើលក៏ដឹងថាតាមពិតវាជាទូរស័ព្ទ Vegas សោះ។

« អឺក... គឺ...សូមទោសយើងស្មានតែទូរស័ព្ទយើងទេតើ គឺ...ហ៊ាឯងគេទៅណាបាត់ហើយ ចាំយើងទៅរកគេឲ្យណា៎! » Pete ប្រញាប់ងើបដើរចុះពីលើគ្រែបម្រុងនឹងបើកទ្វារប៉ុន្តែត្រូវមិត្តស្រែកឃាត់

< ឈប់ៗៗ យើងចង់ជួបឯងហ្នឹងហើយ មិនបាច់យកទូរស័ព្ទទៅឲ្យហ៊ាទេ! >

« អឺ ហើយមានការអី? » Pete សួរទាំងផ្តេកខ្លួនគេងលើគ្រែបន្ត។ មនុស្សស្រឡាញ់ការគេងសឹងស្លាប់ សុខៗត្រូវគេមករំខានការគេង នរណាទៅទ្រាំបាន?

Liar - មនុស្សបោកប្រាស់ Where stories live. Discover now