កាលពីយប់មិញ
« ប្រាប់ម៉ាក់តាមត្រង់មកណា កូនដឹងមែនទេថា Vegas មិនបានស្រឡាញ់ Pete? » អ្នកជាម្តាយសួរធ្វើឲ្យ Macau ចង់តែសើច។
« ស្អីគេ? ម៉ាក់ដឹងមកពីណា? ហ៊ានោះឬដែលមិនបានស្រឡាញ់ Pete ? » Macau ទប់មិនបានក៏សើចតិចៗហើយសួរទៅកាន់អ្នកម៉ាក់របស់ខ្លួនវិញ។
« មិនបាច់មកជួយលាក់បាំងហ៊ាឯងទេ ម៉ាក់ពិតជា...ហ៊ើយយ កូនៗអស់នេះចង់ឲ្យម៉ាក់គាំងបេះដូងស្លាប់ឬយ៉ាងម៉េច? » អ្នកស្រីពោលទាំងយកដៃរឹតទ្រូងខ្លួនឯងតិចៗ។
« ជួយលាក់បាំងស្អីគេម៉ាក់? ពីរនាក់នោះគេសង្សារគ្នាតាំងពីក្មេង ម៉ាក់គិតថាគេមិនស្រឡាញ់គ្នាឬ? » Macau សួរទៅអ្នកម៉ាក់វិញទាំងឆ្ងល់។ ទៅដឹងមកពីណាថាពីរនាក់នោះមិនបានស្រឡាញ់គ្នា?
« សង្សារតាំងពីក្មេងហើយវាយ៉ាងម៉េច? ស្មានតែម៉ាក់មិនដឹងឬថាឯងហើយនិងកូន Pete បានភ្នាល់គ្នា? » អ្នកស្រីដាក់ចំៗធ្វើឲ្យកូនប្រុសពៅទៅជាគាំងនិយាយមិនចេញ។
« មិន-មិនមែនបែបហ្នឹងទេម៉ាក់ គឺ...កូនគ្រាន់តែ... » Macau ទាល់តម្រឹះមិនដឹងត្រូវបកស្រាយយ៉ាងណា។
« គ្មានតែគ្មានស្ករអីទេ នេះ! កូនយកទានក្រអូបនេះទៅអុជក្នុងបន្ទប់ហ៊ាទៅ ដាក់នៅជិតៗគ្រែគេងទៅ ហើយចាំដើរទៅប្រាប់ហ៊ាឯងឲ្យនាំប្រពន្ធទៅសម្រាកពេលបន្តិចទៅ ទៅឲ្យឆាប់ឡើង! » អ្នកស្រីហុចទៀនមួយគូរឲ្យទៅកូនប្រុសពៅទាំងបញ្ជាឲ្យគេយកទៅអុជក្នុងបន្ទប់ដោយកាយវិការលាក់លាម។
Macau ខ្ជិលប្រកែកច្រើនក៏ដើរចេញទៅបាត់ដោយក្នុងដៃកាន់ទៀនមួយគូរនោះជាប់មិនលែង។ ទៅដល់ក្នុងបន្ទប់ Macau ក៏នឹកឃើញសើចខ្លួនឯងតិចៗព្រោះអ្នកជាម្តាយប្រើឲ្យមកអុជទៀនតែខ្លួនមកតែខ្លួនហើយនិងទៀនដែលនៅជាប់ដៃ មិនបាននឹកឃើញថានឹងយកដែកកេះឬឈើឃូសដើម្បីមកអុជឡើយ។
« ទុកត្រង់នេះហើយ ឲ្យប្តីប្រពន្ធគេអុជខ្លួនឯងចុះ! » Macau ដាក់ទៀនមួយគូរនោះលើតូជិតក្បាលដំណេកហើយក៏ដើរទៅរកបងប្រុសខ្លួនដែលកំពុងជួបជុំជាមួយមិត្តៗនៅឯខាងនោះ។
ម៉ោង ៩ ព្រឹក
« ប្រពន្ធសម្លាញ់! » Vegas ហៅអ្នកដែលគេងស្តិកនៅលើគ្រែនោះដោយយកដៃទៅរុញតិចៗរួចក៏ថើបថ្ពាល់មួយខ្សឺត។
YOU ARE READING
Liar - មនុស្សបោកប្រាស់
Romanceតាមពិតគេគឺជាមនុស្សបោកប្រាស់ ហើយគេក៏បោកប្រាស់ខ្ញុំតាំងពីដើម!