ម៉ោង៤ល្ងាច
តុកតុកតុក
សម្លេងគោះទ្វារបន្លឺឡើងជាច្រើនដងតែអ្នកខាងក្នុងូចជាគ្មានបង្ហាញសញ្ញាថាចង់មកបើកទ្វារសោះ។
« Pete ហើយឬនៅ? បងឈរចាំយូរហើយណា៎! » អ្នកកម្លោះ Vegas ស្រែកសួរពីខាងក្រៅ នេះខំឈរចាំជិត១៥នាទីទៅហើយពេលណាទើបចេញមកទៅ?
« ទៅហើយៗ បងនេះចាំប៉ុណ្នឹងក៏មិនបាន! » Pete រត់មកបើកទ្វារហើយក៏ចេញមកជាមួយនឹងការស្លៀកពាក់ដ៏ស្រស់ស្អាតបូករួមជាមួយនិងក្លិនដ៏ក្រអូប។
គួរឲ្យចង់ថើប!
ពួកគេទាំងពីរក៏ធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រនិងកន្លែងផ្សេងៗដែលពោរពេញទៅដោយអ្នកលក់ដែលដាក់លក់របស់ញាំ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ផ្សេងដែលគួរឲ្យជាប់ចិត្តជាខ្លាំង។
អ្នកទាំងពីរចេះតែបន្តការដើរទៅមុខក្រោមមេឃដ៏ស្រស់ស្អាតបូករួមជាមួយនិងខ្យល់បក់រវិចៗមើលទៅពិតជាគួរឲ្យចង់កម្សាន្តណាស់។
« នោះៗ នៅទីនោះ » ដើរបានបន្តិចក៏ឮសម្លេងកម្លោះតូចស្រែកកញ្ច្រោលឡើងដោយដៃចង្អុលទៅកាន់កន្លែងដែលគេលក់ខ្សៃដៃគុជនិងខោអាវសម្រាប់ពាក់លេងនៅសមុទ្រយ៉ាងច្រើនមុខច្រើនបែប ហើយកម្លោះតូចក៏រត់ទៅត្រុយតែម្តង មិនគិតចាំគូរដណ្តឹងដែលដើរមកជាមួយគ្នានេះសោះ។
« មួយៗទៅមើល! គ្មាននរណាគេមកដណ្តើមអូនទិញទេ » Vegas ស្រែកប្រាប់ទាំងដើរតាមពីក្រោយ តែអ្នកកម្លោះក៏មិននិយាយអ្វីច្រើនគឺគ្រាន់តែសើចនឹងចរឹតក្មេងមិនចេះធំរបស់ Pete នេះឯង។
« វ៉ា!!! ស្អាតៗណាស់ ហុឺៗៗ » Pete ស្ទុះទៅចាប់កាន់ខ្សែដៃទាំងនោះហើយមើលចុះមើលឡើងទាំងសរសើរមិនដាច់ពីមាត់ តែបានមួយភ្លែតក៏ដូរពីសប្បាយមកយំហ៊ូ។
« Pete?? កើតអី? » គ្រាន់តែឃើញគូរដណ្តឹងខ្លួនយំភ្លាម អ្នកកម្លោះ Vegas ស្ទុះចូលទៅទាញដៃហើយបង្វែរមុខមកមើល ថាតើកើតអ្វីបានជាសុខៗប្រែជាយំបែបនេះ។
« ស្អាតៗណាស់ ហុឹកៗ តែ Pete មានដៃតែពីរហ្នឹង បើទិញទៅ ពាក់ម៉េចហ្នឹងអស់ទៅ? ហុឺៗ » Pete ឆ្លើយទាំងបង្ហាញដៃទាំងពីររបស់ខ្លួនទៅគូរដណ្តឹងនិងមើលឆ្លាស់គ្នាទៅមករវាងខ្សែដៃនិងដៃរបស់ខ្លួន។
YOU ARE READING
Liar - មនុស្សបោកប្រាស់
Romanceតាមពិតគេគឺជាមនុស្សបោកប្រាស់ ហើយគេក៏បោកប្រាស់ខ្ញុំតាំងពីដើម!