ក្នុងពិធីមង្គលការ
ព្រិចបើកៗ ពេលនេះកម្មវិធីមង្គលការរបស់ Vegas និង Pete ក៏ឈានចូលមកដល់យប់ចុងក្រោយនៃកម្មវិធី។ មនុស្សម្នាអ៊ូអរ ដែលជាភ្ញៀវខាងម៉ាក់ប៉ា Vegas ផង និងជាភ្ញៀវរបស់ម៉ាក់ប៉ា Pete ផង មានទាំងសាច់ញាតិបងប្អូន អ្នកជិតខាង ដៃគូរជំនួញ និងមិត្តភក្តិរបស់ពួកគេហូរហែរ។
« ថ្ងៃនេះអូនស្អាតណាស់ » Vegas ឪនទៅខ្សឹបដាក់ត្រចៀកប្រពន្ធថ្មីថ្មោងរបស់ខ្លួននៅក្នុងឈុតអាវស៊ូតពណ៌សសាច់ក្រណាត់កាំម្ញី មើលទៅស្អាតប្លែក ឯមុខក៏មានការ make up បែកក្រហមតិចៗបូករួមនិង bling bling មើលទៅរឹតតែស្អាត។
« បងក៏សង្ហារដូចគ្នា! » Pete និយាយតបទៅអ្នកកម្លោះវិញទាំងញញឹមជាប់។
« បងសំណាងណាស់ដែលមានប្រពន្ធស្អាតយ៉ាងនេះ » អ្នកជាប្តីពោលទាំងឪបចង្កេះប្រពន្ធរបស់ខ្លួនជាប់ ធ្វើឲ្យភ្ញៀវនៅទីនោះនាំគ្នាស្រែកហ៊ោ។
« នែ៎! បើចង់ក្រេបទឹកឃ្មុំក៏ទៅក្នុងបន្ទប់ទៅ កណ្តាលវាលបែបនេះមិនខ្មាសគេទេឬ? » Daniel ដែលជាមិត្តជិតស្និទ្ធរបស់ Vegas និយាយទាំងដើរចូលមករកពួកគេដោយកាន់ស្រាក្រហមពីរកែវក្នុងដៃ ពេលដើរមកជិតក៏ហុចមួយកែវឲ្យទៅមិត្ត។
« មិនចោលសន្តានចេះដឹងរឿងគេសោះឯងនេះ » Vegas ឈោងដៃទទួលយកស្រាដែលមិត្តហុចឲ្យហើយក៏តបទៅវិញរួចជល់កែវជាមួយមិត្តដោយក្រេបស្រាមួយចិប។
« ញាំដែរបានទេ? » Pete អើតកមកពីរង្វង់ដៃអ្នកជាប្តីហើយសួរទៅកាន់មិត្តជិតស្និទ្ធរបស់ប្តីខ្លួន។
« ក្មេងក្បាលខូចគេមិនឲ្យញាំស្រាទេ! » Daniel និយាយទាំងយកដៃញីក្បាល Pete ហើយក៏រុញទៅក្រោយរហូតខូចភ្លីសក់ដ៏សែន cute របស់ Pete អស់។
« អាបង Dan ! ប្រាប់ថាកុំលេងបែបនេះវាខូចភ្លីសក់! បង Vegas មើលបង Dan ចុះ! » Pete ប្រញាប់ទាញដៃ Daniel ចេញពីក្បាលរបស់ខ្លួនហើយក៏ស្តីឲ្យអ្នកកម្លោះទាំងមិនភ្លេចងាកទៅប្តឹងអ្នកជាស្វាមី។
« អីយ៉ា! ការប្តីមិនទាន់បានប៉ុន្មានផងហ៊ានយកប្តីមកបាំងមុខឬ? បងនឹងទាញថ្ពាល់ឲ្យយារចេញពីស្បែកមុខមិនខានទេ! » Daniel សែនគ្រឺតនឹងរឹកពារដែលពូកែស្រែកហើយក៏ចូលចិត្តប្តឹងរបស់កម្លផះតូច Pete ធ្វើឲ្យគេមិនញ៉ោះមិនបាន។
YOU ARE READING
Liar - មនុស្សបោកប្រាស់
Romanceតាមពិតគេគឺជាមនុស្សបោកប្រាស់ ហើយគេក៏បោកប្រាស់ខ្ញុំតាំងពីដើម!