IV

80 11 0
                                    

« លោកប៉ាអ្នកម៉ាក់! លោកពូអ្នកមីង! នៅជុំគ្នាល្អណាស់ណ៎ កំពុងតែមានដំណឹងល្អយកមកប្រាប់ស្រាប់ » អូសដៃកំលោះតូចមកដល់បន្ទប់ទទួល ភ្ញៀវហើយក៏ឃើញល្មមថាចាស់ទុំកំពុងអង្គុយជជែកគ្នាលេង មិនចាំយូរ Vegas ក៏ដើរទៅរកពួកគាត់ទាំងពោលពីចម្ងាយតែម្តង ឯង Pete វិញនៅតែព្យាយាម រើចេញពីការចាប់ដៃរបស់ Vegas តែរើមិនរួច។

« អា៎វ?!! ហើយមានការអីហ៎កូន? មើលចុះៗ អូសដៃប្អូនមកបែបនេះ មានដំណឹងល្អអ្វីយកមកប្រាប់ទៅ នៀក៎? » អ្នកជាម្តាយសួរទៅកាន់កូនប្រុសដែលដើរ ចូលមកដល់។

« ក៏...មុននេះកូននិង Pete បាននិយាយគ្នា ហើយគិតចុះឡើងទៅ កូនគិតថាមិនចាំបាច់រៀបការពេលប្អូនរៀនចប់ឆ្នាំទីពីរទេ គួរតែរៀបការខែក្រោយនេះតែម្តងទៅ! » Vegas ពោលទាំងដៀងភ្នែកមើលទៅអ្នកដែលព្យាយាមដោះដៃរបស់គេចេញពីកដៃរបស់ខ្លួននោះ។

« ហា៎?? មែនក៏អីកូន? » ចាស់ៗទាំងបួននាក់ស្រែកឡើងដំណាលគ្នាតែម្តង នេះលេងមែនទែនហើយទេតើនៀក៎!

« បាទម៉ាក់! ប្អូនប្រាប់ថាចង់ឆាប់បង្កើតចៅឲ្យប៉ាម៉ាក់ ហើយក៏ខ្លាចថាអ្នកផ្សេងគេមកដណ្តើមខ្ញុំយកទៅបាត់! »  Vegas ពោលទាំងប្រឹងទប់សើច។ នេះព្រួញមួយបាញ់បានសត្វពីរទេតើនៀក៎ ទីមួយគឺបានរៀបការនៅខែក្រោយ ហើយទីពីរក៏បានធ្វើបាបអ្នកខ្លះ មើលទៅខឹងឡើងញ័រសាច់ហើយ គួរឲ្យក្នាញ់!

« មិនពិត! Pete អត់បាននិយាយទេ! ម៉ាក់អ៊ំកុំជឿគាត់ » Pete ស្រែកទាំងមុខក្រម៉ូវ មនុស្សមិនដឹងស្អីផង! បើសួរថាបាននិយាយជាមួយគេមែនឬអត់? និយាយ! ចុះនិយាយថាចង់រៀបការខែក្រោយដើម្បី ឆាប់បានបង្កើតកូនឬ? ទេ! មិនបាននិយាយបែបនោះអីបន្តិចទេ គឺទៅទទួចគេឲ្យផ្តាច់ពាក្យសោះ! មនុស្ស នេះសម្បើមណាស់ បោកប្រាស់ក្មេងមិនអស់ចិត្ត នៅទៅបោកប្រាស់ចាស់ទុំទៀត!

« ពិត! Pete និយាយជាមួយបងបែបនេះ! នេះដោយ សារតែចាស់ទុំនៅទើបអៀនឬ? » Vegas តបទៅវិញទាំងសម្លេងបែបចម្អកលាយលេងសើច ធ្វើបាបក្មេងម្នាក់នេះគឺសប្បាយណាស់ បើមិនជឿទេចាំធ្វើបាបឲ្យមើល!

« មើលចុះៗ មុខក្រហមហើយ ហាហាហា ប្រហែលជាអៀនមែនហើយ! » ចាស់ៗនាំគ្នាសើចពេលឃើញ ទឹកមុខ Pete ។ ធ្វើមុខដូចជុះមិនចេញបន្តិចអីបន្តិច មាត់ឲ្យដូចគូទទា បើមុខនិងត្រចៀកវិញក្រហម ងាំង! តែឈប់ៗៗ តិចថាកំពុងអៀនទៅ! មិនមែនទេចា៎  អនាគតកូនកំលោះតូចកំពុងតែមានការខឹងជាខ្លាំង បើអាច ប្រាកដជាហក់ទៅសុីក្បាលអាបុិដែល កំពុងឈរចាប់ដៃខ្លួនជាប់នេះបាត់ទៅហើយ!

Liar - មនុស្សបោកប្រាស់ Where stories live. Discover now