« អា៎វ? ហ៊ា? » ឃើញថាជាវត្តមានអ្នកណាក៏ធ្វើឲ្យ Macau លាន់មាត់ហៅបងប្រុសដែលកំពុងដើរមក ចំណែកឯអ្នកខ្លះវិញក៏បន្តឹងដៃឪបកមិត្តរបស់ខ្លួនជាប់ដោយមិនខ្វល់ពីវត្តមានរបស់អ្នកចំណូលថ្មីសូម្បីបន្តិច។
« ឮសួរទេថាធ្វើអី? » Vegas មិនតបនឹងប្អូនខ្លួនតែក៏សួរទៅកម្លោះតូចដែលឪបកប្អូនខ្លួនជាប់នោះវិញ។
« ខ្វាក់ឬ? ក៏ឃើញថាខ្ញុំកំពុងឪបមិត្តខ្ញុំ! » Pete ព្រមលែងដៃពីការឪបករបស់ Macau ហើយក៏បែរមកឆ្លើយតបនឹងគូរដណ្ដឹងថ្មោងថ្មីរបស់ខ្លួនទាំងគម្រោះ គម្រើយ។
« មកនេះ! » Vegas ទាញ Pete មកជិតខ្លួនហើយក៏បន្ត « មិត្តឲ្យដឹងមិត្ត ហើយឯង! ងូតទឹកហើយមកឈរពាក់អាវឃ្លុំបែបហ្នឹង? ម៉េចមិនឆាប់ទៅស្លៀកពាក់ទៅ? » Vegas ងាកទៅស្តីឲ្យប្អូនប្រុសដែលឈរឲ្យគូរដណ្តឹងខ្លួនឪបដូចជាម៉ាណាកាំង នេះជាអនាគតបងថ្លៃណា៎! ម៉េចក៏ឪបងាយៗយ៉ាងនេះ? ( ហ៊ួចថី? ប៉ាចណ្ឌ?? )
« ថីហ៊ា? ខ្ញុំគ្រាន់តែឈរឪបមិត្តខ្ញុំសោះ! » Macau ទាញអាវឃ្លុំរបស់ខ្លួនឲ្យចំហរបញ្ចេញទ្រូងហាប់ណែនជាងមុនហើយក៏ទាញ Pete ទៅឪបដោយឪបចង្កេះជាប់ ឯអ្នកដែលត្រូវគេឪបក៏យកដៃទៅឪបគេវិញដូចគ្មានរឿងអីកើតឡើង។
គេឪបគ្នាតែពួកម៉ាកគេសោះ ថីខឹង?
« ខ្សឺត! ថើបទៀតនៀក៎! » Macau ថើបថ្ពាល់មិត្តមួយខ្សឺតហើយក៏វ៉ៃចិញ្ចើមឌឺបងប្រុសរបស់ខ្លួន។
« ឯង! » Vegas ទាញ Pete មកក្នុងរង្វង់ដៃខ្លួនហើយក៏រុញស្មាប្អូនប្រុសរហូត Macau អស់ជំហរស្ទើរតែដួលផ្ងាកក្រោយ។
« នេះឆ្កួតទេឬ? ម៉េចក៏រុញ Macau? » Pete រើពីរង្វង់ដៃ Vegas ហើយករុញទ្រូងអ្នកកម្លោះចេញ។ នេះ Vegas ឆ្កួតឬយ៉ាងម៉េច? សុខៗក៏ទៅរុញប្អូនខ្លួនឯងស្ទើរតែដួលបែបនេះ មនុស្សគេនេះគឺថាគ្មាន ហេតុផលរហូតតែម្តងហើយ។
« ហុឹស » Vegas ធ្វើសម្លេងនៅដើមកទាំងម៉ួម៉ៅហើយក៏ដើរចេញទៅបាត់ទាំងមិនមើលមុខអ្នកទាំង ពីរ។
គិតថាដែលគេធ្វើបែបនេះក៏ដោយសារគ្មានហេតុ ផលច្បាស់លាស់ឬ?
« វាថីឯង? សុខៗម៉េចក៏មកថើបយើង? ហើយហ៊ាឯងក៏អញ្ចឹង ដូចបែកៗទាំងបងទាំងប្អូនយ៉ាងម៉េចមិន ដឹងទេ » Pete ច្រត់ចង្កេះសួរហើយក៏បន្លំជេរពីរ
នាក់បងប្អូននេះ។ ក៏បែកមែនណា៎ ព្រោះថាធ្វើអីប្លែកៗ ជាបងប្អូនគ្នាក៏សមហើយ។
YOU ARE READING
Liar - មនុស្សបោកប្រាស់
Romanceតាមពិតគេគឺជាមនុស្សបោកប្រាស់ ហើយគេក៏បោកប្រាស់ខ្ញុំតាំងពីដើម!