« បន្ទប់ខ្ញុំមិនមែន playground ឲ្យនរណាមកលេងក៏បានទេ អញ្ជើញចេញ » ថាហើយកម្លោះតូចក៏ដើរទៅបើកទ្វារដើម្បីដេញភ្ញៀវដែលមិនបានអញ្ជើញនេះចេញ។
« ត្រូវ! បន្ទប់ Pete មិនមែន playground ហើយបងក៏មិនបានថាមកលេង playground! គឺបងមកលេងបន្ទប់អនាគតប្រពន្ធបង! » និយាយហើយ Vegas ក៏ផ្តេកខ្លួនលើពូករបស់ Pete យ៉ាងរំភើយ ឯម្ចាស់បន្ទប់នេះក្តៅចង់ផ្ទុះទៅហើយ។ វាចេះតែយ៉ាងម៉េចបានចេះតែមកញ៉ោះរហូតនេះ?
« បងមានការអីឆាប់និយាយមក! » Pete និយាយទាំងភ្នែកក្រឡាបក្រឡាប់។ សែនជ្រេញតែម្តងហើយ មិនដឹងជាស្អីទេ អាការៈប្លែកៗដូចលេបថ្នាំខុស!
« គ្មានស្អីទេ បងគ្រាន់តែយកទូរស័ព្ទមកឲ្យ » ថារួចក៏ដកទូរស័ព្ទចេញពីហោប៉ៅហុចទៅឲ្យរាងតូចដែលពេលនេះភ្ញាក់ដូចត្រូវគេជះទឹកត្រជាក់ដាក់ចំកណ្តាលមុខ។ ចេះតែឆ្ងល់ថា ភ្លេចអីៗ តាមពិតក៏ភ្លេចទូរស័ព្ទសោះ។
« អ-អរគុណ! បើអស់ការហើយចេញទៅវិញចុះ » Pete កញ្ឆក់ទូរស័ព្ទពីដៃគូរដណ្តឹងខ្លួនហើយក៏ដេញគេចេញ ឯអ្នកដែលត្រូវគេដេញចេញនោះក៏មិននិយាយអីច្រើន ត្រឹមតែញញឹមចុងមាត់ហើយក៏ដើរចេញទៅបាត់ទាំងមិននិយាយអ្វីមួយម៉ាត់។
មិនគិតញ៉ោះបន្តទេឬ??
Pete ដាក់ទូរស័ព្ទហើយក៏ដើរទៅចាក់សោរទ្វារយ៉ាងជាប់ព្រោះខ្លាចថាអ្នកខ្លះជំងឺរើឡើង ស្ទុះទម្លុះទ្វារចូលមកអីគិតយ៉ាងម៉េចទៅ?
២៥ នាទីក្រោយមក
កម្លោះតូចចំណាយពេលស្ទើរតែកន្លះម៉ោងចូលទៅជម្រះខ្លួនសារថ្មីហើយក៏កក់សក់ ដុះខ្លួន ឲ្យក្រអូបៗទើបចេញមកអង្គុយចុចទូរស័ព្ទមុខតុសម្អាងទាំងពាក់អាវឃ្លុំ មិនគិតទៅស្លៀកពាក់អីទេ យ៉ាប់ណាស់!
« ពុទ្ធោអើយ! ភ្លេចទៅថាគ្រឿងសម្អាងនៅផ្ទះទាំងអស់ ហើយបើមកគេងផ្ទះ Macau នៀក៎ តើបានស្អីលាបទៅ? យ៉ាប់តែម្តងហើយ ចេះភ្លេចទៅកើត Pete កំពូលខ្ជូតនេះ! » អង្គុយរអ៊ូរបណ្តើរចុចទូរស័ព្ទបណ្តើរ តែក៏មិនភ្លេចសរសើរខ្លួនឯងដែរ ជឿហើយ!
[ « អូនចង់ដឹងថា...តើអនាគតលោកប្តីធ្លាប់មានចិត្តស្រឡាញ់អូនដែរទេ? »
YOU ARE READING
Liar - មនុស្សបោកប្រាស់
Romanceតាមពិតគេគឺជាមនុស្សបោកប្រាស់ ហើយគេក៏បោកប្រាស់ខ្ញុំតាំងពីដើម!