« អេ៎? មកវីញហើយឬ Pete? » Macau ដែលអង្គុយលើសាឡុងស្រាប់តែងើបឈរភ្លាមពេលដែលឃើញមិត្តរត់ចេញមកត្រុយ តែអ្នកខ្លះវិញមិនខ្ចីតប មិនសូម្បីងាកមើលមុខ Macau តែគិតតែរត់ហើយបើកទ្វារបន្ទប់ចូលរួចក៏បិទឮសូរតែគ្រាំង។
« អើយ ហើយគេកើតស្អីគេហ្នឹង? ឃើញខ្មោចទេដឹង? » ថាតែប៉ុន្នេះ Macau ក៏ដាច់គូថអង្គុយចុះវិញ។
« អា៎វ! ហ៊ា? » បានមួយសន្ទុះក៏ចេញតួប្រុសមកម្តង ហើយពេលនេះក៏កំពុងដើរតម្រង់ទៅរកបន្ទប់ Pete ដែរ។
តែដូចជារាងចម្លែក! មិញនេះពេលដែល Pete រត់ចេញមកគឺដូចជាឃើញក្បាលពកចំកណ្តាលថ្ងាសតែម្តង ឯង Vegas ឯណេះវិញ មាត់បែកឈាមហើយច្រមុះក៏ក្រហម! នេះកុំប្រាប់ណាថា..ពួកគេវ៉ៃគ្នា?!
« ហ៊ា! ហ៊ាទៅបន្ទប់ Pete មិនបានទេ ឆាប់ឈប់ភ្លាម! » Macau ប្រញាប់ឃាតបងរបស់ខ្លួន ព្រោះស្ថានការណ៍មិនស្រួល ល៎តែ Vegas ទៅរករឿង Pete ដល់បន្ទប់ ច្បាស់ជាក្លាយជាសង្គ្រាមលោកលើកទី៣មិនខានទេ!
« យ៉ាងម៉េច? យើងទៅបន្ទប់គូរដណ្តឹងយើងមិនបាន? » Vegas សួរវិញហើយក៏បន្តដើរទៅមុខ។
« ហុឺ? ទេ! ខ្ញុំមិនឲ្យហ៊ាទៅរក Pete ទេ! រឿងធំឥឡូវហើយហ៊ា កុំទៅអីណាខ្ញុំអង្វរ » Macau ស្ទុះទៅចាប់ដៃបងរបស់ខ្លួនជាប់ បើទោះបីជាឆ្ងល់ពីសព្វនាមដែលគេហៅ Pete មុននេះក៏ដោយ តែរឿងហ្នឹងទុកមួយឡែកសិន បើហ៊ានតែឲ្យ Vegas ទៅរក Pete វរៗពីនាក់ហ្នឹងវ៉ៃគ្នាផ្អើលពេញផ្ទះឥឡូវហើយ។
« ហើយវាថីឯង? » Vegas សួរទាំងចងចិញ្ចើមបន្តិច មិនយល់សោះ សុខៗមកហាមគេមិនឲ្យទៅបន្ទប់គូរដណ្តឹងគេ ច្រណែនឬយ៉ាងម៉េច?
« ហើយហ៊ាទៅបន្ទប់គេធ្វើអីចុះ? កុំទៅអីណាហ៊ា ខ្ញុំ..ខ្ញុំមានរឿងចង់និយាយជាមួយហ៊ា! » ពោលរួច អ្នកជាប្អូនស្ទុះទាញដៃបងប្រុសខ្លួនទៅអង្គុយលើសាឡុងនៅក្បែរនោះ។
« រឿងអី? បើមិនសំខាន់យើងទះក្បាលឯងមិនខានទេ! » អង្គុយភ្លាម Vegas ក៏និយាយព្រមានប្អូនជាមុន។ ត្រូវបានទៅជួបមុខអ្នកខ្លះហើយហ្នឹងណា៎ ចេះតែមករារាំងដំណើរកើត!
« គឺ..ហ៊ាចង់រៀបការជាមិត្តខ្ញុំទេ? » ឮសំណួរហើយអ្នកជាបងគាំងស្តូក! ពីរនាក់នេះយ៉ាងម៉េចហ្នឹង? ចេះរកនឹកមកសួរប្លែកៗ។
YOU ARE READING
Liar - មនុស្សបោកប្រាស់
Romanceតាមពិតគេគឺជាមនុស្សបោកប្រាស់ ហើយគេក៏បោកប្រាស់ខ្ញុំតាំងពីដើម!