XXV

52 12 5
                                    

« ន-នេះយើងស្រវ៉ាងភ្នែកទេដឹង? » Pete ប្រញាប់យកដៃញីភ្នែកទាំងកេះមិត្តរបស់ខ្លួនតិចៗដើម្បីសួរបញ្ជាក់។

« កំប្លែងណាស់! យ៉ាងម៉េច? នៅគិតថាហ៊ាមិនស្រឡាញ់ឯងទៀតឬ? » Macau បានតែអស់សំណើចនឹងកាយវិការរបស់ Pete ដែលឆ្លេឆ្លារកថាមិនត្រូវនោះ។

« គឺ...យើងម៉េចនឹងដឹង? » Pete ឆ្លើយដោយគំហកតិចៗទៅកាន់មិត្ត។ មនុស្សមិនដឹងអីផងមកសួរបែបហ្នឹងទៅកើត!

« ឯងនៅមិនជឿថាហ៊ាគាត់ស្រឡាញ់ឯងទៀតឬក្រោយបានចូលមកក្នុងបន្ទប់នេះ? » Macau សួរបែបហួសចិត្តបន្តិចអីបន្តិចព្រោះថារូបទាំងនេះមិនមែនថតថ្មីៗឯណា! រូបខ្លះគឺតាំងពីខួបកំណើតរបស់ Pete កាលពីអាយុ១៧ឆ្នាំផង!

« យើងមិនចង់ជឿទេ ហ៊ាឯងសោះកក្រោះដាក់យើងសឹងស្លាប់! » Pete ឆ្លើយតិចៗតាមបែបមនុស្សអន់ចិត្ត។

ក៏ត្រូវតែអន់ចិត្តមែនហើយណា៎ ស្រឡាញ់ម៉ែអាណាធ្វើរឹកដាក់បែបហ្នឹងនោះ? ヾ('ヘ')ノ゙

« យើងមិនដឹងបកស្រាយយ៉ាងណាទេ រឿងនេះចាំឲ្យហ៊ាអ្នកបកស្រាយខ្លួនឯងទៅ! » Macau និយាយទាំងបន្តដើរមើលរូបថតជាច្រើនដែលមាននៅក្នុងបន្ទប់មួយនេះ។

រីង!រីង!រីង!

សុខៗសម្លេងទូរស័ព្ទរបស់ Macau ក៏រោទិ៍ឡើងទើបម្ចាស់ទូរស័ព្ទប្រញាប់លើកទូរស័ព្ទមកចុចទទួល។

« បាទ! បាទម៉ាក់កូននៅក្នុងបន្ទប់ហ៊ា បាទៗកូនទៅឥឡូវហើយ! » Macau និយាយបណ្តើរសម្លឹងមើលទៅកាន់ Pete ដែលកំពុងសម្លេងមកកាន់គេដូចគ្នា។

« យ៉ាងម៉េចឬ? » Pete សួរ។

« គឺម៉ាក់ចង់ឲ្យយើងបើកឡានជូនទៅផ្ទះអ៊ំរបស់យើងបន្តិច ឯងនៅមើលសិនចុះណាយើងជូនអ្នកម៉ាក់ទៅសិន » Macau ប្រាប់បណ្តើរដើរចេញទៅបណ្តើរ ឯ Pete ក៏បានតែអ៊ឺអើហើយក៏បន្តដើរមើលរូបថតផ្សេងៗ។

ក្រាក

ដើរមើលបានតែពីរបីនាទីក៏ឮសំឡេងបើកទ្វារក្រាកធ្វើឲ្យអ្នកកម្លោះតូចកើតការឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជា Macau មកវិញលឿនម្ល៉េះទាំងដែលទើបតែទៅបានប៉ុន្មាននាទីសោះ។

« ឯងមកវិញលឿនម្ល៉េះ? » Pete ស្រែកសួរតិចៗតែក៏គ្មានសម្លេងតបអ្វីបន្តិចសោះ។ ដោយមិនអស់ចិត្ត កម្លោះតូចក៏ដើរចេញទៅក្រៅដើម្បីមើលតែម្តង។

Liar - មនុស្សបោកប្រាស់ Where stories live. Discover now