💸លោកប៉ាចិញ្ចឹម ខ្ញុំជាអធិរាជម៉ាហ្វៀ🔫

2.7K 100 0
                                    

                                        &
ជី-យ៉ារ៉ា   //            ចន ថេយ៉ុង សូវៀរ៍រ៉ា

____________________

ភាគទី 8 « ️ផឹកទឹកក្នុងចានបង្គន់😲»

_________________

/ផ្សារទំនើប/
...នៅក្លោងទ្វារចូលនៃផ្សារ នៅម្ខាងមានអ្នកកម្លោះជីន នឹងអ្នកស្រីគីមដើរតម្រង់រួមថែម នឹងកូនចៅប៉ុន្មានអ្នកដែរ ឯម្ខាងទៀតក៏មានថេយ៍ នឹងអ្នកស្រីចន ហើយនឹងនឹងជំនិតពីនាក់ដូចគ្នា ពួកគេក៏មកវ៉ាក់អើជាមួយគ្នា នៅក្លោងទ្វារចូលនេះតែម្តង!!

« សួស្តី! អ្នកស្រីគីម នេះបាត់មុខយូរហើយណា អ្នកស្រីនៅចាំខ្ងុំបានទេ?? » អ្នកស្រីចនងាកទៅម្ខាងក៏ប្រទះភ្នែកនឹងអ្នកស្រីគីមហើយនឹងកូនប្រុស ទើបគាត់ស្គាល់ភ្លាម នៅពេលដែលសម្លឹងចំមុខមាត់រូបរាង ជាពិសេសគឺខ្ទាស់លើអាវ ផ្នែកខាងឆ្វេងរបស់ពួកគេ ដែរមានរូប មង្គត់ពណ៌ពេជ្រសុតជាតំណាង នៅលើអាវគ្រប់គ្នា សូម្បីតែកូនចៅដែរមកហមខាងក្រោយ...។

« អ្នកស្រីចន ពិតដែរទេ?? »អ្នកស្រីគីម ហាក់ចាំបានស្រពិចស្រពិល ទើបសួរបញ្ជាក់

« ចាស៎ កូនថេយ៍ នេះអ្នកស្រីគីម គ្រួសារគីម ម៉ាត្រាហ្សា » អ្នកស្រីចន ឆ្លើយទាំងញញឹមទើបងាកទៅប្រាប់ថេយ៍ ដែរឈរសម្លឹងមើលស្នាមញញឹុមអ្នកស្រីអ្នកស្រី ភ្លឹកហាក់មាននិស្ស័យនឹងគាត់ (និស្ស័យម៉ែកូននោះអីអ្នក😗❤️)

« ជម្រាបសួរ លោកស្រី ខ្ញុំ ថេយ៉ុងបាទ!! »

« ចាស៎ ក្មួយស្រស់ស្អាតណាស់ ជាកូនចៅអ្នកណាដែរ?? មីងមើលទៅក្មួយមានការអប់រំល្អខ្លាំងណាស់   ជីននិយាយអ្វីខ្លះទៅកូន » អ្នកស្រីគីម ឃើញថេយ៉ុងចេះឪលំទោន បូកថែមនឹងរូបសម្រស់ល្អឯករកកន្លែងទាស់មិនឃើញទៀត ធ្វើឪ្យញញឹមបិទមាត់មិនជិត ហើយមួយទៀតគាត់មានអារម្មណ៍ថា ចង់ជិតស្និទ្ធនឹងក្មេងប្រុសម្នាក់នេះចំម្លែក។ នឹងងាកទៅប្រាប់ជីនឪ្យនិយាយរក់ទាក់អ្នកស្រីចននឹងថេយ៍ដែរ

« ជម្រាបសួរ អ្នកស្រីចន សួស្តីថេយ៉ុង ខ្ញុំ ស៊ុកជីនបាទ » ជីន ញញឹមទើបនិយាយ

«បាទ សួស្តី »ថេយ៉ុង ញឹមៗហាក់ធ្វើខ្លួនមិនត្រូវ ព្រោះជីនសម្លឹងមើលគេរហូត គេមានអារម្មណ៍ថាអៀនហើយក៏មិនពេញចិត្តដូចគ្នា

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now