ភាគទី26 : លាក់បាំង

1.2K 67 1
                                    

_________________

      អគា្គចាស់//
នៅក្នុងបរិវេណនៃអាគ្គាចាស់បាក់បែកមួយកន្លែង កាយតូចស្រឡូនត្រូវគេចាប់ចងស្លាបសេកទៅក្រោយ ដោយសភាពសន្លប់បាត់ស្មារតី ផ្ទៃមុខដែរធ្លាប់តែសម៉តរលោង ប្រែជាជាំបែកឈាមរហាច ដោយសារតែកវាយដំមុននេះបន្តិច...

      ឈូ!!!

      « អឹុក.ខឹក!ខឹក! ហ្ហឺ~ដោះលែងយើងទៅ~~» រាងកាយតូចទទឹកជោកដោយមានអ្នកជះទឹកដាក់គេមុននេះ ថេយ៍ចាប់ផ្តើមឈ្លក់ទឹក ទើបបញ្ជារត្របក់ភ្នែកឪ្យបើកឡើងសន្សឹម ៗដោយព្យាយាមដកដង្ហើមមួយៗហើយក៏ស្រែកឡើងដោយកំរោល គេមិនយល់សោះហេតុអី្វចាប់គេមកបែបនេះ???

      « ស្អីគេ?? បើយើងគង់តែដោះលែងឯងដដែល យើងខំជួលគេឪ្យចាប់ឯងមកធ្វើអី អាល្ងើរ...ហ្ហឹស!! » នារីសិចសីុ ដែរស្តាប់ឮហើយក៏ក្តៅចិត្តឆេវ នាងល្អិតដើរមកនិយាយដាក់រាងតូច ដោយលូកដៃចាប់ច្របាច់មាត់តូចងើយឡើង ហើយក៏រុញទៅម្ខាងសឹងបាក់ក 

      «ត្រូវហើយ យើងនេះវាល្ងើរ តែក៏មិនល្ងើរដូចនាងដែរ នាងស្រីមុខចាស់ ចាស់ហើយមិនព្រមងាប់ឪ្យបាត់ៗទេស៎ នៅចាំដណ្តើមប្តីគេ » ថេយ៉ុងមិនចាញ់នាង ក៏និយាយឌឺដង រួមជាមួយពាក់ដាក់ទំនាយ

      « អ្ហាយ~នេះនែ៎ ផាច់* »ស្រីស្អាតក្រមុំចាស់ ក្តៅចិត្តដូចបាយពុះ ក៏យាដៃទះមុខថេយ៍មួយទំហឹង ដោយភាពខឹងក្រោធ

      « ហ្ហឹសៗ... បើខ្លាំងបែបនេះ ក៏កុំឪ្យយើងបានរួចខ្លួនឲ្យសោះ ស្រីមុខចាស់ ប្រភេទទាក់ប្តីគេដូចនាង ងាប់ទៅច្បាស់ជាចុះនរកឡើងរកាដែកប្រាកដណាស់ ហ្ហាសៗ » ថេយ៉ុង ងាកមកសម្លក់នាងដោយចិត្តខឹង តែគេក៏បែរជាសើចក្នុងន័យចំអកឪ្យនាង ហើយក៏និយាយទៅកាន់នាង រួចក៏បន្តសើចដូចមនុស្សវិកលចរឹក នេះហើយគឺ ចន ថេយ៉ុង សូវៀរ៍រ៉ា គេមិនមែនក្មេងប្រុសធម្មតាៗទេ ទះតប់គេបានតែពេលគេជាប់ចំណងបែបនេះទេ បើបានរួចខ្លួនកាលណា អ្នកដែរងាប់មុនគេគឺស្រីម្នាក់ដែរឈរមុខគេនឹងហើយ  ហើយស្រីម្នាក់នៅក៏គ្មាននរណាឆ្ងាយដែរ គឺ ហ្វាឡា នាងបាត់ជាយូរ ក៏លួចសង្ងំយកពិសនឹងឯង ល្មមនាងហ៊ានថាចាប់ថេយ៉ុងនឹងសម្លាប់គេចោល នាងគិតយូរខ្លាំងណាស់

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now