ភាគទី24 : បើយើងមិនសម្លាប់គេ គេនឹងសម្លាប់យើង

1.5K 72 0
                                    

ចន ជុងហ្គុក សូវៀរ៍រ៉ា & ចន ថេយ៉ុង សូវៀរ៍រ៉ា

__________________

     +វិមានចន សូវៀរ៍រ៉ា
ងឺុត~សំឡេងជាន់ហ្រ្វាំងឡាន បន្លឺឡើងនៅមុខវិមាន រាងក្រាស់ចុះពីឡានទំនើបរបស់ខ្លួន នឹងកំពុងតវ៉ាជាមួយរាងតូច ព្រោះនាយចង់បីគេ

      « ចាំបងបី...»នាងក្រាស់ លូកដៃប្រុងបីរាងតូចតែថេយ៍ក៏គេចចេញ

      « ទេ.ថាអូនអាចដើរបាន »ថេយ៍ប្រកែកនឹងគេចប្រុងដើរចូលវិមាន

      « ថាចាំបងបីវិញ » នាយនៅតែជជែស និងព្យាយាមស្រវ៉ាលើករាងតូច

      « នែ៎...អូនឈឺក្បលតើស មិនមែនបាក់ជើងទេ លែងអូន អូនដើរខ្លួនឯងបានហើយ » រាងតូចរើសបម្រាស់ចេញពីរង្វង់ដៃមាំរបស់នាយ

      « បើអូនធ្លាក់បាក់ចង្កេះបងមិនទទួលខុសត្រូវនោះទេ » នាយក្រាស់ និយាយហើយក៏ធ្វើឪ្យរាងតូចស្ងាត់ លែងរើលែងមប្រះអ្វីទាំងអស់ បានឃើញរាងតូចស្ងាត់ស្ងៀមហើយនាយក៏បីរាងតូចចូលវិមានបាត់ទៅ

________________

      +ល្ងាចឡើង
នៅក្នុងបន្ទប់រាងតូចនៃវិមានចន ជុងហ្គុកអង្គុយជិតរាងតូច ដោយនាយចាំជូតខ្លួនឪ្យគេ ពេលនេះខ្លួនរាងតូច ចាំផ្តើមគ្រុនរងាផ្តាសសាយហើយ...

      « សឺត~ចាំបងណា បងទៅលើកបបរមកឪ្យញាំ. »ជុងហ្គុក ថើបថ្ងាសរាងតូចមួយខ្សឺត នឹងរៀបចំកន្សែងសើមទុកយ៉ាងរៀបរយ ក៏ប្រញាប់ចុះទៅផ្ទះបាយ ដើម្បីយកបបរដែរនាយត្រៀមទុកហើយនៅក្តៅៗល្មម យកមកឲ្យរាងតូចញាំ...

     ទឹង~~សំឡេងលោតសារ

      « ជីមីនតើស...»ឮសំឡេងទូរស័ព្ទ ដែរទទួលបានសារ រាងតូចថេយ៉ុងក៏ស្ទុះស្ទារ ទាញទូរស័ព្ទយកមកមើល ទើបឃើញថាវាជាសាររបស់រាងតូចជីមីន

     ( ឯងយ៉ាងមិចហើយ?? ) ន័យក្នុងសាររបស់ជីមីន

      « យើងគ្រុនហើយ តែសំណាងបានបងជុងនៅមើលថែ ហិហិ☺️» សារដែររាងតូចតបទៅជីមីន

      ( ឯងសំណាងណាស់ ដែរមានពូជុងនៅមើលថែ ហើយជាប្តីបែបនេះ🤗)សាររបស់ជីមីន

      « ចុះឯងនោះ មានសង្សារដែរល្អម្នាក់ហើយមិនចឹង??😑 »សាររបស់ថេយ៉ុង ជីមីនបាននិយាយរឿងរ៉ាវដែរទាក់ទងនឹងយ៉ុនហ្គីប្រាប់ទៅរាងតូចអស់ហើយ វាក៏ធ្វើឪ្យគេផ្អើលផងដែរ តែក៏សប្បាយចិត្ត ព្រោះមិត្តខ្លួនមានគូរនឹងគេហើយ

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now