ភាគទី29 : សារភាព

1.3K 76 0
                                    

_________

       « អាចង្រៃ!! ប្រាវ*»ជុងហ្គុកពោលឡើងជេរទាំងកំហឹងទៅកាន់សូហូ បន្ទាប់ពីនាយចាកចេញ នឹងបានបោករបស់ដែរនៅលើតុធ្វើការបែកខ្ចាត់ខ្ចាយថែមទៀត!!

       « ចៅហ្វាយ! ស្ងប់អារម្មណ៍សិនទៅ!! »ជេវ៉ុក ដែរបានឃើញអ្នកជាចៅហ្វាយហាក់ខឹងឆេវឆាវខ្លាំងពេក ទើបនិយាយបន្ថូរចិត្តនាយ

       « ហ្ហឺយ~~~»នាយសង្ហាជុងហ្គុកដកដង្ហើមធំ ទម្លាក់ខ្លួនអង្គុយលើកៅអីធ្វើការវិញ ជ្រោងសក់ឡើងលើមើលពិដានអូហ្វីសដោយភាពធុញថប់! នាយខំសម្អាតរឿងនឹងហើយតើស ហេតុអ្វីសូហូនៅមានភស្តុតាងមកគំរាមនាយបានទៀត??

______ មុខអូហ្វីសជុងហ្គុក > សូហូចេញមកដល់ខាងក្រៅទាំងញញឹមញញែមសប្បាយចិត្ត ដែរបានគំរាមនឹងកៀបជុងហ្គុកបានសម្រេច តែនៅពេលដែរនាយកំពុងដើរសុខៗជាមួយកូនចៅនោះ នាយក៏ត្រូវវ៉ាក់អើជាមួយនឹងវត្តមានរបស់ជីនរួមទាំងណាមជូនដែរជាលេខា ដែរធ្វើឪ្យជីន នឹង សូហូត្រូវសម្លឹងមុខគ្នាបន្តិច ដោយការស្អប់ខ្ពើម នឹងភាពគុំគួន ដូចអ្នកទាំង2ហាក់ស្គាល់គ្នាពីពេលណាមកចឹង!

       « ចៃដន្យល្អមែន ជីនហ្យុង!! »សូហូពោលឡើង និយាយទៅកាន់ជីន ដោយគិតថាវាជារឿងដែរចៃដន្យដែរបានជួបជីននៅទីនេះ! វាពិតមែននឹងហើយ ដែរអ្នកទាំង2ស្គាល់គ្នា ព្រោះជីននឹងសូហូធ្លាប់មាទំនាក់ទនងសីុជម្រៅជាមួយគ្នា តែក៏ផ្តាច់ទំនាក់ទំនងនឹងទៅវិញ ដោយសូហូខឹងដែរជីនមិនព្រមឪ្យនាយលូកលាន់☹️

       « ចៃដន្យអាក្រក់ច្រើនជាង!! »ជីនមុខស្មើ តបទៅកាន់សូហូវិញដោយមិនពេញចិត្ត ឃើញមុខអាម្នាក់នេះហើយ គេសឹងតែសម្លាប់វាចោលឥលូវៗទេ! ស្រឡាញ់ចង់បានតែខ្លួន

       « មិននឹកស្មានសោះ ជីនហ្យុងឥលូវនេះស្អាតដល់ហើយ ហ្ហឹស.ហ្ហឹស!» សូហូ និយាយសរសើរពីសម្រស់ជីន ហើយក៏សើចដោយចិត្តប្រាថ្នា

       « ហ្ហឹស! មិនមែនឯងសោកស្តាយយើងទេឬ? »ជីនសើចមួយហឹុសនៅដើមកដោយការចំអកទៅសូហូវិញបែបឌឺដង ទើបនិយាយដោយមានស្នាមញញឹម!

       « ស្តាយដែរ គឺស្តាយដែរពេលនោះ បងមិនអាចយកខ្លួនអូនបាននោះអី!??» សូហូ និយាយឡើងដែរធ្វើឪ្យជីនស្តាប់ហើយ ក៏ត្រូវក្តាប់ដៃចូលគ្នាយ៉ាងណែន ទាំងខឹងឆេវ បើចង់មើលងាយខ្លួនប្រាណរបស់គេឬ??, គិតថាខ្លួនប្រាណរបស់គេងាយស្រួល នឹងអាចយកបានដូចរបស់របរតាមចិញ្ចើមផ្លូវឬ?? វាពិតជាគួរឲ្យស្អប់ខ្ពើមខាំ្លងណាស់ ដែរនាយហ៊ានលើករឿងដ៏គួរឲ្យស្អប់មកនិយាយ!!

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now