ភាគទី34 : គេ...គេជាអ្នកណា??

1.4K 64 0
                                    

____________

       +ល្ងាចជិតយប់/វិមានចន...
ព្រះអាទិត្យក៏ទម្លាក់ធ្លាក់បាត់រស្មី ដែរបញ្ចេញឪ្យឃើញពណ៌ក្រហមលឿងពេញផ្ទៃមេឃនៃវង់ព្រះអាទិត្យនោះព្រៀលៗ មិនយូរទាំងពន្លឺក្រហមលឿងនឹងមេឃខៀវស្រាលក៏បាត់អស់ ដែរជំនួសដោយ ផ្ទៃមេឃពណ៌ខ្មៅ មានហ្វូងផ្កាយជាដួងតារាជាច្រើនកំពុងរះបង្អួតសម្រស់ នឹងមានពន្លឺដ៏ភ្លឺថ្លាមួយជះយ៉ាងស្រស់ស្អាត ហើយនោគឺជាព្រះចន្ទដែរវាមានតួនាទីរះជំនួសឲ្យព្រះអាទិត្យនៅពេលយប់!!
 
     « ស្មើនេះហើយ ពូជុងនៅមិនទាន់មកវិញទៀត! » រាងតូចជីមីន ពោលឡើង ខណះដែរខ្វាយខ្វល់ដល់ចិត្តថេយ៉ុងដែររងចជុងហ្គក នឹងមានការបារម្ភ ជីមីននឹងយ៉ុនហ្គីមកលេងថេយ៉ុងតាំងពីថ្ងៃដល់ពេលនេះក៏មិនទាន់ត្រឡប់ទៅវិញនោះទេ ព្រោះពួកគេនៅកំដររាងតូច ដោយសាររាងតូចនៅម្នាក់ឯង ឯអ្នកបម្រើក៏រវល់ការងារអស់!

       « ប្រហែលជាមកជិតដល់ហើយ ណាមួយមុននេះបន្តិចគាត់ Missed មកប្រាប់ថា គាត់ចេញមកហើយ » ថេយ៉ុង ញញឹមស្រាលតបទៅជីមីនវិញ គេក៏បារម្ភណាស់ដែរ តែក៏ប្រឹងបន្លប់អារម្មណ៍បារម្ភខ្លាចទាំងនោះ

       « យប់ហើយជីមីនពួកយើងគួរតែត្រឡប់ទៅវិញហើយណ៎ បើមានពេលទំនេរចាំពួកយើងមកលេងទៀតណសថេយ៍!! »យ៉ុនហ្គី ហាស្តីឡើង ក្រោយបាយសម្លឹងមើលទៅក្រៅនឹងម៉ោងលើនាឡិកា គិតថាយប់ដែរហើយ ទើបបួបលជីមីនទៅវិញ

       « មិនអីទេ តាមសម្រួលចុះ ជីមីន លោកយ៉ុនសូមធ្វើដំណើរដោយសុវត្ថិភាពចុះ » ថេយ៉ុង និយាយបណ្តើរក៏ជូនដំណើរអ្នកទាំងពីរបណ្តើរ

       « អ្អឹម! ពេលយើងទៅដល់ផ្ទះ ចាំយើងខលប្រាប់ យើងទៅសិនហើយ »ជីមីន ញញឹមរីកមុខតបទៅថេយ៍ជាមិត្តសម្លាញ់វិញ ហើយក៏ចូលឡានជាមួយយ៉ុនហ្គី នឹងមានកូនចៅនាយយ៉ុនបើកឡាននោះចេញទៅ! ថេយ៉ុងតាមសម្លឹងមើល ឡាននោះដាច់កន្ទុយភ្នែកហើយ ក៏ព្យាយាមអើតកមើលឡានមួយទៀត គឺជាឡានរបស់រាងក្រាស់ជុងហ្គុក ដែរបើកចូលមកជ្រួសគ្នានឹងឡានយ៉ុនហ្គី ឃើញបែបនេះហើយ ថេយ៉ុងក៏ញញឹមឡើងទាំងសប្បាតចិត្ត ព្រោះលោកប្តីគេត្រឡន់មកវិញហើយ!!

    ងឺត!សំឡេងជាន់ហ្វ្រាំងឡាន បញ្ឃប់ដំណើរឡានក៏ឮឡើង ហើយឡានក៏ឈប់ ជវ៉កក៏ប្រញាប់ចុះមកបើកទ្វារឡានឪ្យជុងហ្គុក រាងក្រាស់ញញឹមមុននឹងដើរសំដៅយ៉ាងលឿនទៅរករាងតូចដែរឈររងចាំ!

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now