_______________
+Morning 🌞
ថ្ងៃថ្មីឈានចូលមកដល់ មិនចម្លែកអ្វីរាងក្រាស់ជុងហ្គុកក៏កំពុងតែរៀបចំខ្លួនទៅធ្វើការដូចគ្នា!
« ជុង~មកនេះមក »ថេយ៉ុងហៅស្វាមីពេញចេញពីបន្ទប់ទឹកមក ឃើញស្វាមីដូចជាវេតនាក្នុងការចងក្រវ៉ាត់ក
« យា៎!! បងថ្ងៃនេះសង្ហាណាស់! »សិរីសួស្តីចូលទាំងព្រឹកប្រលឹម ព្រោះប្រពន្ធសរសើរប្តីថាសង្ហា នាំឪ្យអ្នកជាប្តីញញឹមស្ញេញរីកថ្លើម!
« បងសង្ហារាល់ថ្ងៃហើយតើស៎! »ជុងហ្គុក
« អ្អឹម! តែថ្ងៃនេះបងសង្ហាជាងថ្ងៃណាៗទាំងអស់ » ថេយ៉ុង
« បាទ! បងទៅធ្វើការហើយណា៎! បើអូនចង់ទៅណាមកណា ត្រូវទៅជាមួយវីនឮទេ?? »ជុងហ្គុក និយាយថើបថ្ងាសរាងតូចមួយខ្សឺត
« បាទ អូនដឹងហើយ !» ថេយ៉ុង ញញឹមសប្បាយចិត្ត គេពិតជាសំណាងណាស់ មានអនាគតប្តីចេះបារម្ភថ្នាក់ថ្នមដាល់ថ្នាក់នេះ!
« បងទៅហើយណា ជប៎! »ជុងហ្គុកនិយាយលារាងតូចមុននឹងអោបថើបមាត់រាងតូចមួយប៉ក់ទៀត ក៏ដើរចេញទៅបាត់ទាំងញញឹមញញែម!
« ចំមែនហើយ! »ថេយ៉ុង ឈរមើលស្វាមីក្រវីក្បាលហួសចិត្តនឹងនាយជាខ្លាំង
___________Skip
ដល់ពេលល្ងាច នៅក្នុងក្រុមហ៊ុនជុងហ្គុក បុគ្គលិកក៏នាំគ្នាទៅផ្ទះម្តងម្នាក់ៗ នៅសល់តែនាយក្រាស់ ដែរអង្គុយប្រចាំការក្នុងអូសហ្វីសមិនទាន់ទៅណានៅឡើយ!
តុក*តុក*
« ចូលមក!! »ជុងហ្គុក ឮសំឡេងគោះទ្វារអូសហ្វីសរបស់ខ្លួនមិនបង្អង់យូរនាយក៏អនុញ្ញាតឪ្យគេចូល!
ក្រាក*
« ចៅហ្វាយ!! »ទ្វារបើកឡើងហើយជេវ៉ុកក៏ដើរចូលមកជុងហ្គុកពោលហៅអ្នកជាចៅហ្វាយ ក្រោមការអោបចេះគោរពនាយបន្តិច
« មានអ្វីមែនទេ?? »ជុងហ្គុក
« នេះជាឯកសារដែរត្រូវសីុញ៉េទាន៎! មេឃល្ងាចហើយ ចៅហ្វាយមិនទាន់ចង់ទៅវិញទេឬ?? »ជេវ៉ុក ទុកឯកសារលើតុជិតដៃនាយក្រាស់ មុននឹងសួរនាំនាយបន្ត
YOU ARE READING
💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏
Short Storyស្នេហាប៉ាកូនចិញ្ចឹម នឹងបានផ្លាស់ប្តូជាប្តីប្រពន្ធស្របច្បាប់យ៉ាងពេញលេញ...!បើចង់ដឹងថាតើវាយ៉ាងណាខ្លះនោះ មោះ! ចូលមកអានទាំងអស់គ្នា❤️✨