ក្នុងបន្ទប់//
ជុងហ្គុកដាក់ថេយ៍ឪ្យអង្គុយថ្នមៗលើចុងពូក ទើបនាយទៅទាញប្រអប់ថ្នាំមកលាងរបួស ឲ្យរាងតូច ដោយថ្នមដៃបំផុត ខ្លាចគេឈឺ!
« អួយ** »
« អស៎ បងសុំទោសៗ តែបងថ្នមដៃហើយតើស មិនអីទេឬ?? » រាងក្រាស់ ប្រញាប់សុំទោស ទើបសួរទៅរាងតូចដោយក្តីបារម្ភ
« មិនអីទេ អូនចង់ងូតទឹកសិ្អតខ្លួនណាស់ »រាងតូចញញឹមស្រាលៗ ទើបងើបដើរតម្រង់ទៅបន្ទប់ទឹក
«....»ជុងហ្គុក មិនមាត់អ្វី ក៏តាមសម្លឹងមើលដំណើររបស់រាងតូច ហើយក៏យកប្រអប់ថ្នាំរៀបចំទុកវិញ នឹងអង្គុយរងចាំរាងតូចចេញពីបន្ទប់ទឹកមកវិញ ដើម្បីសួរនាំខ្លះៗ
បានមួយសន្ទុះរាងតូចក៏ចេញមកវិញដោយមានអាវឃ្លុំបិទបាំងខ្លួន រាងក្រាស់ដែរអង្គុយចាំរាងតូចលើពូក ក្រោយឃើញវត្តមានរបស់រាងតូចចេញមកវិញហើយ នាយក៏ដើរទៅបើកទូរខោអាវ នឹងយកខោអាវគេងយប់មួយឆុតដើម្បីឲ្យរាងតូចស្លៀកពាក់!!!
« បងសួរបន្តិចបានទេ?? តែត្រូវឆ្លើយឪ្យត្រង់នឹងបងណា! »ជុងហ្គុក និយាយទៅកាន់ថេយ៍ ក្រោយគេស្លៀកពាក់រួច
« អ្អឹម...»ថេយ៉ុង មិនមាត់តបតអ្វីច្រើន បានត្រឹមតែក្រហឹមដើមក យល់ព្រមនឹងនាយ!
« អូនសម្លាប់មនុស្សឬ?? »ជុងហ្គុក សួរទៅរាងតូចដោយទឹកមុខមាំ នាយច្បាស់ក្នុងចិត្តថារាងតូចសម្លាប់មនុស្ស នាយនៅជាមួយថេយ៉ុងមករហូត ហេតុអ្វីដែរនាយមិនដឹងនោះ វាមិនមែនលើកទី1ទេដែរថេយ៍សម្លាប់មនុស្ស
« អូនសម្លាប់មនុស្សឬ?....»ឮប្រយោគនេះហើយ រាងតូចគាំងស្លើ ភ្នែកក៏រ៉េចុះរ៉េឡើង របៀបមនុស្សដែរកំពុងភិតភ័យ នេះជុងហ្គុកដឹងបាយ៉ាងមិចថាគេសម្លាប់មនុស្ស??
« ឆ្លើយឪ្យត្រង់នឹងបងមក »ជុងហ្គុក និយាយដោយសំឡេងស្រាលស្រទន់ទៅកាន់ថេយ៍ ដោយចាប់ស្មាគេថ្នមៗជាការលួងលោម នាយដឹងថារាងតូចកំពុងតែភ័យនឹងនាយហើយ
« គឺ.គឺ ហ្ហឹក!ហ្ហឹក! អូន.អូនគ្មានជម្រើសទេ ហ្ហឹក!ហ្ហឹក ជុង~~» ថេយ៉ុងរលីងរលោងទឹកភ្នែក ដោយទប់លែងជាប់ នាយតូចក៏យំនឹងទទួលស្គាល់ថាគេពិតជាសម្លាប់មនុស្សពិតមែន
YOU ARE READING
💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏
Short Storyស្នេហាប៉ាកូនចិញ្ចឹម នឹងបានផ្លាស់ប្តូជាប្តីប្រពន្ធស្របច្បាប់យ៉ាងពេញលេញ...!បើចង់ដឹងថាតើវាយ៉ាងណាខ្លះនោះ មោះ! ចូលមកអានទាំងអស់គ្នា❤️✨