💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫

1.7K 72 0
                                    

ចន ជុងហ្គុក សូវៀរ៍រ៉ា & ចន ថេយ៉ុង សូវៀរ៍រ៉ា

__________________

ភាគទី 17 : បងធានាចិញ្ចឹមអូនមួយជីវិត...😗

______________

      +កង់ទីនសាលា..//
សិស្សានុសិស្សនាំគ្នាខ្នះខ្នែង កាន់ថាសអាហារមួយៗម្នាក់ ចាំទទួលអាហារពីអ្នកដួសម្ហូប ថ្ងៃនេះក៏ដូចសព្វថ្ងៃមួយដង នាយសង្ហាថ្ពាល់ខួចដែរទើបចូលថ្មីក៏នៅទទួលប្រចាំការនៅទីនោះ នាយសង្ហាដួសអាហារឪ្យសិស្សៗតាមតួនាទី ពេលដែដល់វេនថេយ៉ុង នាយក្រាស់ក៏សម្លឹងមើលគេបន្តិចព្រោះដូចប្រហែលៗមុខ

       « តើឯងលែងអីហើយឬ?? »ក្រោយនឹកឃើញថានាយតូចម្នាក់នេះជានរណាហើយ អ្នកកម្លោះក៏ញញឹមចេញថ្ពាល់ខួចសងខាងទើបសួរទាក់រាងតូច

       « ខ្ងុំមិនអីទេ អរគុណបងប្រុសហើយ ថៃ្ងនោះ»រាងតូចទទួលអាហារដែរនាយចាប់ឪ្យបណ្តើរឪនក្បាលអរគុណបណ្តើរ ដែរនាយបានខំជួយគេថ្ងៃនោះ ពេលនោះគេសន្លប់បាត់មិនដឹងអ្នកណាខ្លះទេដែរជួយគេ តែជីមីនបានប្រាប់គេថាកម្លោះដួសអាហារនេះហើយដែរខំជួយគេខ្លាំងជាងនរណាៗទាំងអស់

       « មិនអីទេ មើលថែសុខភាពរបស់ឯងផង បងនឹងចាប់អាហារឪ្យឯងច្រើនជាងគេចុះថ្ងៃនេះ » មិនត្រឹមតែនិយាយទេ នាយក៏ដួសអាហារបន្ថែមបន្តិចដាក់ថាសឪ្យថេយ៉ុង មើលទៅអាហារថេយ៉ុងពិតជាច្រើនជាងគេពិតមែនឡើងសឹងតែហារថាសទៅហើយ

       « បាទ អរគុណ » ថេយ៉ុងនិយាយដោយស្នាមញញឹមទៅកាន់នាយកម្លោះទើបដើរចេញទៅ ស្នាមញញឹមគេមុននេះហាក់ធ្វើឪ្យចង្វាក់បេះដូងនាយកម្លោះឯណេះវិញលោតញាប់ខុសធម្មតា ថ្នាក់រាងកាយមាំឈរគាំងភឹ្លកនឹងស្នាមញញឹមមួយនោះ ហេតុអ្វីក៏គេញញឹមស្អាតយ៉ាងនេះ??

       « បងប្រុស. បងប្រុស..» សិស្សស្រីដែរតវេនពីថេយ៉ុងក៏ហៅនាយកម្លោះដែរកំពុងឈរភ្លឹកនោះ

       « បា.បាទ សុំទោសណា » នាយសង្ហា ណាមជុន ភ្ញាក់ខ្លួនព្រើតដូចត្រូវគេទះ2ដៃ ទើបប្រញាប់សុំទោសសិស្សស្រីម្នាក់នោះ មិញរវល់តែភ្លឹកនឹងសម្រស់ថេយ៉ុងភ្លេចគិតថាខ្លួនមានតួនាទីអ្វី បើយ៉ាងៗនេះមិនយូរទេ នាយកសាលាដេញក្បាលចេញហើយ😗

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now