ភាគទី25: ជុងហ្គុក ឯងបានដំណឹងអ្វីពីថេយ៍ឬអត់??

1.4K 69 0
                                    

_______________/បន្ត.../

      ស្អែកឡើងនៅថ្ងៃថ្មី...ជុងហ្គុកក៏បានរៀបចំឪ្យរាងតូចរើទៅនៅក្នុងវិមានគីមមួយរយះសិន ហើយនាយនឹងឧស្សាហ៍ទៅលេងគេ បន្ទាប់ពីនាយចាតការ់រឿងរបស់រាងតូចនោះរួចរាល់ ដោយឪ្យខាងសាលាបណ្តេញឆេលណានឹងរ៉េណាចេញឈប់ឪ្យរៀនតទៅទៀត ឯហ្វេនសាវិញនាងមិនត្រូវបានបណ្តេញចេញទេ ព្រោះនាងមិនបានចូលរួមជាមួយមិត្តទាំង2របស់នាងនៅពេលនោះឡើយ ។ ក្រោយដោះស្រាយរឿងរ៉ាវនេះហើយ នាយក្រាស់ក៏ទៅធ្វើការតាមធម្មតា ដោយទុកឪ្យរាងតូចនៅរៀនបន្តទៀត

      ក្រុមហ៊ុន...
បានប្រហែលជា15នាទី នាយក្រាស់ក៏មកដល់ក្រុមហ៊ុននឹងចូលក្នុងអូហ្វីសធ្វើការយ៉ាងស្ងៀមស្ងាត់ ដោយសារតែសាលារាងតូចរៀននៅជិតក្រុមហ៊ុននាយដូចច្នេះនាយធ្វើដំណើរតែ15នាទីប៉ុណ្ណឹងឯង!!

       តុក*តុក*សំឡេងគោះទ្វារ

      « ចូលមក!! »ដោយឮសំឡេងគោះទ្វារ ជុងហ្គុកក៏ពោលឡើងដោយការអនុញ្ញាត

      ក្រាក*

      « ចៅហ្វាយ ខ្ងុំមានរឿងចង់រាយការណ៍ទាន៎!! »ជេវ៉ុកបើកទ្វារចូលមករកជុងហ្គុក ដោយមិនភ្លេចរៀនគោរពបន្តិចចំពោះអ្នកជាចៅហ្វាយនាយ

_________________

      វិទ្យាល័យ ជុងហាន់យ៉ុល🏩
នៅឯខាងរាងតូចថេយ៉ុងឯណេះវិញ ក៏ដល់ម៉ោងដែរត្រូវចេញលេង ទើបរាងតូចជីមីនៅក៏បបួលអ្នកជាមិត្តទៅញាំុអី ដោយគ្មានវត្តមានរបស់ឌីមន្តឡើយ!!

      « ន៎ែ!! ឯងដឹងថាឌីមន្តទៅណាឬអត់??»ខណះដែរកំពុងធ្វើដំណើរទៅ កង់ទីនអាហារ ជីមីនក៏សាកសួរទៅថេយ៉ុង ព្រោះឌីមន្តមិនមករៀនហើយក៏បានផ្តល់ដំណឹងអ្វីប្រាប់ពួកគេសោះ សូម្បីតែច្បាប់ក៏មិនបានដាក់ដែរ

      « យើងមិចនឹងដឹងទៅ?? តើគេទៅណាទៅន៎?? »ថេយ៉ុង និយាយហើយក៏ក្រវីក្បាល ព្រោះគេក៏មិនដឹងដូចគ្នា

      « ហ្ហើយ~ បានហើយកុំគិតច្រើន ចាំមើលថ្ងៃស្អែកមើល គេមករៀនឬអត់..!» ជីមីន

      « សួស្តីបងទាំង2!! »កំពុងតែដើរនិយាយគ្នាសុខៗក៏មានសិស្សស្រីម្នាក់រត់មករកអ្នកទាំងពីរ រួមជាមួយពាក់ពេជយ៉ាងសមរម្យ ។ នាងល្អិតមាឌតូច ដៃជើងស្រលូន កែវភ្នែកមានពន្លឺ សក់វែងប្រាស់ខ្នង ញញឹមស្រស់ ថ្ពាល់រលោងប៉ោងគួរឪ្យខ្នាញ់។

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now